ម្ដាយ យុគ ចិន្ដា ថ្លែងច្បាស់ៗរឿងអ្នកចងដៃមង្គលការកូនប្រុសយប់មិញ
- 2015-07-27 19:09:24
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ម្ដាយ យុគ ចិន្ដា ថ្លែងច្បាស់ៗរឿងអ្នកចងដៃមង្គលការកូនប្រុសយប់មិញ
ចន្លោះមិនឃើញ
នៅលើឆាក ម្ដាយ យុគ ចិន្ដា គឺអ្នកស្រី ខឹម ផល្លី បានឡើងថ្លែងច្បាស់ៗនៅក្នុងពិធីពិសាភោជនីយអាហារជប់លៀងមង្គលកូនប្រុសរបស់ខ្លួនយប់មិញ ជុំវិញការពិសាអាហារហើយចំណាយថវិកាចងដៃកូនប្រុសកូនស្រីអ្នកស្រី។
អ្នកស្រី ខឹម ផល្លី (ឈុតត្រួយចេក) និងកូនប្រុសកូនស្រី រួមទាំងដន្លង
ផ្ដើមដោយការថ្លែងអំណរគុណ បណ្ដាភ្ញៀវកិត្តិយសដែលបង្ហាញវត្តមានលើកកិត្តិយសគ្រួសារ និងជូនពរជ័យកូនប្រុសកូនស្រីរបស់ខ្លួន អ្នកស្រី ខឹម ផល្លី ម្ដាយបង្កើតរបស់អ្នកនាង យុគ ចិន្ដា ថ្លែងថា អ្នកស្រីនឹងចងដៃគុណនឹងពីរចំពោះភ្ញៀវកិត្តិយសទាំងអស់ដែលនឹងមានពិធីដូចគ្នានេះ នាថ្ងៃខាងមុខ។
នៅចំពោះមុខភ្ញៀវកិត្តិយសរាប់រយនាក់ អាណិកជនខ្មែររស់នៅអាមេរិករូបនេះថ្លែងថា "ខ្ញុំសូមអរគុណចំពោះភ្ញៀវកិត្តិយសទាំងអស់ដែលបានអញ្ជើញចូលរួមក្នុងកម្មវិធីមង្គលការរបស់កូនប្រុសកូនស្រីយើងខ្ញុំ។ ហើយសូមជូនពរ គ្រប់គ្នាដែលអត់ទាន់មានគូ សូមឲ្យឆាប់មានឆាប់ៗ។ ខ្ញុំធានាថា បើបងប្អូនចង២០០ដុល្លារ ខ្ញុំថែមការអោយ គឺចងទៅវិញ ៤០០ដុល្លារ បើចង ៥០០ ខ្ញុំចងទៅវិញ ១០០០ដុល្លារ"។
បើទោះរស់នៅសហរដ្ឋអាមេរិកមែន ប៉ុន្តែម្ដាយបង្កើត យុគ ចិន្ដា រូបនេះ ស្នើថា កុំស្ទាក់ស្ទើរក្នុងការអញ្ជើញអ្នកស្រីវិញ ប្រសិនបើមានពិធីនាពេលខាងមុខ។ "កុំអោយខាន ហៅខ្ញុំវិញណាបងប្អូន នៅអាមេរិកមែន តែអោយតែហៅ មកមិនបានក៏ចងដៃដែរ ដូចប្រាប់អីចឹង ហើយខ្ញុំនឹងវេរតាម Wing មកចងដៃវិញ(សើច)!”។ អ្នកស្រី ខឹម ផល្លី បន្ថែម។
អ្នកស្រី ខឹម ផល្លី បាននាំកូនប្រុសបង្កើត ឈ្មោះ យុគ រតនា និងកូនប្រសាស្រីឈ្មោះ ទុយ អមបូឡែន ដែលរស់នៅសហរដ្ឋអាមេរិកទាំងអស់គ្នា មករៀបមង្គលការតាមបែបប្រពៃណីខ្មែរ និងបានប្រារព្ធពិធីជប់លៀងអាពាហ៍ពិពាហ៍យប់មិញ។
សាច់ញាត់ទាំងសងខាង រួមទាំងមិត្តរួមអាជីពរបស់អ្នកនាង យុគ ចិន្ដា ផងដែលសុទ្ធជាតារាល្បីៗ បានចូលរួមជាច្រើន។ ទស្សនាទិដ្ឋភាពខ្លះនៃពិធី សូមចុចទីនេះ!!!
អត្ថបទ៖ ទារិកា