អ៊ីវ៉ា ជម្រះទំនាក់​ទំនង​នាង និង​តារា​កំប្លែង ប៉ុមពុយ

  • 2015-07-28 20:59:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​នៅ​ក្នុង​ផលិត​កម្ម​សាន់ដេ​ កញ្ញា អ៊ី​វ៉ា​ ត្រូវ​បាន​ប្រិយ​មិត្ត​​យល់​ច្រលំ​ថា​ជា​កូន​របស់​អ្នក​នាង ប៉ុមពុយ ខណៈ​ពួក​គេ​មាន​មុខ​មាត់​ស្រដៀង​គ្នា​។ អ៊ី វ៉ា​ បាន​ជម្រះ​បញ្ហា​នេះ​​នៅ​ក្នុង​កម្ម​វិធី​ "អរុណ​សួស្តី​ ETV" កាល​ពី​សប្ដាហ៍​មុន​ថា ​រូប​នាង​មិន​មាន​ជា​ប់​សាច់​ឈាម​អ្វី​ជាមួយ​តារា​កំប្លែង ប៉ុមពុយ ទេ។

 

 

សំណួរ​ពី​ករណី​ខាង​លើ​នេះ ពិធី​ករ​នៅ​ក្នុង​កម្មវិធី​ខាង​លើ​នាយ​ ចាប ចៀន​ បាន​សួរ​ទៅ អ៊ី វ៉ា​ ដោយ​យក​ការ​យល់​ច្រឡំ​របស់​ប្រិយមិត្ត​មួយ​ចំនួន​ថា តើ​នាង​ជា​កូន​របស់​អ្នក​នាង ប៉ុម ពុយ​ មែន​ឬ​ទេ?

 

តារា​ស្រី​ដែល​កំពុង​ល្បី​ផ្លាស់​ប្ដូរ​ផលិតកម្ម​រូប​នេះ បញ្ជាក់​ថា នាង និង​តារា​កំប្លែង​ ប៉ុមពុយ គ្រាន់​តែ​មាន​មុខ​មាត់​ស្រដៀង​គ្នា ប៉ុន្តែ​អត់​មាន​សាច់​ឈាម​នឹង​គ្នា លើស​ពី​ទំនាក់​ទំនង​ក្នុង​សិល្បៈ​ទេ។ អ៊ីវ៉ា បន្ថែម​ថា "​​មាន​អ្នក​យល់​ច្រលំ​ថា​ខ្ញុំ​ជា​កូន​បង​ ប៉ុមពុយ ​ថ្ងៃ​មុន​ខ្ញុំ​បាន​ជួប​គាត់​ហើយ​គាត់​ហៅ​ញ៉ុម​...អឺកូន...ខ្ញុំ​ក៏​ឆ្លើយ​វិញ​ថា...ចាសម៉ាក់...កាន់​តែ​​ធ្វើ​ឲ្យ​មាន​ការ​យល់​ច្រឡំទៀត ហើយ​បន្ទាប់​មក​ពួក​ខ្ញុំ​ក៏​បាន​សួរ​សុខទុក្ខ​គ្នា​ធម្មតា​​​"។

 

យ៉ាង​ណា រំលឹក​ទៅ​ក្រោយ​បន្តិច ម្ចាស់​បទ "មាន​ជាតិ​ក្រោយ​សុំ​ធ្វើ​ប្រ​ពន្ធ​បង" ​រូប​នេះ​បាន​បញ្ជាក់​ថា ការ​យល់​ច្រឡំ​ខាង​លើ ពិត​ជា​មាន​ច្រើន​គួរ​កត់​សម្គាល់។ ជាក់​ស្ដែង​ថ្ងៃ​មុន​នាងបាន​​ទៅ​ប្រគំតន្រ្តី​នៅ​រមណីយដ្ឋាន​មួយ​ហើយ​មាន​សមាជិក​ក្រុម​កំប្លែង​​ម្នាក់​យល់​ច្រលំ​ថា​នាង​ជា​កូន​របស់​អ្នក​នាង​ ប៉ុម ពុយ​ ទៀត។

 

 

អ៊ីវ៉ា លើក​ឡើង​ថា “​ថ្ងៃ​មុន​ខ្ញុំ​ទៅ​ប្រគំ​តន្រ្តី​នៅ​រមណីយដ្ឋាន​មួយ​ហើយ​មាន​បង​ក្នុង​ក្រុម​កំប្លែង​ម្នាក់​ឃើញ​ខ្ញុំ​ហើយ​បាន​និយាយ​ថា...​កូន​បង​ ពុយ​ម៉េច​ធ្វើ​ហំ​ម៉េស​ ឃើញ​ឯង​អត់​មាន​សួរ​អី​ម៉ា​ម៉ាត់​​កាល​ពី​នៅ​ផ្ទះ​ដូចជា​រួស​រាយ ​ប៉ុន្តែ​តាម​ការ​ពិត​ខ្ញុំ​អត់​ស្គាល់​គាត់​ទេ"។​

 

យ៉ាង​ណា នោះ​សុទ្ធ​ជា​ការ​យល់​ច្រឡំ​ប៉ុណ្ណោះ។ "និយាយ​រួម​ទៅ​ឥឡូវ​នៅ​តែ​មាន​គេ​យល់​ច្រលំ​ហើយ​ពេល​ខ្ញុំ​ទៅ​ណា​មក​ណា​មាន​គេ​ឆ្ងល់​​ហើយ​សួរ​ថា​ខ្ញុំ​កូន​បង​ប៉ុមពុយ​មែន​​ប៉ុន្តែ​អត់​ទេ​គ្រាន់​តែ​ខ្ញុំ​នឹង​គាត់​មាន​មុខ​ស្រដៀង​គ្នា"។ អ៊ី វ៉ា ​​បញ្ចាក់។

 

ម្តាយ​របស់​ អ៊ី​វ៉ា ឈ្មោះ​ ភួង សុខា តែ​បាន​ទទួល​មរណភាព​​ទៅ​ហើយ​នៅ​អាយុ​ ៤២ ​ឆ្នាំ​​​​​​​ដោយ​រោគា​ពាធ កាល​ពី​​ថ្ងៃ​អាទិត្យ ទី​១ ធ្នូ ឆ្នាំ​២០១៣ វេលា​ម៉ោង​៦ និង​២​នាទី​៕

 

អត្ថបទ៖ ថា ម៉ាលីដា

អត្ថបទថ្មី