វិធី​ផ្ដិត​យក​រូបភាព​ដ៏​ស្រស់​ស្អាត​របស់​ព្រះចន្ទ​

  • 2015-07-29 13:00:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ប្រសិនបើ​យើង​មើល​ព្រះចន្ទ​​នឹង​ភ្នែក​ផ្ទាល់​ គឺ​វា​មាន​ភាព​ស្រស់​ស្អាត​ទាក់​ទាញ​ ប៉ុន្តែ​ប្រសិន​បើ​យើង​ចង់​ផ្ដិត​យក​រូប​ភាព​របស់​ព្រះចន្ទ​ឲ្យ​បាន​ស្អាត ​ដូច​អ្វី​ដែល​យើង​បាន​ឃើញ​ផ្ទាល់​នោះ​ មិន​មែន​ជា​ការ​ងាយ​ទេ។

 

ខាង​ក្រោម​នេះ​ជា​វិធីសាស្ត្រ​ដើម្បី​ផ្ដិត​យក​រូបភាព​ព្រះចន្ទ​ឲ្យ​បាន​ស្រស់​ស្អាត៖

 

ត្រូវ​មាន​ឧបករណ៍​ដែល​ត្រឹម​ត្រូវ៖

 

 

​​ព្រះចន្ទ​គឺ​មាន​ចម្ងាយ​ឆ្ងាយ​ ដូច​នេះ​យើង​ត្រូវ​មាន​ឧបករណ៍​ជំនួយ​ដើម្បី​អាច​ផ្ដិត​រូប​ភាព​របស់​វា​បាន​ច្បាស់។ ឧបករណ៍​ដែល​យើង​ត្រូវ​ការ​ជា​ចាំ​បាច់​នោះ​គឺ​ ឡេន​ (Len)​ ហើយ​ឡេន​នោះ​យ៉ាង​ហោច​ណាស់​ក៏​ត្រូវ​តែ​ជា​ប្រភេទ​ 200mm​ 400mm ឬ 800mm ទើប​អាច​ចាប់​យក​រូបភាព​បាន​រាង​ឆ្ងាយ។ ហើយ​ឧបករណ៍​មួយ​ទៀត​នោះ​ គឺ​ជើង​ទ្រ​កាមេរ៉ា​ដើម្បី​អាច​ទទួល​បាន​លំនឹង​ល្អ។

 

​​​

ពេល​វេលា៖

 

 

ព្រះចន្ទ​មិន​ដូច​ជា​ព្រះអាទិត្យ​នោះ​ទេ​គឺ​រូប​រាង​របស់​វា​ប្រែ​ប្រួល​ជានិច្ច​ ហើយ​នៅ​ពេល​ព្រះចន្ទ​ពេញ​វង់​គឺ​ជា​ពេល​វេលា​ដ៏​ល្អ​មួយ ​ព្រោះ​វា​អាច​បញ្ចេញ​ពន្លឺ​បាន​ច្បាស់​ល្អ។ ចំណែក​ឯ​ព្រះចន្ទ​មិន​ពេញ​វង់​វិញ​គឺ​ត្រង់​ចំណុច​ងងឹត ​គឺ​ងងឹត​ខ្លាំង​ ហើយ​ចំណុច​ដែល​មាន​ពន្លឺ​គឺ​ភ្លឺ​ខ្លាំង។

 

ចាប់​យក​ឲ្យ​ច្បាស់​ពី​រូបរាង​របស់​ព្រះចន្ទ៖

 

 

រូប​ថត​ព្រះចន្ទ​ភាគ​ច្រើន​គឺ​មិន​មាន​បង្ហាញ​ច្បាស់​ដូច​អ្វី​ដែល​យើង​បាន​ឃើញ​ផ្ទាល់​ភ្នែក​នោះ​ទេ​ ដោយ​សារ​ការ​ប្រើ​ប្រាស់​ពន្លឺ​ខុស។ ដូច​នេះ​ពេល​ដែល​ថត ​អ្នក​មិន​ត្រូវ​ប្រើ​ពន្លឺ​ខ្លាំង​ពេក​នោះ​ទេ​ គឺ​គួរ​កំណត់​​មុខងារ​ Bracketing​ ឲ្យ​មាន​ EV-2។

 

មួយ​វិញ​ទៀត​គឺ​ជៀស​វាង​ការ​ប្រើ​ប្រាស់​មុខងារ​ Auto​ គឺ​យើង​គួរ​កំណត់​ដោយ​ខ្លួន​ឯង។ អ្នក​អាច​សាក​ល្បង​ប្រើ​កម្រិត​ ISO​ត្រឹម​ 200, Aperture​ F11​ និង ​Shutter Speed ល្បឿន​1/125​ រួច​ចាប់​ផ្ដើម​សាក​ល្បង​ថត។ អ្នក​អាច​ធ្វើ​ការ​​ផ្លាស់​ប្ដូរ​​ល្បឿន ​Shutter Speed​ ដើម្បី​ស្វែង​រក​កម្រិត​ពន្លឺ​ដែល​អ្នក​យល់​ថា​ល្អ​សម្រាប់​អ្នក។ កុំ​ភ្លេច​បិទ​ Auto-focus​ ដែល​អាច​ធ្វើ​ឲ្យ​រូប​ភាព​មាន​លក្ខណៈ​ព្រិល។

 

 

-ចុច​អាន៖ ប្លង់​​ថត​កុន​​ល្បី​ៗ​​ សូម្បី​​ភាពយន្ត​ហូលីវូដ​​ក៏​យក​តាម​​​នេះ​ដែរ!

 

 

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង​ ប្រភព៖ digital-photo-secrets