Man Utd ​​ចាញ់​ PSG ២-០ ខក​ខាន​​ការពារ​តំណែង​ជើង​ឯក​ ICC

  • 2015-07-30 17:50:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​បិសាច​ក្រហម Manchester United បាន​ចាញ់​ក្រុម​ជើង​ឯក​បារាំង​ Paris Saint Germain ​២-០ ក្នុង​ការ​ប្រកួត​​ពាន​រង្វាន់​​ International Champions Cup ​នៅ​កីឡដ្ឋាន​ Soldier Field ទី​ក្រុង​ Chicago ​សហរដ្ឋ​អាមេរិក អម្បាញ់មិញ​​​នេះ និង​ខក​ខាន​​ការពារ​តំណែង​ជើង​ឯក​របស់​ខ្លួន។

 

 

Man Utd ដែល​លើក​ពាន​រង្វាន់​មួយ​នេះ កាល​​រដូវ​កាល​មុន​ឆ្នាំ​២០១៤ បាន​ភ្លាត់​ឲ្យ​ PSG នាំ​មុខ​មុន​តាំង​ពី​នាទី​ទី​២៥ ដោយ​​ខ្សែ​បម្រើ​បារាំង​ Blaise Matuidi ជា​អ្នក​ស៊ុត​បញ្ចូល​ទី ខណៈ​ដែល​​ខ្សែ​ប្រយុទ្ធ​ឆ្នើម​ Zlatan Ibrahimovic ​បាន​ថែម​១​គ្រាប់​ទៀត​នៅ​នាទី​៣៤ ហើយ​លទ្ធផល​នេះ បាន​បន្ត​រហូត​ចប់​ការ​ប្រកួត ដោយ​ PSG ជា​​​ក្រុម​ជើង​ឯក​ឆ្នាំ​២០១៥។

 

​​​ដូច្នេះ​ក្រុម​របស់​លោក​ Louis van Gaal ​នឹង​ត្រូវ​ត្រឡប់​មក​ទឹក​ដី​អង់គ្លេស​វិញ ​​​ដោយសារ​ការ​ប្រកួត​មិត្ត​ភាព​របស់​ក្រុម​ Man Utd ពុំ​មាន​ទៀត​ទេ ពោល​គឺ​រង់ចាំ​តែ​ការ​ប្រកួត​បើក​រដូវ​កាល​ថ្មី​ បើក​ឆាក​ការ​ប្រកួត​មុន​គេ​នៅ​ Premier League ដែល​នឹង​ត្រូវ​ប៉ះ​មាន់​ខ្នាយ​មាស Tottenham Hotspur ​នា​ថ្ងៃ​ទី​០៨ ខែ​សីហា​ខាង​មុខ​ប៉ុណ្ណោះ៕

 

 

 

 

 

 

​​សូម​ទស្សនា​វីដេអូ​ហាយ​ឡាយ​​ស៊ុត​ចូល​ខាង​ក្រោម៖

 

 

-ចុចអាន៖ Man Utd ​នឹង​​​ពិន័យ​ Rojo ​២២​ម៉ឺន​ដុល្លារ រឿង​​ខក​​ជើង​យន្តហោះ

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត ប្រភព៖ dailymail

អត្ថបទពេញនិយម