៧ យ៉ាង​​ស្គាល់​ពី​ប្រទេស​​កូរ៉េ

  • 2015-08-03 14:31:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

និយាយ​ពី​ប្រទេស​កូរ៉េ គេ​ប្រាកដ​ជា​នឹក​ឃើញ​ពី​តន្ត្រី KPOP ដ៏​ល្បីល្បាញ​ក៏​ដូចជា​សម្រស់​ដ៏​ស្រស់​ស្អាត​និង​ស្រស់​សង្ហា​របស់​តារា​កូរ៉េ។ មាន​អ្វី​ជា​ច្រើន​ទៀត ដែល​គេ​ស្គាល់​ពី​ប្រទេស​កូរ៉េ​?

 

Kimchi

 

 

Kimchi ជា​អាហារ​ប្រពៃណី​របស់​ជនជាតិ​កូរ៉េ។ ពលរដ្ឋ​កូរ៉េ​ចូលចិត្ត​ទទួល​ទាន Kimchi ហើយ​អាហារ​នេះ​ក៏​ត្រូវ​បាន​ប្រើប្រាស់​ស្ទើរ​តែ​គ្រប់​ចាន​ម្ហូប​របស់​ជនជាតិ​កូរ៉េ។

 

ស្រា Soju

 

 

ស្រា Soju ជា​ស្រា​ប្រពៃណី​របស់​កូរ៉េ។ ស្រា Soju ស្រដៀង​ស្រា Vodka។ ​ពលរដ្ឋ​កូរ៉េ​ចូលចិត្ត​ទទួល​ទាន​ស្រា Soju នៅ​ពេល​ទទួល​​អាហារ​ជួបជុំ​ក្រុម​គ្រួសារ មិត្តភ័ក្ដិ​និង​នៅ​ក្នុង​កម្មវិធី​នានា។

 

ការ​កែ​សម្ផស្ស

 

 

ប្រទេស​កូរ៉េ​ក៏​ល្បីល្បាញ​ខ្លាំង​​សម្រាប់​ការ​វះកាត់​កែសម្ផស្ស។ ភ្ញៀវ​ទេសចរ​​ជា​ច្រើន​ដូចជា​​ជប៉ុន ចិន រុស្សី​​បាន​ធ្វើ​ដំណើរ​​​ទេសចរ​​មក​កម្សាន្ត​​​ប្រទេស​កូរ៉េ ក្រៅ​ពី​ចង់​ដឹង​ចង់​ស្វែង​យល់​ពី​វប្បធម៌​ជនជាតិ​កូរ៉េ​ជាមួយ​​ការ​ទស្សនា​តំបន់​កម្សាន្ត​នានា មួយ​ចំនួន​ធំ​ក៏​ក្នុង​គោល​បំណង​មក​វះកាត់​កែសម្ផស្ស​ផង​ដែរ។

 

ភាព​ស៊ីវិល័យ

 

 

ជនជាតិ​កូរ៉េរស់នៅ​ក្នុង​សង្គមស៊ីវិល័យ​ ​ទាំង​ការ​ស្លៀកពាក់​និង​ការ​ប្រើប្រាស់​សម្ភារៈ​ទំនើបៗ។ បុរស​កូរ៉េ​បាន​ចំណាយ​លើ​ការ​ទិញ​គ្រឿង​សម្អាង​ប្រើប្រាស់​ក្នុង​មួយ​ឆ្នាំ​ៗ​អស់​ជាង ៩០០ លាន​ដុល្លារ​ដែល​ស្មើ ១​ភាគ​៤​ការ​ចំណាយ​របស់​បុរស​នៅ​លើ​ពិភពលោក។ នេះ​បើ​យោង​តាម Euromonitor ។ ការ​ប្រើប្រាស់ Smartphone មាន​ជាង ៨០ ភាគរយ​ចំនួន​ពលរដ្ឋ​សរុប ហើយ​អ្នក​ដែល​មាន​អាយុ​ចន្លោះ ១៨ ទៅ ២៤ ឆ្នាំ​ចំនួន​អ្នក​ប្រើប្រាស់ Smartphone មាន​រហូត​ដល់ ៩៧ ភាគរយ។

 

ចម្រៀង KPOP

 

 

ចម្រៀង KPOP របស់​កូរ៉េ​បាន​ល្បី​​ខ្ទរខ្ទារ​ទូទាំង​ពិភពលោក។ កូរ៉េ​​​កាន់​តែ​មាន​កេរ្តិ៍ឈ្មោះ​​បោះសំឡេង​និង​លេច​មុខ​មាត់​លើ​ឆាក​អន្តរជាតិ​​ដោយសារ​តែ​បទចម្រៀង​កំពូល​តារា​ចម្រៀង PSY ដែល​ធ្វើ​ឲ្យ​ជនជាតិ​កូរ៉េ​មាន​មោទនភាព​ជា​ខ្លាំង។

 

មាន​ក្រុមហ៊ុន​អាកាសចរ​ល្អ​បំផុត​នៅ​លើ​ពិភពលោក

 

 

កូរ៉េ​ត្រូវ​បាន​គេ​ទទួល​ស្គាល់​ថា​មាន​ក្រុមហ៊ុន​អាកាសចរ​ដែល​មាន​ការ​ទទួល​បដិសណ្ឋារកិច្ច​​ដ៏​ល្អ​បំផុត​។ ជាមួយ​​បុគ្គលិក​ដែល​​មាន​ភាព​រួសរាយ​រាក់ទាក់ ពោរពេញ​ដោយ​​ស្នាម​ញញឹម​ប្រកប​ដោយ​ភាព​ទាក់ទាញ​ជាមួយ​ការ​ផ្តល់​សេវាកម្ម​ដ៏​ល្អ​ឥត​ខ្ចោះ​សម្រាប់​អ្នក​ធ្វើ​ដំណើរ។

 

​កូរ៉េ​សំបូរ​កីឡាការិនី​ឆ្នើម​វាយកូន​គោល​លំដាប់​កំពូល​របស់​ពិភពលោក

 

 

កីឡា​ការិនី​​វាយ​កូន​ហ្គោល​របស់​កូរ៉េ​ឈរ​នៅ​លំដាប់​កំពូល​របស់​ពិភពលោក។ ក្នុង​ចំណោម​កំពូល​កីឡា​ការិនី​ឆ្នើម​ទាំង ១០០ នាក់ មាន​ ៣៨ នាក់​ជា​ជនជាតិ​កូរ៉េ ហើយ​ក្នុង​ចំណោម​កំពូល​ទាំង ២៥ បច្ចុប្បន្ន​នេះ​មាន ៩ នាក់​ទៅ​ហើយ​ដែល​ជា​កីឡា​ការិនី​កូរ៉េ។

 

ចុះ​ប្រិយមិត្ត​គិត​ថា កូរ៉េ​មាន​អ្វី​ទៀត​ដែល​ល្បី​ធ្វើ​ឲ្យ​ពិភពលោក​ស្គាល់​ប្រទេស​អាស៊ី​មួយ​នេះ?

 

អត្ថបទ៖ ប៊ុណ្ណារ៉ា