​ចម្រៀង​១០​បទ ​ពេញ​និយម​ខ្លាំង​បំផុត​​លើ​តារាង Billboard សប្ដាហ៍​នេះ

  • 2015-07-31 22:53:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សប្ដាហ៍​នេះ បទ​ "Cheerleader” របស់​តារា​ចម្រៀង OMI នៅ​តែ​ឈរ​លើ​ចំណាត់ថ្នាក់​លេខ​មួយ​ដដែល​លើ​តារាង​ចម្រៀង​អាមេរិក Billboard Hot 100។ នេះ​ជា​សប្ដាហ៍​ទី​៣​ដែល​បទ​ចម្រៀង​នេះ​បាន​ជាប់​លេខ​មួយ។

 

ចំណាត់ថ្នាក់​លេខ​ពីរ​នៅ​តែ​ជា​បទ​ចម្រៀង "Can't Feel My Face” ដដែល។ ដោយ​ឡែក​ចំណាត់ថ្នាក់​លេខ​៣​ដែល​សប្ដាហ៍​មុន​គឺ​ជា​បទ "See You Again” ត្រូវ​បាន​ជំនួស​ដោយ​បទ "Watch Me” របស់ Silento វិញ។ សម្រាប់​ចំណាត់ថ្នាក់​បន្ត​បន្ទាប់​សូម​ទស្សនា​ខាង​ក្រោម​នេះ​ដូច​ត​ទៅ៖

 

១. “Cheerleader” ច្រៀង​ដោយ OMI

២. “Can't Feel My Face” ច្រៀង​ដោយ The Weeknd

៣. “Watch Me” ច្រៀង​ដោយ Silentó

៤. “Bad Blood” ច្រៀង​ដោយ Taylor Swift

៥. “See You Again” ច្រៀង​ដោយ Wiz Khalifa ft. Charlie Puth

៦. “Trap Queen” ច្រៀង​ដោយ Fettu Wap

៧. “My Way” ច្រៀង​ដោយ Fetty Wap Featuring Monty

៨. . “Fight Song” ច្រៀង​ដោយ Rachel Platten

៩. “Shut Up and Dance” ច្រៀង​ដោយ WALK THE MOON

១០. “Lean On” ច្រៀង​ដោយ Major Lazer & DJ Snake

ចំណាត់ថ្នាក់​ទាំង​នេះ​បាន​មក​ពី​ការ​សរុប​ទិន្នន័យ​នៃ​ការ​លក់​អាល់ប៊ុម ការ​ចាក់​ផ្សាយ​តាម​វិទ្យុ និង​ការ​ចាក់​ស្ដាប់​ និង​ទស្សនា​លើ​អ៊ីនធឺណិត​ក្នុង​រយៈ​ពេល​មួយ​សប្ដាហ៍ នៅ​សហរដ្ឋ​អាមេរិក ៕​

 

ចុចអាន៖“See You Again” លេង​ដោយ​ឧបករណ៍​តន្ត្រី​​ខ្មែរ​និង​ចិន​ពីរោះ​ម្យ៉ាង​ម្នាក់

ចុចអាន៖៤បទ​កំពូល​កូរ​ពី Minions មើល​ពេល​ណា​សើច​ពេល​ហ្នឹង

 

ប្រែ​សម្រួល៖ វ៉ាន់ថន ប្រភព៖ billboard

អត្ថបទថ្មី