លោក​យាយ​៨០​ឆ្នាំ ​ថា Costa ​ចូល​ចិត្ត​មើល​រឿង​សិច​បើក​សំឡេង​ខ្លាំង​ៗ

  • 2015-08-01 17:37:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​យាយ​ម្នាក់​ដែល​ជា​អ្នក​ជិត​ខាង​របស់​កីឡាករ Diego Costa ​បាន​និយាយ​ថា​កាលពី​​មុន​ខ្សែ​ប្រយុទ្ធ​រូប​នេះ​តែង​តែ​នាំ​មិត្តភ័ក្ដិ​មក​ជប់លៀង​នៅ​ផ្ទះ​ដល់​យប់​អាធ្រាត្រ ​ហើយ​ក្រោយ​ពី​ចប់​ស៊ី​ផឹក​ទៅ​ពួកគេ​តែងតែ​ចាក់​រឿង​សិច​មើល​ដោយ​បើក​សំឡេង​ខ្លាំង​ៗ​ណាស់។

 

 

រឿង​រ៉ាវ​ខាង​លើ​កើត​ឡើង​តាំង​ពី​ពេល​កីឡាករ Costa ​នៅ​លេង​ឱ្យ​ក្លិប Albacete ​ក្រោម​លក្ខខ័ណ្ឌ​ខ្ចី​ជើង​ពេល​រូប​គេ​នៅ​កុងត្រា​ជាមួយ Atletico Madrid ​ម្ល៉េះ។ លោក​យាយ​ដដែលបាន​បញ្ជាក់​ថា ឱ្យ​តែ​កីឡាករ​វ័យ​២៦​ឆ្នាំ​រូប​នេះ​សប្បាយ​ចិត្ត​ឬ​រក​គ្រាប់​បាល់​បាន គឺ​តែងតែ​ហៅ​មិត្ត​រួម​ក្រុម ​និង​អ្នក​ដែល​គេ​ស្គាល់​ទៅ​​ជប់​លៀង​នៅ​ផ្ទះ​​ជា​និច្ច។

 

ការ​ជប់​លៀង​នោះ​មិន​ត្រឹម​តែ​មាន​ការ​ផឹក​ស្រា​ ច្រៀង​រាំ​នោះ​ទេ ពោល​គឺ​ឱ្យ​តែ​ស្រវឹង​ហើយ Costa ​តែងតែ​ចាក់​រឿង​សិច​មើល​ជា​និច្ច។ ដោយសារ​តែ​សំឡេង​ខ្លាំង​ៗ​ពេក លោក​យាយ​វ័យ​៨០​ឆ្នាំ​បាន​បញ្ជាក់​ថា​លោក​យាយ​តែងតែ​ដើរ​ទៅ​ប្រាប់​ឱ្យ​ពួកគេ​បន្ថយ​សំឡេង​រហូត។

 

យ៉ាង​ណា​មិញ នេះ​គ្រាន់​តែ​ជា​រឿង​ចាស់​​កាល​ពី Costa ​លេង​នៅ​អេស្ប៉ាញ​​ប៉ុណ្ណោះ។ ចំណែក​ឯ​នៅ​អង់គ្លេស​វិញ គេ​មិន​ទាន់​ដឹង​ថា​កីឡាករ​​​មុខ​ចាស់​អាយុ​ក្មេង​រូប​នេះ​ប្ដូរ​ទម្លាប់​នេះ​​ហើយ​ឬ​នៅ​ទេ?

 

ចុចអាន៖ជឿ​អត់​ថា Costa ​ខ្លាំង​រហូត​ដល់​អាច​ប្រែ​កាយ​បាន​ឥឡូវ?

 

ប្រែ​សម្រួល៖ មុន្នី រម្យ ប្រភព៖ 101greatgoals

អត្ថបទថ្មី