ក្រសួង​វប្បធម៌​សន្យា​​ជួយ​ ​Angelina Jolie ពេញ​ទំហឹង​ដើម្បី​ផលិត​ភាពយន្ត​ពី​កម្ពុជា

  • 2015-08-03 21:15:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​លោក​ជំទាវ​ ភឿង សកុណា​ ​រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌​ និង​វិចិត្រ​សិល្បៈ​​បានជួប​ផ្ទាល់​ជាមួយ​តារា​ហូលីវូដ Angelina Jolie អំពី​ដំណើរ​នៃ​ការ​ផលិត​រឿង​“First They Killed My Father ហើយ​លោក ជំទាវ​សន្យា​ជួយ​តារា​ហូលីវូដ​រូប​នេះគ្រប់​យន្តការ​ ដើម្បី​ការ​ផលិត​ដំណើរ​ទៅ​រលូន​​។

 

ជំទាវ ភឿង សកុណា ថ្លែង​ដូច្នេះ បន្ទាប់​ពី Angelina Jolie បាន​មក​កម្ពុជា​កាល​ពី​សប្ដាហ៍​មុន ហើយ​បាន​ជួប​ផ្ទាល់​ជាមួយ​លោក​ជំទាវ​រដ្ឋមន្ត្រី ពិភាក្សា​គម្រោង​​ផលិត​រឿង “First They Killed My Father” ដែល​បរិយាយ​ពាក់​ព័ន្ធ​នឹង​របប​ខ្មែរ​ក្រហម។ ភាពយន្ត​នេះ ​គ្រោង​ចាប់​ផ្តើម​ត​នៅ​ចុង​ខែ​កក្កដា​នេះ​ក្នុង​នោះ តួ​សម្ដែង តាម​ការ​អះអាង​របស់​ជំទាវ ភឿង សក្កណា តួ​សម្ដែង គឺ​ជា​តារា​សម្ដែង​របស់​ខ្មែរ​យើង​ទាំង​អស់។

 

 

ដូច្នេះ​ហើយ ក្នុង​នាម​ជា​ថ្នាក់​ដឹក​នាំ​ក្រសួង​វប្បធម៌ លោក​ជំទាវ​អះអាង​ថា ​នឹង​ដុត​ដៃ​ដុត​ជើង​ជួយ​ឲ្យ​ការ​ថត​នៃ​រឿង​ខាង​លើ​នេះ​មាន​ដំណើរ​ការ​ទៅ​យ៉ាង​រលូន។

 

"ខ្ញុំ​បាន​ជម្រាប​ទៅ​តារា​ហូ​លីវូដ Angelina Jolieថា​ក្រសួង​នឹង​ត្រៀម​នូវ​អ្វី​ទាំង​អស់​ដែល​យើង​អាច​ធ្វើ​បាន​ដើម្បី​សម្រួល​បែប​បទ​នីតិ​វិធី​ព្រម​ទាំង​តារា​ការ​ជួយ​រក​តារា​ឬ​ក៏​កន្លែង​ថត​ធ្វើ​ម៉េច​ឲ្យ​រឿង​ហ្នឹង​មាន​ដំណើរ​ការ​ទៅ​យ៉ាង​ងាយ​ស្រួល​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង​"។លោកជំទាវ បន្ថែម។

 

តាម​ដាន​ប្រសាសន៍​បន្ថែម​របស់​លោក​ជំទាវ​រដ្ឋមន្ត្រី ចំពោះ​គម្រោង​ផលិត​​រឿង​ “First They Killed My Father” របស់ Angelina Jolie សូម​ទស្សនា​វីដេអូ​ខាង​ក្រោម ៖

 

 

អត្ថបទ៖ ថា ម៉ាលីដា

អត្ថបទថ្មី