រុស្សី​កំពុង​ពិចារណា​បិទ​ Facebook​ ដោយ​សារ​តែ​រូប​ Emoji

  • 2015-08-03 17:54:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បណ្ដាញ​សង្គម​ Facebook ​អាច​នឹង​ត្រូវ​បិទ​លែង​ឲ្យ​ប្រើប្រាស់​នៅ​ក្នុង​ប្រទេស​រុស្សី​ ដោយ​សារ​តែ​រូប​ Emojis​ ដែល​បង្ហាញ​ពី​ការ​ស្រលាញ់​ភេទ​ដូច​គ្នា។ នេះ​បើ​យោង​តាម​​ការ​ចុះ​ផ្សាយ​របស់​វិបសាយ​ Engadget។

 

​រូប​ Emojis​ ដែល​បង្ហាញ​ពី​ការ​ស្រលាញ់​ភេទ​ដូច​គ្នា​

លោក​ ពូទីន​ ប្រធានាធិបតី​នៃ​ប្រទេស​រុស្សី​បាន​បញ្ចេញ​ប្រតិកម្ម​​ចំពោះ​ Emoji​ របស់​ Facebook​ ដែល​បាន​បង្ហាញ​ពី​ការ​ថើប​គ្នា​រវាង​មនុស្ស​ប្រុស​និង​មនុស្ស​ប្រុស​ និង​រវាង​មនុស្ស​ស្រី​និង​មនុស្ស​ស្រី។

  លោក​បាន​​បញ្ជា​ឲ្យ​រដ្ឋាភិបាល​​​​​របស់​ខ្លួន​ធ្វើ​ការ​​​ស៊ើបអង្កេត​ ថា​តើ​​ Emoji របស់​ Facebook ​នេះ​ បាន​រំលោភ​បំពាន​លើ​ការ​ហាម​ប្រាម​របស់​ប្រទេស​​​ ដែល​បាន​ចែង​កាល​ពី​ឆ្នាំ​២០១៣​ ស្ដី​ពី​ការ​ "ឃោសនា​​ការ​ស្រឡាញ់​ភេទ​ដូច​គ្នា"​ ទៅ​ដល់​អនីតិជន​ឬ​យ៉ាង​ណា។ ទោះ​ជា​យ៉ាង​ណា​ គេ​នៅ​មិន​ទាន់​ប្រាកដ​ទេ​ថា​តើ​រដ្ឋាភិបាល​នឹង​ចាត់​វិធាន​ការ​ដូច​គ្នា​នេះ​ចំពោះ​ Emoji​ ដែល​មាន​នៅ​លើ​ Twitter និង​បណ្ដាញ​ទំនាក់​ទំនង​សង្គម​ដទៃ​ទៀត​ ឬ​យ៉ាង​ណា។

 

Emoji របស់​ Facebook ត្រូវ​បាន​បង្កើត​ឡើង​ជា​លើក​ដំបូង​នា​ឆ្នាំ​២០១៣​ ហើយ​ក៏​ធ្វើ​ការ​​កែ​សម្រួល​បន្ថែម​ Emoji​ ថ្មី​នៅ​ក្នុង​ខែ​មិថុនា​នេះ​ បន្ទាប់​ពី​តុលាការ​កំពូល​សហរដ្ឋអាមេរិក​ប្រកាស​អំពី​ការ​រៀប​ការ​ស្រប​ច្បាប់​សម្រាប់​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា៕​​​

 

 

-ចុច​ទស្សនា​: វាយ​​​តែ​២​អក្សរ​ អាច​ទាញ​យក​វីដេអូ​ពី​អ៊ីនធឺណិត​ មិន​​បាច់​​ប្រើ​កម្ម​វិធី​

    ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង​ ប្រភព៖​ engadget, ontopmag
អត្ថបទពេញនិយម