វីដេអូ​អ្នក​យក​ព័ត៌មាន​​ពិសេស​រាយការណ៍​ផ្ទាល់​ពី​ក្នុង​ទឹក​​​ត្រឹម​ក្លៀក

  • 2015-08-03 17:52:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​អ្នក​យក​ព័ត៌មាន​ម្នាក់​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា បាន​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង ក្រោយ​ធ្វើ​សេចក្ដី​រាយការណ៍​ផ្ទាល់​ឲ្យ​សារព័ត៌មាន Democratic Voice of Burma ពី​ក្នុង​ទឹក​ជំនន់​ជម្រៅ​​ត្រឹម​ក្លៀក។

 

 

អ្នក​រាយការណ៍​ព័ត៌មាន​រូប​នេះ រួម​ជា​មួយ​ក្រុម​ការងារ​ផ្សេង​ទៀត បាន​ព្យាយាម​រក​កន្លែង​ផ្សាយ​ផ្ទាល់​ពី​ទឹក​ជំនន់​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា។ យ៉ាង​ណា​ក្ដី ដោយសារ​មិន​អាច​រក​ទី​សុវត្ថិភាព​បាន អ្នក​យក​ព័ត៌មាន​ដ៏​ក្លាហាន​ក៏​បាន​ចុះ​ទៅ​ក្នុង​ទឹក និយាយ​ពី​ស្ថានភាព​ជាក់​ស្ដែង​តែ​ម្ដង។

 

តាម​របាយការណ៍​ចុង​ក្រោយ​បាន​ឲ្យ​ដឹង​ថា ជំនន់​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​បណ្ដាល​ឲ្យ​សង្កាត់​​ចំនួន​១២​ត្រូវ​​​លិច​លង់ ហើយ​មនុស្ស​​ចំនួន​១៥៦០០០​នាក់ បាត់​បង់​ជម្រក ខូច​ខាត​ទ្រព្យ​សម្បត្តិ និង​​ស្រែ​ចម្ការ ព្រម​ទាំង​ឆក់​យក​ជីវិត​មនុស្ស​ជិត ៣០​នាក់​ផ្សេង​ទៀត៕

 

ទស្សនា​វីដេអូ៖

 

 

ស្ថាន​ភាព​លិច​ទឹក​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា ធ្វើ​ឲ្យ​ផ្លូវ​គោក​ក្លាយ​ជា​ផ្លូវ​ទឹក៖

 

 

 

 

ចុចអាន៖ ទឹក​ជំនន់​​នៅ​មីយ៉ាន់ម៉ា​ ​​ចំនួន​មនុស្ស​ស្លាប់​បន្ត​កើន​ឡើង

 

ប្រែ​សម្រួល៖ គង់ វិសាល ប្រភព៖ Mirror

អត្ថបទថ្មី