ខៀវ សានសាណា ថាគ្រាន់តែថាចង់ចូលរៀនភ្លាម មានគេទាក់ទងភ្លែត!
- 2015-08-04 15:34:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ខៀវ សានសាណា ថាគ្រាន់តែថាចង់ចូលរៀនភ្លាម មានគេទាក់ទងភ្លែត!
ចន្លោះមិនឃើញ
ពិធីការិនីសម្បូរសំនួនវោហាស័ព្ទអ្នកនាង ខៀវ សានសាណា បានប្រកាសក្នុងឱកាសបើកសម្ពោធសាលាបណ្ដុះបណ្ដាលតារាភាពយន្តកម្ពុជា ដែលជាសាលាបង្រៀនសម្ដែងភាពយន្តដំបូងបំផុតនៅកម្ពុជានៅសាលារចនាថា នាងកំពុងតែចង់ចុះឈ្មោះចូលរៀននៅទីនោះផង ស្រាប់តែមានគេទាក់ទងមកភ្លាមតែម្ដង។
ពិធីការិនីកូនពីររូបនេះបានឲ្យដឹងក្រោយការថ្លែងរបស់គណៈអធិបតីថា "បន្ទាប់ពីបានដឹងថាមានគម្រោងបង្កើតសាលាបណ្ដុះបណ្ដាលជំនាញសម្ដែងភាពយន្តរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈរួចមក នាងក៏បានសម្រេចចិត្តចុះឈ្មោះចូលរៀនជំនាញទាំងនេះដោយមិនបង្អង់យូរនោះទេ ដើម្បីយល់ច្បាស់ពីទម្រង់សម្ដែងភាពយន្ត និងចង់បានសញ្ញាប័ត្រពីក្រសួងវប្បធម៌។ ”
អ្នកនាងបន្តថា "គ្រាន់តែបានប្រកាសឲ្យដឹងពីគម្រោងចូលរៀនលើជំនាញសម្ដែងកុននេះភ្លាម ហើយក៏មានផលិតករមួយរូបទាក់ទងឲ្យចូលសម្ដែងតែម្ដង ខ្ញុំក៏បានយល់ព្រមដែរហើយ ដោយរង់ចាំតែថ្ងៃចុះថតប៉ុណ្ណោះ។ ការសម្ដែងនេះតម្រូវឲ្យនាងខ្ញុំធ្វើជាតួឯកនៅក្នុងបទចម្រៀងមួយ តែមិនទាន់ដឹងពីចំណងជើងបទ និងអត្ថន័យក្នុងបទចម្រៀងយ៉ាងណាទេ"។
សាណា ក៏បានប្រកាសបន្ថែមថា ទទួលយកការសម្ដែងដោយបើកចំហពីបណ្ដាផលិតកម្មផ្សេងផងដែរ បន្ទាប់ពីនាងទទួលបានសញ្ញាប័ត្រផ្នែកសម្ដែងកុនពីក្រសួងវប្បធម៌នាពេលខាងមុខ៕
អត្ថបទ៖ទ្រី រ៉ាវី