ភ្លៀង​ធ្លាក់​លិច​ទឹក​ចូល​ផ្ទះ​ គួរ​ប្រុង​ប្រយ័ត្ន​អ្វី​ខ្លះ?

  • 2015-08-05 20:32:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មួយ​រយៈ​នេះ ភ្លៀង​ធ្លាក់​ខ្លាំង​ធ្វើ​ឲ្យ​លិច​ផ្លូវ​ហូរ​ចូល​ផ្ទះ បង្ក​ការ​លំបាក​ដល់​ការ​រស់​នៅ​និង​ប៉ះ​ពាល់​ដល់​សម្ភារៈ​របស់​ប្រជាជន។ លោក អ៊ុំ ណា​រី​ ប្រធាន​នាយកដ្ឋាន​ឧតុនិយម​នៃ​ក្រសួង​ធន​ធាន​ទឹក​និង​ឧតុនិយម បាន​ណែនាំ​ពី​ប្រការ​គួរ​ប្រុង​ប្រយ័ត្ន​ដើម្បី​ចៀស​វាង​ការ​ខូច​ខាត​ជាយថាហេតុ​ដោយ​សារ​ទឹក​ភ្លៀង។

  លោក​បាន​ប្រាប់​ថា ដោយ​សារ​ពេល​នេះ​កំពុង​ចំ​ពាក់​កណ្ដាល​ខែ​វស្សា ម្ល៉ោះ​ហើយ​ភ្លៀង​នៅ​តែ​​ធ្លាក់ តែ​អាច​បញ្ចប់​នៅ​ចុង​ខែ​តុលា ឬ​ដើម​ខែ​វិច្ឆិកា។ ប៉ុន្មាន​ថ្ងៃ​នេះ ភ្លៀង​ធ្លាក់​ខ្លាំង​ធ្វើ​ឲ្យ​ជន់​ជោរ​លិច​ផ្លូវ ចំណែក​ផ្ទះ​ប្រជាជន​ដែល​នៅ​ទី​ទាប​មួយ​​ចំនួន​វិញ ត្រូវ​ហូរ​ចូល​ផ្ទះ។

 

 

 

ប្រធាន​នាយកដ្ឋាន​ឧតុនិយម​នៃ​ក្រសួង​ធន​ធាន​ទឹក​និង​ឧតុនិយម​ដដែល​ខាង​លើ​ថា ប្រជាជន​គួរ​ប្រុង​ប្រយ័ត្ន​ចំ​ពោះ គ្រឿង​បរិក្ខារ​អគ្គិសនី។ ករណី​ដូច​ជា​ព្រី​ភ្លើង​ដោត​ទាប​ក្បែរ​កម្រាលឥដ្ឋ ពេល​ទឹក​ចូលវា​អាច​ឆ្លង​ចរន្ត​អគ្គិសនី ត្រូវ​មាន​ការ​ប្រុង​ប្រយ័ត្ន។ ប្រការ​មួយ​ទៀត គឺ​សម្ភារៈ​ឬ​ឥវ៉ាន់​ដែល​ត្រូវ​ទឹក​ងាយ​ខូច​ដូច​ជា​អង្ករ​ជា​ដើម គួរ​ដាក់​ទី​ខ្ពស់​​ឬ​ធ្នើរ​ជា​ដើម​ចៀស​វាង​ខាត​បង់។

 

 

លោក អ៊ុំ ណា​រី បញ្ជាក់​ថា ប្រ​ជា​ជន​គប្បី​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ដើម្បី​ប្រយោជន៍​ខ្លួន និង​ក្រុម​គ្រួសារ ព្រម​ទាំង​តាម​ដាន​ព័ត៌មាន​អាកាសធាតុ​ដើម្បី​ត្រៀម​លក្ខណៈ​ការពារ​ជា​មុន។ សម្រាប់​លោក​ជា​ប្រធាន​នាយកដ្ឋាន​ឧតុនិយម​នៃ​ក្រសួង​ធន​ធាន​ទឹក​និង​ឧតុនិយម​ក៏​ផ្ដល់​ជា​ដំណឹង​ដាច់​ខាត​ឲ្យ​បាន​មុន​៣-៤​ថ្ងៃ​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​បាន​ដឹង និង​កាត់​បន្ថយ​គ្រោះ​ថ្នាក់​ជា​អតិបរមា​ផង​ដែរ៕

 

 

សូមអាន ៖  ទឹក​ទន្លេ​​នៅ​កម្ពុជា​នឹង​ឡើង ឯ​តំបន់​ទំនាប​មួយ​ចំនួន​ប្រឈម​ការ​លិច អត្ថបទ៖ លឹម សុ​នា ​​

អត្ថបទថ្មី