អ្នកគាំទ្របង្ហាញអារម្មណ៍បន្តគាំទ្រ ទោះ U-16 មីយ៉ាន់ម៉ាទាត់ចូលទីកម្ពុជា៣គ្រាប់
- 2015-08-06 17:14:01
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកគាំទ្របង្ហាញអារម្មណ៍បន្តគាំទ្រ ទោះ U-16 មីយ៉ាន់ម៉ាទាត់ចូលទីកម្ពុជា៣គ្រាប់
ចន្លោះមិនឃើញ
អ្នកគាំទ្រកម្ពុជាបានអង្គុយមើលការប្រកួតរហូត៩០នាទីពេញ ទោះបីជាក្រុមជម្រើសជាតិ U-16 កម្ពុជាកំពុងត្រូវបានក្រុមជម្រើសជាតិ U-16 មីយ៉ាន់ម៉ានាំមុខ ៣គ្រាប់ សម្រាប់ការប្រកួតពានរង្វាន់ AFF BIDC U-16 Championship 2015 នៅពហុកីឡដ្ឋានជាតិអូឡាំពិកក្រោយការប្រកួតបញ្ចប់ទៅដោយលទ្ធផលU-16 កម្ពុជាចាញ់U-16 មីយ៉ាន់ម៉ា៣-០។
អ្នកគាំទ្រ U-16 កម្ពុជាកាលពីយប់មិញ
Sabay បានសួរពីចំណាប់អារម្មណ៍របស់អ្នកគាំទ្រកាលពីយប់មិញនៅពហុកីឡដ្ឋានជាតិអូឡាំពិក។ អ្នកគាំទ្រទី១ក្នុងពេលដែលកម្ពុជាត្រូវបានមីយ៉ាន់ម៉ានាំមុខ ២-០ អ្នកទី២ និងទី៣និយាយពេលកម្ពុជាកំពុងត្រូវមីយ៉ាន់ម៉ានាំមុខ ៣ -០ ប៉ុន្តែពួកគេទាំងអស់សុទ្ធតែនិយាយថា នៅតែបន្តគាំទ្រ ទោះកម្ពុជាកំពុងត្រូវបានមីយ៉ាន់ម៉ានាំមុខយ៉ាងណាក៏ដោយ។ ចង់ដឹងថា តើអ្នកគាំទ្រទាំង ៣នាក់និយាយអ្វីខ្លះសូមមើលវីដេអូខាងក្រោម៖
អត្ថបទ៖ ស្រី សុវណ្ណដារ៉ា