តារាស្រីអាស៊ី៧រូបអាយុលើ៤០ឆ្នាំតែសម្រស់ឡើងខ្ចី ក្មេងសុំខ្មាស
- 2015-08-06 22:40:36
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តារាស្រីអាស៊ី៧រូបអាយុលើ៤០ឆ្នាំតែសម្រស់ឡើងខ្ចី ក្មេងសុំខ្មាស
ចន្លោះមិនឃើញ
តារាដែលមានវ័យក្មេងនិងស្រស់ស្អាតគឺជាការចង់បានសម្រាប់ឧស្សាហកម្មកម្សាន្ត។ ប៉ុន្តែមើលតារាសម្ដែងស្រីទាំងនេះវិញ ត្បិតតែពូកគេមានអាយុច្រើនតែផលិតកម្មនៅតែជ្រើសរើសមកសម្ដែង ដោយសារអ្នកទាំងនោះចេះថែរក្សាសម្រស់ស្រស់ផូរផង់ជានិច្ច។ ខាងក្រោមនឹងបង្ហាញតារាស្រីមានអាយុច្រើនតែនៅតែក្មេង៖
១. Candy Law
ម្ចាស់ពាន Miss Asia Pageant ឆ្នាំ១៩៩១ Candy Law បច្ចុប្បន្នមានអាយុ៥០ឆ្នាំហើយ ប៉ុន្តែនៅពេលថ្មីៗនេះ នាងបានធ្វើឲ្យបុរសៗបាក់ចិត្តមិនស្ទើរទេ នៅពេលបង្ហោះរូបសិចស៊ីបញ្ចេញរាងគូរឲ្យក្នាញ់របស់ខ្លួន។ Candy ធ្លាប់បានបង្ហើបថា មានបុរសចោមរោមស្រលាញ់នាងជាច្រើននាក់ ប៉ុន្តែពួកគេទាំងនោះភាគច្រើនមានអាយុក្មេងជាងខ្លួន។
២. Liu Xiaoqing
ទស្សនិកជនចាប់ផ្ដើមទទួលស្គាល់ទេពកោសល្យតារាស្រីរូបនេះ តាំងពីរឿងដំបូងដែលនាងសម្ដែង។ តារាសម្ដែងចិនដីគោក Liu Xiaoqing មានអាយុ៦០ឆ្នាំ ប៉ុន្តែនាងនៅតែមានស្បែកសថ្លាដូចសំឡីនិងរូបរាងមានមន្តស្នេហ៍។
៣. Michelle Yim
តារាជើងចាស់រូបនេះនឹងឈានចូលអាយុ៦០ឆ្នាំនៅខែកញ្ញាខាងមុខ។ តែតារាកំពូលតារាសម្ដែងម្នាក់នេះមានស្បែក និងរូបរាងស្រស់ស្អាតមិនស័ក្ដិសមនឹងអាយុសោះ។ នាពេលកន្លងទៅ Michelle ក៏បានទាញចំណាប់អារម្មណ៍ពីអ្នកគាំទ្រយ៉ាងខ្លាំងបន្ទាប់ពីបង្ហោះរូបស្លៀកឈុតប៊ីគីនីបង្ហាញរាងដ៏ស្រលូននៅលើបណ្ដាញសង្គម Weibo ។ Michelle Yim ក៏ធ្លាប់បានដើរតួជាយុវតីអាយុ១៥ឆ្នាំក្នុងរឿងទូរទស្សន៍មួយផងដែរ។
៤. Irene Wan
នៅក្នុងរូបថតរបស់ Irene Wan ចូលរួមក្នុងពិធីជួបជុំមិត្តចាស់នៅសាលា តារាវ័យ៤៨នៅតែមានសម្រស់វ័យក្មេងដូចកាលនៅរៀន។ វាផ្ទុយស្រលះពីមិត្តចាស់ដែលធ្លាប់រៀនជាមួយគ្នាដែលសម្ផស្សរបស់អ្នកទាំងនោះមានភាពចាស់ជាងមុន។ ថ្មីៗនេះ Irene បានក្លាយជាតារាថតផ្សាយផលិតផលអាវក្នុងរបស់នារីទៀតផង។
៥. Kathy Chow
តួស្រីក្នុងរឿង “The Empress of China” Kathy Chow សព្វថ្ងៃមានអាយុ ៤៨ឆ្នាំ។ អ្វីដែលគួរចាប់អារម្មណ៍ Kathy ធ្លាប់បានបង្ហើបថា នាងធ្លាប់មានបុរស៥នាក់តាមញ៉ែក្នុងពេលតែមួយ។ បច្ចុប្បន្ន នាងកំពុងមានទំនាក់ទំនងជាមួយមិត្តប្រុសម្នាក់ដែលអាយុប្អូនខ្លួនដល់ទៅ៥ឆ្នាំ។
៦. Dai Wen Hui
Dai គឺជាតារាចម្រៀងហុងកុង បច្ចុប្បន្នមានអាយុ៤៥ឆ្នាំ ហើយក៏បានក្លាយជាលោកយាយរបស់គេម្នាក់ដែរ។ នាងមានអំណោយផលមានរូបរាងស្រស់ស្អាតនិងមុខគួរឲ្យស្រលាញ់។ Wen Hui មិនត្រឹមតែជាតារាអាយុច្រើនតែមានមុខក្មេងនោះទេ ថែមទាំងជាលោកយាយសិចស៊ីម្នាក់ផងដែរ។
៧. Annie Yi
ត្បិតតែមានអាយុ៤៦ឆ្នាំ តែថ្មីៗនេះ Annie Yi បានរៀបការជាមួយតារាសម្ដែងប្រុសចិន Qin Hao ដែលមានអាយុតិចជាងខ្លួនដល់ទៅ១០ឆ្នាំ។ ក្នុងបណ្ដាញសង្គម គេឲ្យរហស្សនាមតារារូបនេះថា "រាជិនី" ដែលជារឿយៗនាងតែងបញ្ចេញសម្រស់ដូចយុវវ័យនិងរាងកាយទាក់ទាញតាមរយៈរូបថត ៕
តើតារាស្រីរូបណាសាច់ចាំជាងគេមើលទៅ?
ចុចអាន៖តារាស្រីចិនល្បីៗ១០រូបដែលមានមុខស្រស់ស្អាតជាងគេ
ប្រែសម្រួល៖ ហេង សុធារិទ្ធិ ប្រភព៖jaynestars