តារា​ស្រី Aum Patcharapa ​ល្បី​ថា​លួច​រៀបការ​នៅ​បារាំង

  • 2015-08-08 18:53:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ស្រី​ដែល​មាន​ប្រជាប្រិយភាព​បំផុត Aum Patcharapa ​ត្រូវ​បាន​គេ​ប៉ាន់ស្មាន​ថា​អាច​នឹង​ទៅ​លួច​រៀបការ​ស្ងាត់​ៗ​ជាមួយ​បុរស​ម្នាក់​នៅ​ប្រទេស​បារាំង​អំឡុង​ពេល​វិស្សមកាល​របស់​គេ។

 

 

កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះ Aum ​បាន​ទៅ​ដើរ​លេង​ក៏​ដូច​ជា​ទៅ​ថត​ពាណិជ្ជកម្ម​ផង​នៅ​ប្រទេស​បារាំង​។ ពេល​នោះ​គេ​ឃើញ​តារា​ស្រី​វ័យ​៣៦​ឆ្នាំ​រូប​នេះ មាន​ភាព​ស្និទ្ធស្នាល​ជាមួយ​បុរស​ម្នាក់​ដែល​ល្បី​ថា​ជា​សង្សារ​នឹង​គ្នា​យូរ​ហើយ​នោះ​ រហូត​ដល់​មាន​មតិ​មួយ​ចំនួន​និយាយ​ថា​ពួកគេ​បាន​លួច​រៀបការ​នៅ​ប្រទេស​បារាំង​នេះ​ទៀត​ផង។

 

តែ​ទោះ​ជា​យ៉ាង​នេះ​ក្ដី​មិន​ទាន់​មាន​ប្រភព​ជា​ផ្លូវការ​ណា​ចេញ​មក​បញ្ជាក់​ចំពោះ​រឿង​ខាង​លើ​នេះ​ទេ ដោយ​គ្រាន់​តែ​មាន​អ្នក​គាំទ្រ​និយាយ​ត​ៗ​គ្នា​ប៉ុណ្ណោះ៕

 

 

 

 

 

​ប្រែ​សម្រួល៖ មុន្នី រម្យ ប្រភព៖ gossipstar

អត្ថបទថ្មី