បើក​ឆាក Premier League បិសាច​ក្រហម​រក​បាន៣​ពិន្ទុ ដោយ​សារ​មាន់​ខ្នាយ​មាស​ភ្លាត់​ស្នៀត

  • 2015-08-09 15:56:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចាប់​ផ្ដើម​រដូវ​កាល​ថ្មី​ក្នុង​ការ​ប្រកួត​បាល់​ទាត់​ក្រប​ខណ្ឌ​កំពូល​របស់​ប្រទេស​អង់គ្លេស English Premier League ក្រុម​បិសាច​ក្រហម Manchester United បាន​រក​ជ័យ​ជម្នះ​ដំបូង​គេ បន្ទាប់​ពី​ខ្សែ​ការពារ​របស់​ក្រុម​មាន់​ខ្នាយ​មាស Tottenham Hotspur ភ្លាត់​ស្នៀត​ធ្វើ​ឲ្យ​ចូល​ទី​ខ្លួន​ឯង។

 

 

ជ័យ​ជម្នះ​នេះ​គឺ​ជា​ការ​ចាប់​ផ្ដើម​ដ៏​ល្អ​មួយ​សម្រាប់​​លោក Louis van Gaal ផ្ទុយ​ពី​ឆ្នាំ​មុន​​ដែល​ត្រូវ​រង​បរាជ័យ​ក្រោម​ថ្វី​ជើង​ក្រុម​ក្ងាន​ស Swansea ដោយ​លទ្ធផល ២-១ លើ​ទឹក​ដី Old Trafford ដូច​គ្នា។ មួយ​គ្រាប់​បំបែក​ពង​មាន់​រហូត​ដល់​ចប់​ការ​ប្រកួត គឺ​ជា​ការ​ស៊ុត​ចូល​ទី​ខ្លួន​ឯង​របស់​កីឡាករ​វ័យ ២៥​ឆ្នាំ Kyle Walker ដែល​ព្យាយាម​ឆក់​យក​បាល់​ពី​កំពូល​ខ្សែ​ប្រយុទ្ធ Wayne Rooney។

 

​ក្រុម Man Utd គ្មាន​ឱកាស​ស៊ុត​ចំ​គោល​ដៅ​ឡើយ រហូត​ដល់​នាទី​ទី៦៥ ទើប​កីឡាករ​ Ashley Young អាច​ស៊ុត​បាន​មួយ​ជើង​ស្ដាំ តែ​ត្រូវ​អ្នក​ចាំ​ទី​ក្រុម Spurs ជួយ​សង្គ្រោះ​បាន។ ឯ​ក្រុម​មាន់​ខ្នាយ​មាស​វិញ បាន​បង្ហាញ​ភាព​ខ្លាំង​តាំង​ពី​ចាប់​ផ្ដើម​ការ​ប្រកួត​រហូត​ដល់​ចុង​បញ្ចប់ ដោយ​ស៊ុត​ចំ​គោល​ដៅ ៦​ដង៕

 

 

 

 

 

 

 

 

 

 

លទ្ធផល​គ្រប់​គូ​យប់​មិញ​នៅ​ English Premier League៖

 

 

ដោយ៖ គង់ វិសាល ប្រភព៖ dailymail

អត្ថបទពេញនិយម