រវាង CBR 650F និង Ninja 650 តើមួយណាស្អាត និងស័ក្ដិសមជាង?
- 2015-08-11 15:42:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រវាង CBR 650F និង Ninja 650 តើមួយណាស្អាត និងស័ក្ដិសមជាង?
ចន្លោះមិនឃើញ
ម៉ូតូរបស់ក្រុមហ៊ុន Honda ម៉ូដែល CBR 650F និង ម៉ូតូរបស់ក្រុមហ៊ុន Kawasaki ម៉ូដែល Ninja 650 គឺកំពុងត្រូវបានចរាចរណ៍លក់នៅលើទីផ្សារ ហើយម៉ូតូទាំងពីរម៉ូដែលនេះក៏កំពុងទទួលបានការគាំទ្រដូចគ្នា។ ដូច្នេះហើយទើបម៉ូតូទាំងពីរម៉ូដែលនេះកំពុងមានការប្រកួតប្រជែងគ្នានៅលើទីផ្សារ។ ដោយមានការគាំទ្រច្រើន ប្រហែលជាមានប្រិយមិត្តមួយចំនួនពិតជាចង់ដឹងពីលក្ខណៈសម្បត្តិរបស់ម៉ូតូទាំងពីម៉ូដែលនេះ។
ការរចនា៖ សម្រាប់អ្នកប្រើប្រាស់ភាគច្រើនគឺមានគំនិតខុសៗគ្នាទៅលើការឌីសាញរបស់ម៉ូតូទាំងពីរម៉ូដែលនេះ។ តែបើក្រឡេកមើលមួយភ្លែតដំបូង Honda CBR 650F និង Kawasaki Ninja 650 គឺមានរូបរាងដូចគ្នា។ ទាំងបែបបទនៃការរចនា និង តួខ្លួនរបស់វាគឺស្អាត គួរឲ្យទាក់ទាញ និងទំនើបទាន់សម័យដូចគ្នា។ បន្ថែមទៀតនោះ ម៉ូតូទាំងពីរម៉ូដែលនេះគឺត្រូវបានផលិតឡើងដោយក្រុមហ៊ុនក្នុងប្រទេសជប៉ុនដូចគ្នា។ ក្នុងការរចនា ម៉ូតូទាំងពីរនេះអាចប្រើសម្រាប់ការជិះផ្លូវឆ្ងាយ ក៏ដូចជាដំណើរកម្សាន្តនានា។
Kawasaki Ninja 650
ម៉ាស៊ីន៖ ក្រុមហ៊ុន Honda បានបំពាក់នូវម៉ាស៊ីនប្រភេទ ៤ តង់ មានប្រព័ន្ធខ្យល់ត្រជាក់, DOHC, កម្លាំងម៉ាស៊ីន ៦៤៩ សេសេ ដែលអាចផលិតថាមពលអតិបរមាបាន ៨៥,៨ សេះ និងកម្លាំងបង្វិលជុំម៉ាស៊ីនបាន ៦៣ ញ៉ូតុន-ម៉ែត្រ។ ចំណែកឯ Ninja 650 ក៏ត្រូវបានបំពាក់ដោយម៉ាស៊ីនកម្លាំង ៦៤៩ សេសេដែរ ប៉ុន្តែ វាអាចផលិតថាមពលអតិបរមាបាន ៧១ សេះ និងកម្លាំងបង្វិលជុំម៉ាស៊ីនបាន ៦៤ញ៉ូតុន-ម៉ែត្រប៉ុណ្ណោះ។ បន្ថែមទៀតនោះ CBR 650F គឺមានកម្លាំងបន្ថែម ១៤,៧ សេះ ដែលធ្វើឲ្យវារត់បានលឿនជាង Ninja 650។
Honda CBR 650F
លក្ខណៈនៃការជិះ៖ សម្រាប់ការរចនាផ្ទៃកែបរបស់វាគឺខុសគ្នា ដោយ Honda CBR 650F គឺមានកែបអង្គុយតែមួយ ចំណែកឯ Kawasaki Ninja 650 គឺមានកែបពីរដាច់ចេញពីគ្នា។ នៅផ្ទៃខាងក្រោមវិញ CBR 650F ត្រូវបានរចនាឡើងដោយមានកម្ពស់ស្រឡះពីដី ១៣៣ ម.ម ។ ចំណែកឯ Kawasaki Ninja 650 មានកម្ពស់ស្រឡះពីដី ១៣០ ម.ម។ ថ្វីត្បិតតែវាមានកម្ពស់ខុសគ្នាបន្តិចបន្តួចមែន តែនៅពេលបើកបរគឺអាស្រ័យទៅលើប្រភេទផ្លូវផ្សេងៗគ្នា។
តម្លៃ៖ ចំពោះតម្លៃម៉ូតូរបស់ក្រុមហ៊ុន Honda គឺត្រូវបានដាក់លក់ក្នុងប្រមាណជា ៨ ៤៩៩ ដុល្លារអាមេរិក (តម្លៃលើទីផ្សារអន្តរជាតិ) ។ សម្រាប់ Kawasaki Ninja 650 មានតម្លៃថោកជាង Honda CBR 650F បន្តិច ដោយវាត្រូវបានលក់ក្នុងតម្លៃប្រមាណជា ៧ ៥៩៩ ដុល្លារអាមេរិក (តម្លៃលើទីផ្សារអន្តរជាតិ) តែប៉ុណ្ណោះ។
លក្ខណៈសម្បត្តិបន្ថែម៖
លក្ខណៈសម្បត្តិ | Honda CBR 650F | Kawasaki Ninja 650 |
ទំហំមាឌ | ៦៤៩ សេសេ | ៦៤៩ សេសេ |
ប្រភេទម៉ាស៊ីន | 649cc Liguid-cooled, DOHC in-line four-cylinder | 649cc Liguid-cooled, DOHC 8 valve 4-stroke Parallel Twin-cylinder |
កម្លាំងម៉ាស៊ីនអតិបរមា | ៨៥,៨ សេះ | ៧១ សេះ |
រង្វិលជុំអតិបរមា | ៦៣ញ៉ូតុន-ម៉ែត្រ | ៦៤ញ៉ូតុន-ម៉ែត្រ |
ចំនួនស៊ីឡាំង | ៤ | ២ |
ចង្កឹះលេខ | ៦វគ្គ | ៦វគ្គ |
ទម្ងន់ | ២១៥ គីឡូក្រាម | ២១១គីឡូក្រាម |
ចំណុះធុងសាំង | ១៧,៣ លីត្រ | ១៦ លីត្រ |
កម្អស់ស្រឡះពីដី | ១៣៣ ម.ម | ១៣០ ម.ម |
បូមមុខ | ប្រភេទ Telescopic Forks | ប្រភេទ Telescopic Forks |
បូមក្រោយ | ប្រភេទ Adjustable monoshock | ប្រភេទ Adjustable monoshock |
ហ្វ្រាំងមុខ | ហ្រ្វាំងថាសទោលទំហំ ៣២០ម.ម | ហ្រ្វាំងថាសទោលទំហំ ៣០០ម.ម |
ហ្វ្រាំងក្រោយ | ហ្រ្វាំងថាសទំហំ ២៤០ម.ម | ហ្រ្វាំងថាសទំហំ ២២០ម.ម |
វិមាត្រ | ២១០៧ម.ម x ៧៧០ម.ម x ១១៤៩ម.ម | ២១១០ម.ម x ៧៧០ម.ម x ១១៨០ម.ម |
ទម្ងន់ | ២១៥ គីឡូក្រាម | ២១១គីឡូក្រាម |
តម្លៃ | ៨ ៤៩៩ ដុល្លារអាមេរិក (តម្លៃលើទីផ្សារអន្តរជាតិ) | ៧ ៥៩៩ ដុល្លារអាមេរិក (តម្លៃលើទីផ្សារអន្តរជាតិ) |
អានបន្ត៖ KTM RC 250 និង Pulsar RS 200 ស្អាតប៉ុណ្ណឹង ប្រិយមិត្តចង់បានមួយណា?
ប្រែសម្រួល៖ សំនៀង ប្រភព៖ gaadi