KTM RC 250 និង Pulsar RS 200 ​ស្អាត​ប៉ុណ្ណឹង ​ប្រិយ​មិត្ត​​ចង់​​បាន​​​មួយ​​ណា? ​

  • 2015-04-07 22:30:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​សប្ដាហ៍​មុន ​ក្រុម​ហ៊ុន​ម៉ូតូ​ធំ​ឥណ្ឌា Bajaj បាន​បញ្ចេញ​ម៉ូតូ​ស្ព័រ​រាង​សង្ហារ​មួយ​គ្រឿង​ គឺ Pulsar RS 200 រី​ឯ​ក្រុមហ៊ុន KTM របស់​ប្រទេស​អូទ្រីស​ឯណេះ​​វិញ ក៏​បាន​បង្ហាញ​វត្តមាន​ម៉ូតូ​ស្ព័រ​ស៊េរី​ថ្មី​ KTM RC250 រាង​ស្អាត​មិន​ចាញ់ Pulsar RS 200 ប៉ុន្មាន​ឡើយ។ ចំពោះ​​ប្រិយមិត្ត​មួយ​ចំនួន​ នៅ​មិន​ទាន់​ច្បាស់​ពី​រូបរាង​និង​លក្ខណៈ​សម្បត្តិ​ម៉ូតូ​ស្ព័រ​ទាំង​ពីរ​នៅ​ឡើយ​ទេ ដែល​ពេល​ខ្លះ​ពិបាក​នឹង​សម្រេច​ចិត្ត​ ថា​ត្រូវ​ទិញ​មួយ​ណា​មក​ជិះ។ អ៊ីចឹង​ ក្រោយ​ពេល​បាន​ឃើញ​ រូប​រាង​ និងលក្ខណៈ​សម្បត្តិ​​របស់ Pulsar RS 200 និង KTM RC 250 រួច​ ប្រិយមិត្ត​​ប្រាកដ​ជា​ដឹង​ថា​តើ​​ម៉ូតូ​មួយ​ណា​​ខ្លាំង ហើយ​​ស្ថិត​ក្នុង​ចិត្ត​អ្នក​​​មិន​ខាន។ ​​​​​

 

 Pulsar RS 200  និង KTM RC250 

 

លក្ខណៈ​សម្បត្តិ KTM RC 250 និង Pulsar RS 200

 
លក្ខណៈ​សម្បត្តិ​ KTM RC250 Pulsar RS 200
ទំហំ​មាឌ 248.8 cc 200cc
ប្រភេទ​ម៉ាស៊ីន Lightweight 4-stroke Liquid-Cooled 4-valve DOHC Single-cylinder Single cylinder, 4 stroke, SOHC 4valve, Liquid cooled, triple spark, FI
កម្លាំង​ម៉ាស៊ីន​អតិបរមា ៣១សេះ នៅ​៩០០០ជុំ/វិនាទី ២៤,៥សេះ នៅ​ ៩៧៥០ជុំ/​១នាទី
រង្វិល​ជុំ​អតិបរមា ២៤ញ៉ូតុន-ម៉ែត្រ នៅ ៧២៥០ជុំ/វិនាទី ១៨,៦ញ៉ូតុន-ម៉ែត្រ នៅ​ ៨០០០ជុំ/១នាទី
ប្រព័ន្ធ​សាំង ប៊ិច ប៊ិច
ចង្កឹះ​លេខ ៦វគ្គ ៦វគ្គ
ទម្ងន់ ១៤៧គីឡូក្រាម ១៦៥គីឡូក្រាម
ចំណុះ​ធុង​សាំង ១០លីត្រ ១៣លីត្រ
ល្បឿន​អតិបរមា មិន​ទាន់​មាន​ព័ត៌មាន​ ១៤១គីឡូម៉ែត្រ/​១ម៉ោង
តម្លៃ ៥១៨០ ដុល្លារ (តម្លៃ​នៅ​ជប៉ុន) ២០៧០ដុល្លារ មាន​​ប្រព័ន្ធ​ហ្វ្រាំង ABS និង ១៨៨០ដុល្លារ គ្មាន​ប្រព័ន្ធ ABS (តម្លៃ​នៅ​ឥណ្ឌា)
 

KTM RC250

 

 

Pulsar RS 200

 

 

អាន៖ Pulsar RS 200 ចេញ​ភ្លាម​ ដាក់​តម្លៃ​លក់​ស្រេច​

អាន៖ KTM Duke ចេញ​ម្ដង​ពីរ​ម៉ូដែល​ រាង​ស្អាត​អស់​ទាស់!

 

ដោយ៖ ប៉ែត ផាន់និត