អែនឌី ជម្រះមន្ទិលរឿងម៉ែយ៉ែម
- 2015-08-12 15:48:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អែនឌី ជម្រះមន្ទិលរឿងម៉ែយ៉ែម
ចន្លោះមិនឃើញ
តារាសម្ដែង អែនឌី បានជម្រះមន្ទិលសង្ស័យចំពោះពាក្យចចាមអារ៉ាមថា លោក គឺជាម៉ែយ៉ែម ក្រោយពី តារាប្រុសសាច់សខ្ចីរូបនេះ បានថតរូបជាមួយសិល្បការិនីជាច្រើនរូបបែបសិចស៊ី។ លោក បានច្រានចោលចំពោះពាក្យចចាមអារ៉ាមខាងលើនេះ។
តាមរយៈកម្មវិធី តុបំភ្លឺ របស់ស្ថានីយទូរទស្សន៍ MYTV លោក អែនឌី បាននិយាយថា លោកមិនមែនជាម៉ែយ៉ែមនោះទេ។ "គេថាខ្ញុំជាមេបន ថតរូបជាមួយតារាស្រីៗទាំងអស់នោះហើយគេថា ខ្ញុំយកទៅលក់ទៅហុងកុង។ ហើយខ្ញុំសូមជម្រាបថា ខ្ញុំមានតែ Passport របស់ប្រទេសថៃអត់មានរបស់ហុងកុងនោះទេ។ ពេលដែលខ្ញុំថតចប់ភ្លាមគឺបែកផ្លូវគ្នាទៅផ្ទះរៀងៗខ្លួនគឺមិនបានហៅពួកគាត់ទៅណាណីទៀតទេ"។
តារាប្រុសខាងលើបន្ត៖ "វាប៉ះពាល់កិត្តិយសខ្ញុំខ្លាំងណាស់ព្រោះសង្គមកំពុងតែស្អប់ខ្ពើមពីមុខរបរផ្លូវភេទនេះ...ខ្ញុំសង្កេតឃើញថាអ្នកកាន់របរនេះមិនដែលរីកចម្រើននោះទេ...មានតែអាប់អោនហើយខ្ញុំមានតារាជាង១០០នាក់គេអាចធ្វើសាក្សីឲ្យខ្ញុំបានថាខ្ញុំមិនដែលប៉ះពាល់ដល់ពួកគាត់នោះទេ"។
លោក អែនឌី បានលើកឡើងបែបនេះ គឺក្រោយពី កញ្ញា ពេជ្រ សេរីរ័ត្ន អ្នកសម្របសម្រួលកម្មវិធី តុបំភ្លឺ ដែលបានចោទសួរថា អែនឌី ថតរូបបែបនេះ គឺជា ម៉ែយ៉ែម តើលោកគិតយ៉ាងណាដែរ?។
ឆ្លើយតបនឹងសំណួរនេះ លោក លាវ ពិសិដ្ឋ ហៅ អែនឌី បានបដិសេធ ហើយបានចាត់ទុកការលើកឡើងពីមតិសាធារណៈមួយចំនួននេះថា នឹងធ្វើឲ្យប៉ះពាល់កិត្តិយស និង ការងារ របស់លោក។
មួយរយៈចុងក្រោយនេះ តារាសម្ដែង អែនឌី បានជួបរឿងរ៉ាវស្មុគស្មាញមិនចេះចប់មិនចេះហើយ ក្នុងនោះរួមមាន ការបាត់កាបូបលុយអស់ប្រាប់រាប់ពាន់ដុល្លារ គណនីហ្វេសបុក ធ្លាប់តែប្រើដើម្បីភ្ជាប់ទំនាក់ទំនងជាមួយអ្នកគាំទ្រ មិត្តភ័ក្ដិក្នុង និង ក្រៅប្រទេស រួមទាំងបុព្វហេតុជំនួញខ្លះផងនោះ ស្រាប់តែត្រូវបានជនអនាមិកជ្រៀតចូល (Hacked) ធ្វើឲ្យលោកខកខានប្រើប្រាស់បណ្ដាញទំនើបនេះ អស់រយៈពេលជិត១ខែ។
បន្ទាប់មកលោកបានជួបគ្រោះថ្នាក់ចរាចរណ៍កាលពីយប់ថ្ងៃទី ៣១ កក្កដា វេលាម៉ោង១១យប់ ដោយរថយន្តរបស់លោកបានប៉ះជាមួយម៉ូតូមួយគ្រឿង បណ្ដាលឲ្យមានមនុស្សម្នាក់របួស ឯរថយន្តរបស់លោក ខូចខាតតិចតួចផ្នែកខាងមុខ៕
អត្ថបទ៖ ថា ម៉ាលីដា