Zoomer X ០១៦ មកដល់ថ្មីសមត្ថភាពខ្លាំងជាងមុន
- 2015-08-12 16:47:40
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Zoomer X ០១៦ មកដល់ថ្មីសមត្ថភាពខ្លាំងជាងមុន
ចន្លោះមិនឃើញ
មនុស្សម្នាត្រៀមត្រាឈរមើល Zoomer X ស៊េរីឆ្នាំ ២០១៦ ដែលទើបតែទម្លាក់ពីលើឡានម្តុំគិរីរម្យថ្មីៗនេះធ្វើឲ្យគ្រប់គ្នាលាន់មាត់ថាស្អាតនិងដូររាងស្ទើរតែទាំងស្រុង។
Zoomer X ០១៦ នេះមានកម្លាំងម៉ាស៊ីន ១១០ សេសេ។ អ្វីដែលប្លែកគឺមានកុងទ័រអេឡិចត្រូនិកស្រដៀងនឹង MSX និងបានភ្ជាប់មកជាមួយកុងតាក់ iDLING ដូចទៅនឹង Honda Click ដែរ ដែលធ្វើឲ្យការដេបញ្ជោះមានសំឡេងស្ងាត់។ លើសពីនេះវាមានកាងការពារចង្កៀងភ្លើងខាងមុខ កាងក្រោយរាងទាបបន្តិច ចំណែកឯតួមានបំពាក់កាងការពារមើលទៅសាកសមមិត្តៗយុវវ័យ។
ម៉ូតូប្រភេទអូតូសេរ៊ីថ្មីនេះមានច្រើនពណ៌ដូចជា ប្រផេះ ខ្មៅ ក្រហម ស ជាដើម។ ចំណែកឯតម្លៃលើទីផ្សារកម្ពុជាប្រហែល ២២៥០ ដុល្លារ។ បើតាមអ្នកលក់ថាម៉ូតូនេះនាំចូលក្រៅក្រុមហ៊ុនទេ។
ចុចអាន៖ ក្រដាសប្រាក់ ៥០០ រៀលរំលេចរថយន្ត Porsche មិននឹកស្មានដល់
អត្ថបទ៖ ដារ៉ាឆានី