២ កន្លែងនៃដងខ្លួនរបស់ខ្លួនឯង ទឹម រដ្ឋា ពេញចិត្តបំផុត
- 2015-08-12 17:21:55
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
២ កន្លែងនៃដងខ្លួនរបស់ខ្លួនឯង ទឹម រដ្ឋា ពេញចិត្តបំផុត
ចន្លោះមិនឃើញ
តារាសម្ដែង និងម៉ូដែល ទឹម រដ្ឋា បានបង្ហើបប្រាប់ Sabay ថា ពេញមួយតួខ្លួនរបស់នាង មាន២កន្លែងដែលនាងពេញចិត្តបំផុត ក្នុងនោះមាន ទម្រង់មុខ និងរាង។
រដ្ឋា ថ្លែងថា "នាងខ្ញុំពេញចិត្តនាងរូបរាងខ្លួនឯងណាស់ ក្នុងនោះចំណុច២ដែលខ្ញុំចូលចិត្តបំផុត ទី១ទម្រង់មុខ និងទី២ គឺរាង!”។ ទាំងពីរកន្លែងនេះ គឺជាអំណោយផលរបស់ធម្មជាតិ ដែលនាងយល់ថា គ្រប់គ្នាមិនសុទ្ធតែមានដូចគ្នានោះទេ។
តារាស្រីដែលទើបចែកផ្លូវជាមួយសង្សារជនជាតិប៉ាគីស្ថានរូបនេះ បន្តពន្យល់ថា នាងស្រឡាញ់រូបរាងរបស់នាង គឺដោយសារខ្ពស់ស្រឡះជាមួយកម្ពស់ ១,៦៩ម៉ែត្រ និងរាងស្វែលស្អាតត្រូវចិត្ត អំណោយផលដល់ការងាររបស់នាងដែលជាតារាម៉ូដែល និងតារាសម្ដែង។ ឯទម្រង់របស់នាងក៏ដូចជាគ្នា គឺមិនវែង មិនខ្លី សមនឹងដងខ្លួន ពេលតុបតែងទៅ មានភាពទាក់ទាញ។
ទន្ទឹមនឹងអំណោយផលលើចំណុចពីរសំខាន់ខាងលើ ទឹម រដ្ឋា ត្រូវបានគេចាត់ថាជាតារាស្រីម្នាក់ដែលចូលចិត្តថតរូបបំផុត ស្របពេលគេឃើញថា រូបភាព ដែលភាគច្រើនផ្ដិតដោយទូរសព្ទដៃលេចលើបណ្ដាញសង្គមផ្ទាល់ខ្លួនរបស់នាង។ សាមី ខ្លួនក៏ទទួលស្គាល់លើបញ្ហានេះ។
អ្នកមកពីខេត្តបាត់ដំបងរូបនេះ ប្រាប់ថា នាងចូលថតរូបណាស់ ព្រោះការថតរូប គឺជារបៀបមួយដែលនារីសម័យថ្មីអាចបង្ហាញពីសោភណ្ឌខ្លួនឯងបានទៅកាន់ពិភពលោក និងរហ័សទាន់ចិត្ត នេះនិយាយជារួម។ និយាយដោយឡែក កញ្ញាចូលចិត្តថតរូប ក៏ដោយសារតែកញ្ញាមានរូបរាងសមសួន ដូច្នេះហើយទើបចង់បង្ហាញពីអំណោយផលរបស់ខ្លួន ដូចនឹងពាក្យគេថា "មានរបស់ល្អ ខ្លាចអីនឹងបង្ហាញគេ"។
កញ្ញា ទឹម រដ្ឋា មានកម្ពស់ ១.៦៩ ម៉ែត្រ ទម្ងន់ ៤៨គីឡូក្រាម។ រដ្ឋា ថ្លែងថា នាង មិនដែលនឿយណាយឡើយនឹងការចែករំលែកពីសោភណ្ឌខ្លួនឯងតាមរយៈរូបថតទៅកាន់សាធារណជន៕
អត្ថបទ៖ ទារិកា