ឡាន​​រលាយ ​ក្រោយ​ទុក​ចោល​ក្រោម​កម្ដៅ​ថ្ងៃ​ត្រឹម​៣៧​អង្សា

  • 2015-08-12 17:51:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វីដេអូ​ខ្លី​មួយ​ដែល​មាន​រយៈ​ពេល​៤៨​វិនាទី​ បាន​បង្ហាញ​ពី​ស្ថានភាព​ឡាន​មួយ​គ្រឿង​ ដែល​បាន​រលាយ​​ក្រោម​សីតុណ្ហភាព​៣៧​អង្សា​សេ​ នៅ​ក្នុង​ទីក្រុង​ Venice​ តំបន់​ Veneto នៃ​ប្រទេស​អ៊ីតាលី។

 

 

 

អ្នក​បើក​តាក់ស៊ី​មួយ​រូប​ដែល​បាន​ថត​វីដេអូ​នៃ​ហេតុការណ៍​នេះ​បាន​ឲ្យ​ដឹង​ថា​ ឡាន​មួយ​គ្រឿង​នោះ​បាន​​ចត​​ចោល​នៅ​ក្បែរ​មាត់​សមុទ្រ​ពីរ​បី​ថ្ងៃ​ទៅ​ហើយ។ ដោយ​សារ​តែ​រលក​កម្ដៅ ​ទើប​ធ្វើ​ឲ្យ​ឡាន​នេះ​រលាយ​បែប​នេះ។ គាត់​បាន​បន្ត​ថា​ ផ្នែក​​នីមួយ​ៗ​នៃ​ឡាន​បាន​រលាយ​ធ្លាក់​ទៅ​លើ​ដី​ សូម្បី​ផ្នែក​ខាង​មុខ​នៃ​ឡាន​ក៏​រលាយ​ដែរ​ ហើយ​កញ្ចក់​​​​ផ្នែក​ខាង​ក្រៅ​វិញ​គឺ​ចាប់​ផ្ដើម​កោង​តែ​ម្ដង។

 

 

សម្រាប់​បុរស​ជា​ម្ចាស់​ឡាន​​​មាន​ភាព​ស្រងាក​ចិត្ត​យ៉ាង​ខ្លាំង​ពេល​ដែល​​ជួប​ហេតុការណ៍​បែប​នេះ​ ដោយ​បាន​និយាយ​ថា​ "ខ្ញុំ​យល់​ថា ​ដំបូន្មាន​ពី​បទ​ពិសោធន៍​នេះ​ កុំ​ទុក​ចិត្ត​ឡាន​ផលិត​​នៅ​ប្រទេស​បារាំង”។

 

ឡាន​មួយ​គ្រឿង​ដែល​បាន​រលាយ​​នោះ​ត្រូវ​បាន​គេ​ស្គាល់​​ថា ​ជា​​ម៉ាក​ Renault Mégane​ ដែល​ផលិត​នៅ​ក្នុង​ប្រទេស​បារាំង។

​​​​​​​​​

-ចុច​អាន៖ វីដេអូ​បង្ហាញ​​រថយន្ត​ Toyota Prius 2015 ​​បើក​បុក​ជញ្ជាំង​ក្នុង​ល្បឿន​ ៦៥​គម/ម៉​​

  ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង​ ប្រភព៖ dailymail