ស៊ូ ស៊ីរីកា ទៅ​អាមេរិក ១ ខែ​ដើរ​លេង​ឲ្យ​ឆ្អែត​មុន​មក​វិញ​ចូល.....?

  • 2015-08-12 20:27:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​ពន្លក​ថ្មី ​ដែល​និយម​ច្រៀង​ចម្រៀង​ភាសា​អង់គ្លេស ស៊ូ ស៊ីរីកា បាន​មាន​ឱកាស​ធ្វើដំណើរ​ទៅ​កាន់​ទឹកដី​ប្រទេស​មហា​អំណាច​អាមេរិក ដើម្បី​ដើរ​លេង​ឲ្យ​ឆ្អែត​មុន​ចូល​ជា​តារា​ក្នុង​ផលិតកម្ម​មួយ។

 

 

 

ស៊ូ ស៊ីរីកា បាន​ឲ្យ Sabay ដឹង​ថា "តាមពិត​ទៅ​ខ្ញុំ​មក​អាមេរិក​នេះ​គ្មាន​ខាង​ណា​គេ​អញ្ជើញ​ទេ គឺ​មក​ដើរ​លេង​ដោយ​ខ្លួន​ឯង​រយៈពេល​១​ខែ ណា​មួយ​ខ្ញុំ​មាន​បងប្អូន​រស់នៅ​ទី​នេះ​ស្រាប់។ ម្យ៉ាង​វិញ​ទៀត​មាន​ឱកាស​តែ​ពេល​នឹង​ទេ ព្រោះ​ពេល​ទៅ​ត្រលប់​ទៅ​វិញ​ខ្ញុំ​ត្រូវ​ចូល​ច្រៀង​នៅ​ផលិតកម្ម​មួយ តែ​សុំ​លាក់​ឈ្មោះ​សិន ហើយ​ពេល​ចូល​ច្រៀង​អាច​នឹង​គ្មាន​ពេល​អាច​ដើរកម្សាន្ត​បាន”។

 

តារា​វ័យ ២០ ឆ្នាំ​រូប​នេះ​បាន​ឲ្យ​ដឹង​ទៀត​ថា ​នេះ​ជា​លើក​ទី​ពីរ​សម្រាប់​នាង ហើយ​លើក​នេះ​ទៅ​តាំង​ពី​ថ្ងៃ ១ ដើម​ខែ​ សីហា និង ​ស្នាក់​នៅ​រយៈពេល​មួយ​ខែ។ "ខ្ញុំ​ចេញ​មក​ថ្ងៃ ១ សីហា ហើយ​បើ​មិន​ថ្ងៃ ២៧ ឬ ២៨ ខែ សីហា ខ្ញុំ​ឡើង​យន្តហោះ​ទៅ​ខ្មែរ​វិញ​ហើយ”។

 

 

“ខ្ញុំ​ក៏​មិន​ទាន់​ដឹង​បាន​ចុះ​កុងត្រា​ជាមួយ​គេ​ឬ អត់​ទេ តែ​ដឹង​តែ​មាន​ឈ្មោះ​នៅ​ក្នុង​នោះ​ហើយ។ ចាំ​ពេល​បាន​ចូល​ស្រួលបួល​ខ្ញុំ​នឹង​បង្ហាញ​ឈ្មោះ​ផលិតកម្ម​នោះ​ឲ្យ​បងប្អូន​ទាំងអស់​គ្នា​ដឹង​ភ្លាម”។

 

ថ្វីត្បិតតែ​មិន​ទាន់​មាន​ឈ្មោះ​បោះ​សំឡេង​ខ្លាំង​ក៏ពិត​មែន​តែ ស៊ូ ស៊ីរីកា ធ្លាប់​បាន​ទៅ​ដើរ​លេង​ជាច្រើន​ប្រទេស​ហើយ​ដែរ​ ដូចជា សិង្ហបុរី វៀតណាម ថៃ និង​ អាមេរិក​ ជាដើម៕

 

 

 

 

អត្ថបទ៖ទ្រី រ៉ាវី រូបថត៖ ផ្ដល់ឲ្យ

អត្ថបទថ្មី