ឡើងឋានសួគ៌ដល់​ចំណុច​កំពូល​ ជួយ​​​សុខភាព​បាន​ច្រើន

  • 2015-08-13 22:24:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាម​ការ​អះ​អាង​របស់​​​​វេជ្ជបណ្ឌិត​ជា​ច្រើន​បាន​​ឲ្យ​ដឹង​​ថា​ការ​រួម​ភេទ​ឲ្យ​ដល់​​ចំណុច​សុខស្រួល​ខ្លាំង ឬ​ដល់​ចំណុច​កំពូល​នៃ​តម្រេក​ អាច​ជួយ​សុខភាព​បាន​ច្រើន​ រាប់​ចាប់​ពី​ការ​ពង្រឹង​​ប្រព័ន្ធ​ភាព​ស៊ាំ​​​ បង្កើន​អារម្មណ៍​ស្រស់​ថ្លា ការពារ​ជំងឺ​បេះ​ដូង​ ជា​ដើម។ ខាង​ក្រោម​នេះ​ជា​ចំណុច​ល្អៗ​មួយ​ចំនួន​​ដែល​អ្នក​ជំនាញ​ជា​ច្រើន​​បាន​អះអាង៖

 

​១. បង្កើន​អារម្មណ៍​ស្រស់​ថ្លា​​​​​​​​​​​​​​​

 

តាម​ការ​​​ស្រាវ​ជ្រាវ​របស់​លោក​ David Linden ​​វេជ្ជបណ្ឌិត​ផ្នែក​ប្រព័ន្ធ​ប្រសាទ​​ក្រុង​ញ៉ូវយក​​ ដែល​ស្កេន​ពិនិត្យ​មើល​​លើ​ខួរ​ក្បាល​ បុរស ស្ត្រី រួម​ទាំង​មនុស្ស​ភេទ​ទី​បី ​ដែល​បាន​ប្រព្រឹត្ត​សិច​ដល់​ចំណុច​កំពូល បាន​រក​ឃើញ​លទ្ធ​ផល​ថា​​ការ​រូម​ភេទ​ដល់​​ចំណុច​កំពូល​ បាន​ធ្វើ​ជំរុញ​ឲ្យ​​ខួរក្បាល​មនុស្ស​​បញ្ចេញ​សារធាតុ​ម្យ៉ាង​​ឈ្មោះ Dopamine ដែល​បាន​បង្កើត​ឲ្យ​មាន​​អារម្មណ៍​រីករាយ។​​​​​​​​​​

 

២. ជួយ​ឲ្យ​​ការ​គេង​​បាន​ប្រសើរ

 

​​ការ​សិក្សា​ស្រាវជ្រាវ​មួយទៀត​បាន​រក​ឃើញ​ថា​​​ ក្នុង​ការ​រួម​ភេទ ជា​មធ្យមនារី​អាច​​​ឈាន​ដល់​ចំណុច​កំពូល​​២៥​វិនាទី ​ចំណែក​បុរស​​មាន​១៥​វិនាទី។ អ្នក​ស្រាវជ្រាវ​បាន​រក​ឃើញ​ទៀត​ថា​ ​ក្នុង​ចំណោម​​ស្ត្រី​អាមេរិកាំង​​២៦៣២​នាក់ ​​​ដែល​អាច​រួម​ភេទ​ដល់​ចំណុច​កំពូល គឺ​មាន​​៣៩​ភាគរយ​ ​ឆាប់​​​គេង​លក់​បាន​ស្កប់ស្កល់​​​​​។ ​​

 

 

៣. ពង្រឹង​ប្រព័ន្ធ​​ភាពស៊ាំ​ការពារ​ជំងឺ

 

ការ​ស្រាវជ្រាវ​បាន​បង្ហាញ​ថា​ ការ​រួម​ភេទ​​មួយ​ដង​ទៅ​ពីរ​ដង​ក្នុង​មួយ​សប្ដាហ៍ ​ជួយ​បង្កើន​កម្រិត​​សារធាតុ Immumnogobulin A ​ក្នុង​ឈាម។ សារធាតុ​មួយ​នេះ​​​​អាច​​ជួយ​​​ពង្រឹង​​​ប្រព័ន្ធ​​ភាព​ស៊ាំ​ក្នុង​រាង​កាយ​​ទប់ទល់​​នឹង​ជំងឺ​ផ្សេងៗ។ ​​​​​​​​

 

៤. ធ្វើ​ឲ្យ​ស្បែក​​​​ស្រស់​ថ្លា

 

លោក​​ Mervyn Patterson ​វេជ្ជបណ្ឌិត​ផ្នែក​ខាង​រោគ​ស្បែក ថា​ការ​រួម​សិច​ដល់​កំពូល​ទៀង​ទាត់​​ គឺ​​​ប្រៀប​ដូច​ជា​ការ​ផ្ទេរ​​សារជាតិ​បំប៉ន ​​ពី​ឈាម​ទៅ​​​កាន់​ស្បែក​។ ​វា​ជំរុញ​​​​​ឲ្យ​សរសៃ​ឈាម​​ក្នុង​ស្បែក​បើក​​ ដែល​ធ្វើ​ឲ្យ​ស្បែក​មាន​ពណ៌​​ក្រហម​ស្រស់​​ថ្លា​។​​​​​​​​​

 

៥. ល្អ​សម្រាប់​បេះដូង

 

ការ​ស្រាវជ្រាវ​មួយ​របស់​​អ៊ីស្រាអែល​ ដែល​ដឹកនាំ​ដោយ​វេជ្ជបណ្ឌិត​អង់គ្លេស​​​​ Lisa Turner បាន​​រក​ឃើញ​ថា​ ស្ត្រី​​ដែល​​​មាន​អត្រា​ជំងឺ​បេះ​ដូង​ខ្ពស់​​ គឺ​ភាគ​ច្រើន​​​​​មាន​​ការ​រួម​ភេទ​ដល់​ចំណុច​កំពូល​តិច​តួច។ ផ្ទុយ​មក​វិញ ​​ស្ត្រី​ដែល​មាន​សិច​ដល់​ចំណុច​កំពូល​ច្រើន​ មាន​អត្រា​ជំងឺ​បេះ​ដូង​តិច​តួច​ប៉ុណ្ណោះ៕

 

ចុច​អាន៖ ៥​យ៉ាង​គួរ​ដឹង​​ ពេល​​នាំ​ដៃគូ​ឡើង​គ្រែ​លើក​ដំបូង

 

​​​​​​​​​​​​ប្រែ​​សម្រួល៖ មាន រតនា ប្រភព៖ dailymail

អត្ថបទថ្មី