​វីដេអូ​ចម្រៀង​អនុស្សាវរីយ៍​​​ចុងក្រោយ​របស់​ EunB និង RiSe ក្រុម Ladies' Code

  • 2014-09-16 22:36:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផលិត​កម្ម Polaris Entertainment ដែល​ជា​អាណាព្យាបាល​របស់​ ក្រុម​ចម្រៀង​នារី Ladies' Code បាន​បញ្ចេញ​វីដេអូ​ចម្រៀង​ជា​ចំណង​ដៃ​ចុង​ក្រោយ ដ៏​រំជួល​ចិត្ត​មួយ​បទ " I'm Fine Thank You ” ​ក្នុង​​បំណង​រំលឹក​អនុស្សាវរីយ៍​ចុង​ក្រោយ​ របស់​សមាជិក​ពីរ​រូប​ EunB និង Rise ដែល​បាន​ស្លាប់​ទៅ​ ក្នុង​ឧប្បត្តិហេតុ​គ្រោះ​ថ្នាក់​ចរាចរណ៍​ កាល​ពី​ថ្ងៃ​ទី​៣ ខែ​កញ្ញា កន្លង​ទៅ​ថ្មីៗ​នេះ ។

 

​បទ​ចម្រៀង​មួយ​បទ "I'm Fine Thank You" ​របស់​ក្រុម​ចម្រៀង​កូរ៉េ​នារី Ladies' Code បាន​ជាប់​ចំណាត់​ថ្នាក់​លេខ​១ លើ​តារាង​ចម្រៀង​ ជា​ច្រើន​ បន្ទាប់​ពី​ក្រុម​នេះ ជួប​ឧប្បត្តិហេតុ​គ្រោះ​ថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់ និង​បាន​ឆក់​យក​ជីវិត​សមាជិក​ក្រុម​ ពីរ​រូប​ គឺ EunB និង Rise ឲ្យ​ស្លាប់​បាត់​បង់​ជីវិត​ទាំង​វ័យ​ក្មេង ។

 

ផលិត​កម្ម​ Polaris Entertainment បាន​យក​បទ​ចម្រៀង​ដដែល​នេះ ធ្វើ​ជា​កម្រង​វីដេអូ​ អនុស្សាវរីយ៍​ចុង​ក្រោយ​ រំលឹក​នូវ​សកម្មភាព​ចាស់ៗ​របស់​ពួក​គេ ។ ហើយ​អ្វី​ដែល​រំជួល​ចិត្ត​នោះ ​គឺ​ស្នាម​ញញឹម​របស់​សមាជិក​ក្នុង​ក្រុម​ EunB និង​ Rise មុន​ពេល​ជួប​ហេតុការណ៍​ដ៏​អាក្រក់​នេះ។

 

ការ​ស្លាប់​របស់​ EunB និង Rise បាន​ធ្វើ​ឲ្យ​មិត្ត​រួម​សិល្បៈ​ រួម​ទាំង អ្នក​គាំ​ទ្រ​មាន​ការ​សោក​ស្ដាយ​យ៉ាង​ខ្លាំង និង​នៅ​តែ​ស្រឡាញ់​ ហើយ​ចង​ចាំ​អ្នក​ទាំង​ពីរ​នៅ​ក្នុង​ចិត្ត​ជា​រៀង​រហូត ។ ពួក​គេ​ក៏​បាន​ជូនពរ​ឲ្យ​សមាជិក​៣​នាក់​ទៀត​ដែល​កំពុង​រង​របួស ឆាប់​ជា​សះ​ស្បើយ​ផង​ដែរ។

 

ទស្សនា​វីដេអូ​របស់​ពួក​គេ​ខាង​ក្រោម​ទាំង​អស់​គ្នា៖

 

http://youtu.be/C7JYOzTl-ec

 

អាន៖Teen Top មាន​ស្នេហា​ត្រីកោណ​ក្នុង​បទ​ថ្មី “Missing”

ប្រែ​សម្រួល៖ វាចារ ប្រភព៖ allkpop
អត្ថបទពេញនិយម