តារា​ស្រី ៥ ដួង​ ដែល​ហ៊ាន​បញ្ចេញ​គ្រឿង​ក្នុង

  • 2015-08-18 21:34:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បច្ចុប្បន្ន​គេ​សង្កេត​ឃើញ​តារា​ស្រី​នៅ​អាស៊ី​មិន​តិច​នាក់​នោះ​ទេ ហ៊ាន​ថត​រូ​បសិចស៊ី​សំញែង​ឈុត​ក្នុង ដូច​នារី​អឺរ៉ុប តែ​ឥឡូវ​សូម្បី​តារា​ស្រី​ខ្មែរ​មួយ​ចំនួន​ក៏​និយម​​បែប​នោះ​ដែរ។ ដោយ​អ្នក​ខ្លះ​បាន​និយាយ​ថា​ ព្រោះ​តែ​គេ​មាន​រូបរាង​ស្រឡូន​ស្អាត ដូចនេះ ​ទើប​ចង់​បង្ហាញ​ឲ្យ​គេ​ដឹង​ថា​ តារា​នៅ​ស្រុក​ខ្មែរ​ក៏​មាន​រាង​ស្អាត​មិន​ចាញ់​បរទេស​ប៉ុន្មាន​ដែរ។ ខាងក្រោម​នេះ Sabay សូម​ណែនាំ​តារា​ស្រី​រូបរាង​ស្រស់​ស្អាត និង​ហ៊ាន​ស្លៀក​បញ្ចេញ​គ្រឿង​ក្នុង៖

 

១. បេនីយុំាង ត្បិតតែ​ទើប​មាន​ឈ្មោះ​បោះ​សំឡេង​នៅ​មួយ​រយៈ​ចុងក្រោយ​នេះ​មែន តែ​នាង​ពិតជា​ហ៊ាន​ស្លៀកពាក់​សិចស៊ី​បែប​នេះ​ដោយ​មិន​ខ្លាច​ការ​រិះគន់​ឡើយ។

 

 

២.ព្រីម លីហ្សា តារា​សម្បូរ​ទីផ្សារ​ខាងក្រៅ​ប្រទេស​នេះ​វិញ​ធ្លាប់​ឲ្យ Sabay ដឹង​ថា​ នាង​ធ្លាប់​មាន​ថត​ឈុត​ក្នុង​ឲ្យ​ទស្សនាវដ្ដី​វៀតណាម។

 

 

៣.ឌីជេ អាលីយ៉ា តារា​មាន​ត្រេ​មុខ ដូច​នារី​អឺរ៉ុប​ផង ដូច​នារី​ខ្មែរ​ចំ​តួ​ផង​នេះ​វិញ ក៏​មិន​ណយ​ដែរ ព្រោះ​នាង​តែងតែ​ថត​បង្អួត​រាង​ក្នុង​ឈុត​បែបនេះ​បង្ហោះ​តាម Facebook ជា​ញឹកញាប់។

 

 

៤.រីឯ​ ដួង ម៉ានិច តារា​ស្រី​រាង​តូច​ច្រឡឹង​នេះ​វិញ​បាន​ឲ្យ​ដឹង​ថា រូប​ថត​ស្លៀក​ប៊ីគីនី នេះ​ថត​យូរ​ហើយ​ឲ្យ​ទស្សនាវដ្ដី​អាមេរិក ហើយ​ក៏​មិនមែន​មាន​តែ​នាង​ម្នាក់​ទេ គឺ​មាន​តារា​ខ្មែរ​ច្រើន​រូប​ទៀត។

 

 

៥.មាស សុខសោភា តារា​ចម្រៀង​ស្រី​ដែល​អាច​បត់បែន​គ្រប់​ទម្រង់​នេះ​វិញ មួយ​រយៈ​ចុក្រោយ​គេ​សង្កេត​ឃើញ​និយម​ស្លៀកពាក់​សិចស៊ី​ណាស់ ដោយ​សូម្បី​តែ​ចម្រៀង​ថ្មី​របស់​នាង​ក៏​ឃើញ​ស្លៀក​ប៊ីគីនី ដែរ៕

 

 

អត្ថបទ៖ទ្រី រ៉ាវី ប្រភព៖Facebook

អត្ថបទពេញនិយម