រក​ឃើញ​​ថ្ម​​ថ្មី​​​​​ចំណាយ​ពេល​សាក​មហា​លឿន​​​ត្រឹម ២ ​នាទី​​​​ឡើង​ដល់​ ៧០%

  • 2014-10-15 15:00:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម​អ្នក​វិទ្យាសាស្ត្រ​មក​ពី​សាកលវិទ្យាល័យ​បច្ចេកវិទ្យា Nanyang (NTU) ​របស់​សិង្ហបុរី​បាន​​អភិវឌ្ឍ​ថ្ម​​ដែល​អាច​សាក​បាន​លឿន​បំផុត​​ត្រឹម ២ ​នាទី​អាច​ឡើង​ដល់ ៧០% ​​និង​អាច​ប្រើ​បាន​ដល់​ទៅ​ ២០ ​ឆ្នាំ។

 

​បច្ចុប្បន្ន​ថ្ម​​​ធម្មតា​ដែល​ប្រើ​នៅ​លើ​ទូរសព្ទ ​Tablet ​និង​យានជំនិះ​អគ្គិសនី​​ជា​មធ្យម​អាច​សាក​ប្រើ​បាន​​​ ៥០០​ដង។ ​ការ​សាក​ម្ដង​គឺ​​ត្រូវ​ចំណាយ​ពេល​ប្រហែល​ពីរ​ម៉ោង​ទើប​ពេញ ​​និង​អាច​ប្រើ​បាន​ ២ ទៅ​ ៣​ឆ្នាំ។  

 

​​​​​​​​​ការ​រក​ឃើញ​ថ្មី​របស់​ក្រុម​អ្នក​វិទ្យាសាស្ត្រ​មក​ពី NTU ​​នេះ​នឹង​ក្លាយ​ជា​​ការ​រួម​ចំណែក​ដ៏​ធំ​ក្នុង​វិស័យ​បច្ចេកវិទ្យា។ ​ពួកគេ​កំពុង​​ព្យាយាម​បង្កើត​ថ្ម​គំរូ​ពិត​ដ៏​ធំ​មួយ​ដើម្បី​បញ្ជាក់​ថា​ ការ​រក​ឃើញ​របស់​ពួកគេ​គឺ​ពិត​ប្រាកដ​មែន។ ​

 

​​ក្រុម​អ្នក​វិទ្យាសាស្ត្រ​ដដែល​រំពឹង​ថា ​​បច្ចេកវិទ្យា​ថ្មី​នឹង​មក​ដល់​ទីផ្សារ​នៅ​ពីរ​ឆ្នាំ​បន្ទាប់។ ​​ការ​រក​ឃើញ​នេះ​នឹង​ជួយ​រួម​ចំណែក​យ៉ាង​ធំធេង​​មិន​ត្រឹម​តែ​ឧបករណ៍​អេឡិចត្រូនិក​តែ​ម៉្យាង​ទេ ​សូម្បី​រថយន្ត​អគ្គិសនី​ក៏​​នឹង​អាច​សាក​បាន​លឿន​ជាង​មុន​​ដែរ៕  

 

ក្រុម​​អ្នក​វិទ្យាសាស្ត្រ​មក​ពី NTU

  ប្រែ​សម្រួល៖ ​សីហា ប្រភព៖ dailymail