Benteke ​ជួយ​ Liverpool ឈ្នះ​ Bournemouth ១-០ ទាំង​សង្ស័យ​បាល់​ offside

  • 2015-08-18 15:53:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ចំណូល​ថ្មី​ Christian Benteke ​​បាន​​​ជួយ​ឲ្យ​ហង្ស​ក្រហម​ Liverpool យក​ឈ្នះ​លើ​ក្រុម​សិស្ស​ប្អូន​ Bournemouth ដែល​ទើប​តែ​ឡើង​មក Premier League ​​ដោយ​លទ្ធផល ១-០ នៅ​កីឡដ្ឋាន Anfield កាល​ពី​យប់​មិញ ​ខណៈ​ដែល​មតិ​មួយ​ចំនួន​​​​សង្ស័យ​ថា​​បាល់​១​គ្រាប់​នេះ ជា​បាល់​ offside។

 

 

 

​​១​គ្រាប់​របស់​ កីឡាករ​ជម្រើស​ជាតិ​បែលហ្សិក​ Benteke គឺ​​ធ្វើ​បាន​សម្រេច​នៅ​នាទី​២៦ បន្ទាប់​ពី​ការ​បញ្ជូន​ដ៏​ល្អ​ពី​ប្រធាន​ក្រុម​ Jordan Henderson ប៉ុន្តែ​​គេ​សង្ស័យ​ថា ​ខ្សែ​បម្រើ​ Philippe Coutinho ​ជា​ស្ថិត​នៅ​តំបន់​ offside និង​ព្យាយាម​​ទាត់​បាល់​បញ្ចូល​ទី។ ​យ៉ាងណាក្ដី កីឡាករ​ប្រេស៊ីល​ Coutinho ពុំ​បាន​ប៉ះ​បាល់​នោះ​​ឡើយ ដូច្នេះ​១​គ្រាប់​ជ័យ​ជម្នះ​នេះ ​គឺ​​​ជា​​ការ​កាត់​សេចក្ដី​ត្រឹម​ត្រូវ​ របស់​លោក​អាជ្ញាកណ្ដាល។

 

​លទ្ធផល​នេះ​មាន​ន័យ​ថា នេះ​ជា​លើក​ទី​៦​​ក្នុង​ប្រវត្តិសាស្ត្រ​ក្រុម​ Liverpool ដែល​បើក​​រដូវ​កាល​​Premier League​ ២​ប្រកួត​ ឈ្នះ​ទាំង​២​ប្រកួត ប៉ុន្តែ​ពួកគេ​នឹង​ត្រូវ​ប៉ះ​ក្រុម​​​​គីឡូ​ធ្ងន់​ កាំភ្លើង​ធំ Arsenal នៅ​ប្រកួត​បន្ទាប់​ នា​ថ្ងៃ​ចន្ទ​សប្ដាហ៍​ក្រោយ និង​ជា​ការ​ប្រកួត​សងសឹក​ផង​ដែរ បន្ទាប់​ពី​ពួកគេ​ចាញ់ ៤-១ កាល​ពី​ខែ​មេសា៕

 

 

ប្រធាន​ក្លិប​ Liverpool លោក​ John W Henry (ស្តាំ) និងភរិយា Linda Pizzuti

 

សូម​ទស្សនា​វីដេអូ​ខាង​ក្រោម៖

 

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត ​ប្រភព៖ bbc