គង់ ចាន់​ស្រីមុំ​ និង​សង្សារ ធ្វើ​ខួប​ផ្គួប​ជំនួញ​រួម​គ្នា​ជិត១លានដុល្លារ

  • 2015-08-19 20:31:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្រី​ស្អាត​គង់ ចាន់ស្រីមុំ ល្ងាច​មិញ​នេះ​បាន​ធ្វើ​ខួប​កំណើត​គម្រប់​វ័យ​២៥ឆ្នាំ​របស់​​ខ្លួន ប៉ុន្តែ​​អ្វី ដែល​ចាប់​អារម្មណ៍​ខ្លាំង​នោះ តារា​ស្រី​ម្នាក់​នេះ​បាន​ប្រកាស​មុខ​ជំនួញ​របស់​​ខ្លួន​ជា​មួយ​ដៃគូ ដែល​​មាន​ដើម​ទុន​ជិត​១លានដុល្លារ​ឯណោះ។

 

 

មុខ​ជំនួញ​ដែល​ គង់ ចាន់ស្រីមុំ​​ បើក​សម្ពោធ​ក្នុង​ថ្ងៃ​ខួប​របស់​នាង​​​នោះ​មាន​២ ក្នុង​នោះទី១ គឺ​ការ​នាំ​ចូល​​​ទឹក​អប់​​ផ្ដាច់​មុខ​ពី​ប្រទេស​ហុល្លង់ និង ទី២ គឺ​ការ​បើកភោជនីយដ្ឋាន​លំដាប់​អន្តរជាតិ​​មួយ ​ដោយ​នាង ​និង​សង្សារ បាន​ចូល​ហ៊ុន​គ្នា​ជា​មួយ​ដៃ​គូផ្សេង​ទៀត។

 

តារា​ស្រី​ម្នាក់​នេះ​បាន​បញ្ជាក់​ថា ចំពោះ​ជំនួញ​ទឹក​អប់ នាង​​​បាន​​ប្រើ​ដើម​ទុន​១០ម៉ឺន​ដុល្លារ ដោយ​បូក​បញ្ចូល​ការ​ធ្វើ​ទីផ្សារ​ផលិតផល​ឲ្យ​ដើរ ហើយ​​ម៉ាក​ទឹក​អប់​នោះ​ទៀតសោត​​​បាន​កុម្ម៉ង់ ពី​រោងចក្រ ដោយ​ដាក់​​ឈ្មោះ​​របស់​នាង​តែ​ម្ដង គឺ Secret by Sreymom។ "ដំបូង​ឡើយ​យើង​គិត​ថា អស់​តែ​៤ម៉ឺន​ជាង​អីទេ ប៉ុន្តែ​យើង​​​ត្រូវ​បុក​លើ​ទីផ្សារ អី​ចឹង​វា មិន​ក្រោម​១០ម៉ឺន​នោះ​ឡើយ" ស្រី​មុំ​ ថ្លែង។

 

មូលហេតុ​ដែល​នាំ​ឲ្យ តារា​ស្រី​ម្នាក់​នេះ​សម្រេច​បើ​កជំនួញ​ទឹក​អប់​នេះ ក៏​ព្រោះ​តែ​នាង​គិត​ថា តារា​នៅ​​កម្ពុជា​មិន​ទាន់​មាន​តារា​ណា ដែល​ហ៊ាន​បើក​​លក់​ផលិតផល ដាក់​ឈ្មោះ​ខ្លួន​ឯង​នោះ​ឡើយ គួប​ផ្សំ​នាង​​ស្រលាញ់​នៅ​ជំនាញ​នេះ ហើយ​មាន​​មហាជន​ស្គាល់​ស្រាប់​​ក៏​សម្រេច​បើក​របរ​នេះ​តែ​ម្ដង។

 

 

ចំពោះ​ជំនួញ​ទី២វិញ គឺ ភោជនីយដ្ឋាន​លំដាប់​អន្តរជាតិ​ដែល​​មាន​​ទីតាំអ​ខាង​ក្រោយ​ស្ថានទូត​រុស្សី។ ​ជំនួញ​មួយ​នេះ លោក គីម សីហា ដែល​សង្សារ​របស់​នាង បាន​ចូល​ហ៊ុន​ជា​មួយ​បង​ប្អូន និង​មិត្តភ័ក្ដិ ដោយ​ប្រើ​ដើម​ទុន​​​រហូត​ដល់​ទៅ៧០ម៉ឺនដុល្លារ​ឯណោះ ក្នុង​នោះ​កញ្ញា គង់ ចាន់ស្រីមុំ មាន​តួនាទី​ជា អ្នក​​ធ្វើ​ទីផ្សារ។ តារា​ស្រី​ថ្លែង​ថា "រឿង​ភោជនីយដ្ឋាន​នេះ ខ្ញុំ​មាន​នាទី​គ្រាន់​តែ​ជា​អ្នក​​ Promote ​ទីផ្សារ​ប៉ុណ្ណោះ កិច្ចការ​ផ្សេង​ទៀត ពួក​គាត់​ជា​អ្នក​ចាត់​ចែង"។

 

 

គង់​ ចាន់ស្រីមុំ ក៏​ដូច​ជា លោក គឺម សីហា សុទ្ធតែ​មាន​ជំនឿ​ជាក់​​ដូច​គ្នា​ថា មុខ​​ជំនួញ​ទាំង២ របស់​ពួក​គេ និង​ទទួល​បាន​ជោគជ័យ ត្បិត​មុន​សម្រេច​ចិត្ត​បើក អ្នក​ទាំង​ពីរ​​សុទ្ធតែ​​អះអាង​ថា បាន​សិក្សា​ទីផ្សារ រួច​រាល់​អស់​ហើយ។

 

ក្នុង​ថ្ងៃ ខួប​កំណើត​យប់​មិញ​នេះ លោក គឺម សីហា បាន​ប្រាប់​ថា បាន​អញ្ជើញ​ភ្ញៀវ​ជាង​១០០នាក់ ដែល​ភាគ​ច្រើន​​ជា​​អ្នក​សិល្បៈ ដោយ​ការ​ចំណាយ​ក្នុង​ថ្ងៃ​ខួប​នោះ​លោក គ្រោង​ចំណាយ​ខ្ទង់២ម៉ឺន​ដុល្លារ​ឯណោះ៕

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

អត្ថបទ៖ ខុត សីហា