កុំ កុំ​ បដិសេធ​ថត​​ឈុត​លើ​គ្រែ​ ព្រោះ​ខ្លាច​ប្រពន្ធ​ក្មេង​អន់​ចិត្ត

  • ពុធ, 19 សីហា 2015 20:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ក្បាច់​គុន​ហុងកុង​ Donnie Yen (កុំ កុំ) ត្រូវ​​បាន​គេ​ទទួល​ស្គាល់​ថា​ ជា​តារា​ដែល​មាន​អត្តចរិត​ធ្វើ​ការ​ល្អ​ក្នុង​អាជីព​សម្ដែង។ យ៉ាងណាក្ដី​ Donnie Yen ​ធ្លាប់​បាន​និយាយ​ថា​ បន្ទាប់​ពី​រៀបការ​​ជា​មួយ​ប្រពន្ធ​របស់​លោក Cecilia Wang  អស់​រយៈ​ពេល​១២​ឆ្នាំ​ គាត់​បាន​បដិសេធ​ចោល​ទាំង​អស់​ គ្រប់​រឿង​ដែល​តម្រូវ​ឲ្យ​លោក​ថត​ឈុត​លើ​គ្រែ ព្រោះ​ជៀស​វាង​ប្រពន្ធ​អន់​ចិត្ត។

 

 

ដោយ​សារ​តែ​ពាក្យ​សម្ដី​មួយ​ឃ្លា​នេះ​ហើយ ធ្វើ​ឲ្យ​មតិ​មួយ​ចំនួន​គិត​មក​លើ​លោក​ថា មិនមែន​ជា​អ្នក​សម្ដែង​អាជីព​ និង​វាយឫក។ ចំពោះ​តារា​ប្រុស​វ័យ​៥២​ឆ្នាំ​រូប​នេះ​អាច​និយាយ​បាន​ថា​ ស្ទើរ​តែ​គ្មាន​រឿង​អាស្រូវ​​ ចាប់​តាំង​ពី​លោក​ឈាន​ជើង​ចូល​សិល្បៈ។

 

​​កុំ កុំ តែង​ទទូច​ទៅ​គ្រប់​​ផលិតកម្ម​ណា​ដែល​​ចង់​បាន​លោក​​ទៅ​សម្ដែង​​ថា​ មិន​ព្រម​ថត​ឈុត​លើ​គ្រែ និង​ស្និទ្ធស្នាល​ជា​មួយ​តារា​ស្រី​​ដ៏​ទៃ​ឡើយ។​ លោក​ធ្វើ​បែប​នេះ​ ព្រោះ​មិន​ចង់​ឲ្យ​ប្រពន្ធ​នាង​  Cecilia ដែល​មាន​អាយុ​ក្មេង​ជាង​ខ្លួន​ ២០​ឆ្នាំ​អាក់អន់ចិត្ត​ឡើយ។

 

ក្នុង​រឿង​ "Ip Man”​ ដែល​បញ្ចាំង​ក្នុង​ឆ្នាំ​២០០៨​ មាន​ឈុត​មួយ​​​  Donnieនិយាយ​ពាក្យ​ស្លោក​មួយ​ឃ្លា​សម្រាប់​​ប្រពន្ធ​ថា៖ "គ្មាន​បុរស​ណា​ម្នាក់​នៅ​លើ​ផែន​ដី​ខ្លាច​ប្រពន្ធ​របស់​ខ្លួន​ទេ​ តែ​ពួក​គេ​គោរព​ប្រពន្ធ​របស់​ខ្លួន"។

 

Donnie​ និងCecilia បាន​រៀប​មង្គលការ​ជាមួយ​គ្នា​ កាល​ពី​ឆ្នាំ​២០០៣​ បន្ទាប់​ពី​បាន​យល់​ចិត្ត​គ្នា​អស់​រយៈពេល​៣​ខែ។ ក្នុង​ឆ្នាំ​២០០៤​ ពួក​គេ​ទទួល​បាន​កូន​ស្រី​ម្នាក់​ឈ្មោះ​ Jasmine និង​ឆ្នាំ​ ២០០៧​ អ្នក​ទាំង​ពីរ​ ​កើត​បាន​កូន​ប្រុស​ម្នាក់​ទៀត​ឈ្មោះ​ថា​ James។ Donnie​ បាន​បន្ថែម​ជា​ចុង​ក្រោយ​ថា៖ "​ខ្ញុំ​មិន​ចង់​ឲ្យ​កូន​ៗ​របស់​ខ្ញុំ​ឃើញ​ឪពុក​របស់​គេ​សម្ដែង​ឈុត​លើ​គ្រែ​ជា​មួយ​ស្រី​ដ៏​ទៃ​ទេ​ ពេល​ដែល​ពូក​គេ​ធំ​ឡើង"៕

 

-ចុចអាន៖ពី​ក្មេង​និង​បច្ចុប្បន្ន តារា​ចម្រៀង​រ៉េប​ល្បី​ៗ​​មាន​មុខ​មាត់​ប្រែប្រួល​យ៉ាង​ណា?

 

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ ប្រភព៖ jaynestars