ហេង ពិទូ ចង់​បន្សល់​ស្នាដៃ​​ក្នុង​​ជីវិត​ចុង​ក្រោយ​ជា​តារា​ចម្រៀង​

  • 2015-08-20 17:29:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​ស្ងាត់​ចេញ​បទ​ចម្រៀង​នៅ​ក្នុង​ផលិតកម្ម​សាន់ដេ​តារា​ចម្រៀង ហេង ពិទូ បាន​ចេញ​បទ​ Original នៅ​លើ​បណ្ដាញ Youtube​ ​ដែល​ជា​ការ​សរសេរ​ដោយ​ខ្លួន​ឯង​ផ្ទាល់​សម្រាប់​ជីវិត​មុន​នឹង​លោក​​ច្រៀងលែង​កើត​ក្នុង​វិស័យ​សិល្បៈ​នេះ។

 

 

លោក​ថ្លែង​ថា “​អឺអូន​...ខ្ញុំ​គិត​ថា​យ៉ាង​ច្រើន​ខ្ញុំ​អាច​ច្រៀង​បាន​ត្រឹម​៣-៤​ឆ្នាំ​ទៀត​ប៉ុណ្ណោះ​ អីចឹង​ដើម្បី​បន្សល់​អ្វី​ដែល​ជា​ស្នាដៃ​មួយ​របស់​ខ្លួន​ឯង​ផ្ទាល់​​មុន​នឹង​ខ្ញុំ​លែង​ច្រៀង​កើត​ ខ្ញុំ​តាំង​ចិត្ត​ថា​នឹង​ផលិត​បទ​ Original ​ឲ្យ​បាន​ច្រើន​ហើយ​ខាង​ផលិត​កម្ម​ក៏​បាន​លើក​ទឹក​ចិត្ត​ឲ្យ​ខ្ញុំ​បង្កើត​អ្វី​ដែល​ថ្មី​ផង​ដែរ​​"។​

 

​ម្ចាស់​បទ ​" បែក​គ្នា​ទៅ" និយាយ​ថា ​បើ​សិន​ជា​អាច​ជៀស​បាន​ លោក​នឹង​ជៀស​ ​ឈប់​ច្រៀង​បទ​​ចម្លង​ពី​គេ​ហើយ​ ៖"ទោះ​បី​ជា​ក្នុង​​១ឆ្នាំ​ខ្ញុំ​ចេញ​បាន​តែ១​ឬ​២បទ​ ក៏​ខ្ញុំ​សប្បាយ​ចិត្ត​ដែរ​ឲ្យ​តែ​បទ ​Original ហើយ​ណា​មួយ​ខ្ញុំ​ចង់​បាន​អ្វី​ដែល​ថ្មី​សម្រាប់​ជីវិត​ខ្ញុំ"។

 

 

បទ​ចម្រៀង​ ២​បទ​ដែល​ ហេង ពិទូ​ ទើប​នឹង​ចេញ​នៅ​លើ​បណ្តាញ​ យូធូប​ ថ្មីៗ​នេះ​​មាន​ចំណង​ជើង​ថា​ "បង​បាន​រូប​ថត​​គេ​​បាន​អូន" និង​បទ "ទី​បំផុត" ក្នុង​មួយ​បទ​លោកនិយាយ​ថា​ធ្វើ​រយៈ​ពេល​២​ថ្ងៃ​ហើយ​នឹង​បន្ត​ចេញ​ថែម​ទៀត​នៅ​ក្នុង​ពេល​​​ឆាប់ៗ​នេះ​​។

 

ពិទូ បាន​ប្រាប់​ថា​លោក​មាន​គោល​ការណ៍​របស់​លោក​ក្នុង​ការ​បង្កើត​បទ​ Original​ ហើយ​បើ​ទោះ​ជា​​ពិបាក​បន្តិច​មែន​ ប៉ុន្តែ​ដើម្បី​ខ្មែរ​មាន​បទ​ខ្លួន​ឯង​កាន់​តែ​ច្រើន​ និង​បញ្ចៀស​ការ​រិះ​គន់​​នោះ​ ​លោក​នឹង​ខិតខំ​ធ្វើ​ចាប់​ពី​ពេល​នេះ​តទៅ៕

 

 

 

​អត្ថបទ​៖ ថា ម៉ាលីដា

អត្ថបទថ្មី