Messi ទាត់​ប៉េណាល់ទី​អត់ចូល តែ ​Suarez ​ជួយ​ Barca ឈ្នះ ឯ​ Real ស្មើ Sporting

  • 2015-08-24 15:31:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ខ្សែ​ប្រយុទ្ធ​ Luis Suarez ​បាន​ជួយ​ឲ្យ​ក្រុម​ម្ចាស់​ជើង​ឯក​ FC Barcelona ឈ្នះ​ Athletic Bilbao ​១-០ ក្នុង​ការ​ប្រកួត​​បើក​ឆាក​រដូវ​កាល​ថ្មី​ La Liga កាល​ពី​យប់​មិញ ​​ខណៈ​ដែល​​តារា​ឆ្នើម​ Lionel Messi ​​ទាត់​បាល់​ពិន័យ​​១១​ម៉ែត្រ​អត់​ចូល។ រីឯ​ក្រុម​​ស្ដេច​ស Real Madrid ឯ​ណោះ​វិញ​ បាន​ត្រឹម​ស្មើ​ ០-០ ទល់​ Sporting Gijon។

 

 

 

 

​​​ក្រុម​​ភ្ញៀវ​ Barca បាន​ឱកាស​​ទាត់​បាល់​​ពិន័យ​១១​ម៉ែត្រ​នៅ​នាទី​៣១ ប៉ុន្តែ​ Messi ​ធ្វើ​មិន​បាន​សម្រេច ដោយ​អ្នកចាំទី Gorka Iraizoz Moreno ​របស់​​ក្រុម​ Bilbao សង្គ្រោះ​បាន។ ប៉ុន្តែ​លុះ​ដល់​នាទី​​៥៤ ទើប​ Suarez ស៊ុត​កាប់​បញ្ចូល​ទី​បាន​សម្រេច ក្រោយ​ការ​បញ្ជូន​ដ៏​ល្អ​​ពី​ Jordi Alba។ លទ្ធផល​នេះ​ មាន​ន័យ​ថា ​ជា​សង​សឹក​បាន​សម្រេច​មួយ របស់​ក្រុម​អ្នក​មាន​បុណ្យ បន្ទាប់​ពី​ចាញ់​ Bilbao សរុប ៥-១ ក្នុង​ការ​ប្រកួត Spanish Super Cup ​កន្លង​ទៅ។

 

ចំណែក​ឯ​ក្រុម​ជើង​ឯក​រង Real Madrid ​របស់​លោក​ Rafael Benitez ​នៅ​តែ​មាន​សភាព​យ៉ាប់យ៉ឺន នៅ​តំបន់​ប្រយុទ្ធ​ដដែល​ ពោល​គឺ​បាន​​ត្រឹម​បញ្ចប់​លទ្ធផល ០-០ ទល់​នឹង​ក្រុម​ឡើង​មក​ថ្មី​ Sporting Gijon ​ប៉ុណ្ណោះ ខណៈ​ដែល​តារា​ឆ្នើមៗ​​ Cristiano Ronaldo និង​ Gareth Bale ​នៅ​តែ​មិន​អាច​សហការ​គ្នា​បាន​ល្អ៕

 

 

 

សូម​ទស្សនា​វីដេអូ​ខាង​ក្រោម៖

 

 

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត ​ប្រភព៖ bbc