បុរស​ដែល​​ប្រើ​លុយ​រាប់​ម៉ឺន​ដុល្លារ​កែ​មុខ​ឲ្យ​ដូច​ Justin ​បាត់​ខ្លួន​យ៉ាង​អាថ៌កំបាំង

  • 2015-08-25 16:46:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Tobias Strebel ដែល​ជា​អ្នក​គាំទ្រ​ដ៏​ងប់ងុល និង​​ហ៊ាន​ចំណាយ​លុយ​ផ្ទាល់​ខ្លួន​ដល់​ទៅ ១០​ម៉ឺន​ដុល្លារ​ដើម្បី​កែ​សម្ផស្ស​ឲ្យ​ដូច​​​តារា​ចម្រៀង Justin Bieber ត្រូវ​បាន​ប៉ូលិស​​រាយការណ៍​ថា​ បាន​បាត់​ខ្លួន​ដោយ​គ្មាន​ដំណឹង​សូន្យ​ឈឹង​។

 

Tobias ត្រូវ​បាន​គេ​ឃើញ​ចុង​ក្រោយ​​នៅ​ផ្លូវ​ North Orange Grove Avenue ក្នុង​ទៅ​ក្រុង West Hollywood រដ្ឋCalifornia កាល​ពី​ថ្ងៃ​ទី ១៨ ខែ សីហា។ បើ​តាម​ការ​រាយការណ៍​របស់​​មន្ត្រី​ប៉ូលិស​នៅ Los Angeles ដែល​ហៅ​កាត់​ថា LAPD បាន​​បង្ហាញ​ថា Tobias បាន​បាត់​ខ្លួន​ទៅ​ជា​មួយ​ឡាន​ Toyota Camry ពណ៌​ប្រផេះ​ស៊េរី​ឆ្នាំ ២០០៩​មួយ​គ្រឿង។

 

តាម​សម្ដី​របស់​ Mel Espinoza ដែល​ជា​មិត្តភ័ក្ដិ Tobias បាន​ប្រាប់ ABC7 ថា៖​"វា​ជា​រឿង​មិន​ធម្មតា​សម្រាប់​ការ​បាត់​ដំណឹង​របស់​គាត់។ គាត់​មិន​បាន​ធ្វើ​​អ្វី​ទាំង​អស់ និង​មិន​ធ្លាប់​បាន​បង្ហើប​ពី​ហេតុ​ផល​នៃ​​បញ្ហា​អ្វី​ដែរ ហើយ​​ក៏​គ្មាន​សកម្មភាព​អ្វី​ប្លែក​ដែរ​មុន​បាត់​ខ្លួន"។ មន្ត្រី​ប៉ូលិស LAPD ក៏​បាន​ប្រកាស​ផង​ដែរ ប្រសិន​នរណា​មាន​ដំណឹង​ពី បុរស​វ័យ​៣៥​ឆ្នាំ​ខាង​លើ​សូម​ទំនាក់ទំនង​មក​ប៉ូលិស​ជា​បន្ទាន់​។ ​​​​

Tobias Strebel ត្រូវ​បាន​​ទស្សនិកជន​​ស្គាល់ ​​តាម​រយៈ​ការ​បង្ហាញ​ខ្លួន​ក្នុង​កម្មវិធី "Botched” និង "My Strange Addiction” កាល​ពី​ឆ្នាំ​មុន​ បន្ទាប់​ពី​លោក​ព្យាយាម​កែសម្ផស្ស​ឲ្យ​ដូច​ Justin Bieber ៕

 

 
 

​​ប្រែសម្រួល៖ ហេង សុធារិទ្ធិ ប្រភព៖ mirror