ជំងឺ​​​ភ័យ​ខ្លាច​​របស់​តារា​កូរ៉េ​៨​រូប​ ​ដែល​​​អ្នក​មិន​ធ្លាប់​ឮ​ពី​មុន​មក

  • 2015-08-26 22:31:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មនុស្ស​ក្លាហាន​យ៉ាង​ណា​ក៏​នៅ​តែ​មាន​អ្វី​មួយ​ដែល​អាច​ធ្វើ​ឲ្យ​ពួក​គេ​ភ័យ​ខ្លាច ដែល​នេះ​អាច​បណ្ដាល​មក​ពី​និស្ស័យ​ពី​កំណើត​ ឬ​ក៏​ការ​ឆ្លង​កាត់​ហេតុការណ៍​តក់ស្លុត​ណាមួយ។ ងាក​មក​មើល​តារា​ចម្រៀង​កូរ៉េ៨​រូប​ខាង​ក្រោម​នេះ​វិញ ម្នាក់​ៗ​សុទ្ធ​តែ​មាន​ជំងឺ​ភ័យ​ខ្លាច​ប្លែក​ៗ​ដែល​អ្នក​គាំទ្រ​ភាគ​ច្រើន​នឹក​ស្មាន​មិន​ដល់៖

 

១. Taeyeon (Girls' Generation)

 

 

ដោយ​សារ​តែ​ចេញ​មុខ​លើ​ទូរទស្សន៍​ច្រើន​ពេក​បាន​ធ្វើ​ឲ្យ​សមាជិក​របស់ Girls' Generation មាន​ជំងឺ​ខ្លាច​កាមេរ៉ា​។

 

២. Luhan

 

 

អតីត​សមាជិក​របស់​ក្រុម​ចម្រៀង Exo មាន​ជំងឺ​ខ្លាច​ទី​ខ្ពស់​។ Luhan ធ្លាប់​ប្រាប់​ក្នុង​បទ​សម្ភាសន៍​មួយ​ថា "ខ្ញុំ​ខ្លាច​ទី​ខ្ពស់​ៗ។ ឲ្យ​តែ​ពេល​ចូល​ជណ្ដើរ​យន្ត​ម្ដង​​ៗ ខ្ញុំ​តែង​តែ​ភ័យ​ខ្លាច។ ដោយ​សារ​តែ​ពួក​យើង​ឧស្សាហ៍​ធ្វើ​ដំណើរ​ដោយ​យន្ត​ហោះ ដូច​នេះ​ហើយ​ខ្ញុំ​ភ័យ​ខ្លាច​សឹង​រាល់​ថ្ងៃ"។

 

៣. Dasom (Sistar)

 

 

សមាជិក​ដែល​មាន​ទាំង​សម្រស់​និង​ទេពកោសល្យ​របស់​ក្រុម​​ចម្រៀង Sistar រូប​នេះ​​មាន​ជំងឺ​ខ្លាច​ឡើង​គីឡូ។ Dasom បាន​និយាយ​ថា នៅ​ពេល​ដែល​ចូល​កាមេរ៉ា សូម្បី​តែ​ឡើង​គីឡូ​តែ​១ខាំ​ក៏​អាច​មើល​ដឹង​ដែរ។ Dasom បាន​បន្ត​ទៀត​ថា ខ្លួន​ខ្លាច​ឡើង​គីឡូ​ដល់​ថ្នាក់​​ពេល​ភ្លក់​ម្ហូប​ហើយ​គឺ​ខ្ជាក់​មក​វិញ​ដោយ​សារ​តែ​ខ្លាច​ឡើង​គីឡូ។

 

៤. Dongwoon (Beast)

 

 

ទោះ​បី​ជា Dongwoon មាន​រូបរាង​ខ្ពស់​ស្រស់​សង្ហា​ក៏​ពិត​មែន​តែ​មាន​រឿង​មួយ​ដែល​អាច​ធ្វើ​ឲ្យ​សមាជិក​របស់​ក្រុម​ចម្រៀង​រូប​នេះ​រត់​ចោល​ស្បែក​ជើង​បាន នោះ​គឺ សត្វល្អិត​។ នៅ​ពេល​ណា​​ក៏​ដោយ​មិន​ថា​​ពេល​សម្ដែង​លើ​ឆាក ឬ​នៅ​ទី​សាធារណ​ក៏ដោយ ឲ្យ​តែ Dongwoon ឃើញ​សត្វ​ល្អិត​គឺ​ដឹង​តែ Dongwoon ភ្ញាក់​គ្រញែង​ខ្លួន​តែ​ម្ដង។

 

៥. Sulli (F(x)

 

 

Sulli ធ្លាប់​មាន​បទ​​ពិសោធន៍​ដ៏​តក់​ស្លុត​មួយ​គឺ​ កាល​ពី​ក្មេង​​អតីត​សមាជិក​ក្រុម​ចម្រៀង F(x) ធ្លាប់​លង់​ទឹក​ស្ទើរ​បាត់​​បង់​ជីវិត ដែល​ជា​មូល​ហេតុ​បណ្ដាល​ឲ្យ Sulli ខ្លាច​ទឹក​មក​ទល់​សព្វ​ថ្ងៃ។ ​ពេល​តារា​ចម្រៀង​មាន​អាយុ​ ២០​ឆ្នាំ រូប​នេះ​បាន​​​ជម្នះ​ការ​ភ័យ​ខ្លាច​របស់​ខ្លួន​ដោយ​ការ​ជ្រមុជ​ទឹក( Scuba Diving) ក្រោយ​ពី​នោះ នាង​ក៏​លែង​ខ្លាច​ទឹក​ដូច​មុន។

 

​៦. Sojin (Girls' Day)

 

 

នៅ​ប្រទេស​កូរ៉េ​មុខ​ម្ហូប​​ដែល​ធ្វើ​ពី​ជើង​មាន់​​គឺ​​មាន​ភាព​ពេញ​និយម​ខ្លាំង​។ ហើយ​មុខ​ម្ហូប​ដែល​ពេញ​និយម​ខ្លាំង​ជាង​គេ​​គឺ​ជើង​មាន់​ប្រឡាក់​ជាមួយ​ម្ទេស​និង​ស្ករ​។ យ៉ាង​ណា​វិញ​ក៏​មាន​អ្នក​មិន​ចូល​ចិត្ត​​មុខ​ម្ហូប​នេះ​ដែរ នោះ​គឺ​សមាជិក Girls' Day Sojin។ Sojin បាន​និយាយ​ថា"ចំពោះ​ខ្ញុំ​ជើង​​មាន់​មើល​ទៅ​មិន​ដូច​មុខ​ម្ហូប​ទាល់​តែ​សោះ។ នៅ​ពេល​ខ្ញុំ​មុខ​ម្ហូបនេះ​ខ្ញុំ​មាន​អារម្មណ៍​ថា​មាន់​ហ្នឹង​​អាច​រស់​ឡើង​វិញ ហើយ​វាយ​ប្រហារ​មក​លើ​ខ្ញុំ"។

 

៧. Park Jiyoon

 

 

តារា​ចម្រៀង​ជើង​ចាស់​រូប​នេះ​មាន​ជំងឺ​ខ្លាច​អ្នក​គាំ​ទ្រ​ផ្កាប់​មុខ។ កំឡុង​ទសវត្ស​ឆ្នាំ ១៩៩០ មាន​ពាក្យ​ចចាមអារ៉ាម​ថា​​​តារា​ចម្រៀង​ស្រី​រូប​នេះ​មាន​ទំនាក់​ទំនង​ស្នេហា​ជាមួយ Kangta ដែល​ធ្លាប់​មាន​អ្នក​គាំទ្រ​ភាគ​ច្រើន​​ជា​សិស្សានុសិស្ស។ កំឡុង​ពេល​នោះ​សិស្ស​ស្រី​ទាំង​អស់​នោះ​គំរាម​កំហែង Jiyoon រាល់​ថ្ងៃ រហូត​ដល់​ថ្នាក់​ធ្វើឲ្យ​ Jiyoon ខ្លាច​ឯកសណ្ឋាន​សិស្ស​វិទ្យាល័យ។

 

៨. Sunny (Girls' Generation)

 

 

សមាជិក Sunny របស់ Girls' Generation ធំ​ដឹង​ក្តី​ឡើង​ក្នុង​ប្រទេសគុយវ៉ែត​កំឡុង​ពេល​មាន​សង្គ្រាម​ដែល​ឮ​តែ​​​សម្លេង​គ្រាប់​បែក​និង​គ្រាប់​កាំភ្លើង។ ដោយ​ហេតុ​នេះ​ហើយ​បាន​ធ្វើ​ឲ្យ Sunny ខ្លាច​​សម្លេង​ផ្ទុះ ជា​​ពិសេស​គឺ​កាំជ្រួច។ នៅ​ពេល​ដែល​មាន​​កាំជ្រួច​នៅ​លើ​ឆាក​ម្ដង​ៗ Sunny តែង​តែ​រត់​ទៅ​ពួន​នៅ​ក្រោយ​ខ្នង​​សមាជិក​​របស់​ខ្លួន ៕

 

ចុចអាន៖តារា​ស្រី​ Kpop ទាំង​១០​ដែល​មាន​សាច់​​ពោះ​​​ស្អាត​សិចស៊ី​បំផុត

ចុចអាន៖តារា​កូរ៉េ​ដែល​មាន​ហាង​កាហ្វេ​និង​ភោជនីយដ្ឋាន​ផ្ទាល់​ខ្លួន

 

ប្រែ​សម្រួល៖ សុវណ្ណផៃ ប្រភព៖ koreaboo

អត្ថបទពេញនិយម