តារា​កូរ៉េ​ដែល​មាន​ហាង​កាហ្វេ​និង​ភោជនីយដ្ឋាន​ផ្ទាល់​ខ្លួន

  • 2015-08-17 18:02:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រៅ​ពី​អា​ជីព​ជា​តារា​ចំ​រៀង​និង​​សម្ដែង តារា​កូរ៉េ​មួយ​ចំនួន​ក៏​មាន​ជំនួញ​ផ្ទាល់​ខ្លួន​ផង​ដែរ។ នៅ​ក្នុង​នោះ​ដែរ​​មាន​តារា​ជា​ច្រើន​បាន​បើក​ជា​ភោជនីយដ្ឋាន​ និង​ ហាង​កាហ្វេ​ព្រោះ​វា​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​ទាក់​ទាញ​អតិថិជន ដោយ​សារ​ពូក​គេ​មាន​ឈ្មោះ​ល្បី​ និង​មាន​អ្នក​គាំទ្រ​ស្រាប់។ ខាង​ក្រោម​នេះ​ជា​ភោជនីយដ្ឋាន និង ហាង​កាហ្វេ​របស់​តារា​កូរ៉េ​មួយ​ចំនួន៖

 

១ "My Chi Chi's"

 

'My Chi Chi's' គឺជា ភោជនីយដ្ឋាន​​​បែប​បុរាណ​របស់​តារា​សម្ដែង​ Hong Suk Chun ដែល​ស្ថិត​នៅ​ម្តុំ Itaewon ។​ លោក Hong Suk Chun មាន ភោជនីយដ្ឋាន​ជាច្រើន​នៅ​​តំបន់ Itaewon ។ ភោជនីយដ្ឋាន​របស់​លោក​ Hong Suk Chun មាន​មុខ​ម្ហូប​ជា​ច្រើន​ពី​ក្រៅ​ប្រទេស​ដូចជា អ៊ីតាលី បារាំង ជប៉ុន​ និង បណ្តា​ប្រទេស​ដទៃ​ទៀត។

 

 

២ “Yeolbong Andong Chicken”

​​​​​​“Yeolbong Andong Chicken” គឺជា​ភោជនីយដ្ឋាន​របស់ តារា​ចម្រៀង​ Se7en។ ក្រៅពី​អាជីព​ជា​អ្នក​ចម្រៀង ​Se7en ក៏​ជា​ម្ចាស់​ភោជនីយដ្ឋាន​មួយ​នៅ​​តំបន់ Hongdae ផងដែរ។ រសជាតិ​​អាហារ​របស់​​ភោជនីយដ្ឋាន​នេះ មាន​តាំង​ពី​អត់​ហឹរ​រហូត​ដល់​ហឹរ​ខ្លាំង។

 

 

៣ “401 LOCO Quan”

Haha សមាជិក​របស់​ Running Man ពាំនាំ​រសជាតិ​អាហារ​ពី​ទីក្រុង Jamaica មក​ទីក្រុង Seoul។ Haha តែងតែ​មក​ជួយ​លក់​នៅ​ភោជនីយដ្ឋាន​របស់​ខ្លួន។ ភោជនីយដ្ឋាន “401 LOCO Quan” មាន​ទីតាំង​ស្ថិត​នៅ​តំបន់ Myoeng Dong។

 

 

៤ " Mouse Rabbit Cafe”

Mouse Rabbit Cafe គឺ​ជា​ហាង​កាហ្វេ​របស់​តារា​ចម្រៀង Yesung សមាជិក​ក្រុម​ចម្រៀង Super Junior និង​ប្អូនប្រុស​របស់​គេ។ ហាង​កាហ្វេ​នេះ​ត្រូវ​បាន​បើក​ក្នុង​ឆ្នាំ ២០១២ និង​មាន​៣សាខា​ខុស​គ្នា​ស្ថិត​នៅ ​តំបន់Apgujoeng Sinsadong និង​តំបន់ Hongdae។

 

 

៥ "Sulbing Cafe”

Sulbing Cafe គឺជា​កម្មសិទ្ធិ​របស់​សមាជិក Jonghyun ក្រុម CNBLUE។ នៅ​ក្នុង​កម្មវិធី "We Got Married” ថ្មីៗនេះ​ Jonghyun បាន​នាំ​ប្រពន្ធ​ក្លែងក្លាយ​របស់​ខ្លួន​មក​ហាង​កាហ្វេ​នេះ។ ហាង​កាហ្វេ​នេះ​មាន​ទី​តាំង​ស្ថិត​នៅ​​​ Shillim។

 

 

 

ចុចអាន៖តារា​ចម្រៀង​ស្រី Kpop ១០រូប​​ដែល​សិច​ស៊ី​ជាង​គេ ពេល​រាំ​លើ​ឆាក

 

ប្រែ​សម្រួល៖ សុវណ្ណផៃ ប្រភព៖ allkpop ​​​​​​

អត្ថបទថ្មី