ចប់​ហើយ! Floyd ​សូម្បី​តែ​ហ្វឹកហាត់​ក៏​ប្រើ​ដៃ​ម្ខាង​ឱប​លុយ​ដែរ

  • 2015-08-27 15:46:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Floyd Mayweather ​ដែល​មាន​រហស្សនាម​ថា​ Money ​នោះ​ពិត​ជា​មិន​ធ្វើ​ឱ្យ​អ្នក​ដាក់​ឈ្មោះ​នេះ​អន់​ចិត្ត​នោះ​ទេ ពោល​គឺ​សូម្បី​តែ​ពេល​ហ្វឹកហាត់ ក៏​រូប​គេ​កាន់​ឱប​លុយ​ដៃ​ម្ខាង​និង​ហ្វឹកហាត់​ប្រដាល់​ដៃ​ម្ខាង​ដែរ។

 

 

 

Floyd ​បាន​ចាប់​ផ្ដើម​ហ្វឹកហាត់​ហើយ​ដើម្បី​ត្រៀម​ប្រកួត​នៅ​ថ្ងៃ​ទី​១២​ខែ​ក្រោយ​នេះ​ជាមួយ​កីឡាករ Andre Berto។ អំឡុង​ពេល​ហ្វឹកហាត់​នោះ​ដែរ អ្នក​ប្រដាល់​មិន​ដែល​ចាញ់​អាមេរិក​រូប​នេះ​បាន​និយាយ​ថា៖ “ខ្ញុំ​ត្រូវ​ការ​ការ​ផ្ដល់​កម្លាំង​ចិត្ត។ សូម​ឱ្យ​លុយ​របស់​ខ្ញុំ​មក​ខ្ញុំ​ដើម្បី​ឱ្យ​ខ្ញុំ​បាន​ឱប​វា​ពេល​ខ្ញុំ​កំពុង​ហ្វឹកហាត់”។ ក្រោយ​ពី​និយាយ​ដូច្នេះ​ហើយ អ្នក​ប្រដាល់​ដែល​បាន​បំបាក់ Pacman ​កាល​ពី​ប៉ុន្មាន​ខែ​មុន​នេះ បាន​ប្រើ​ដៃ​ស្ដាំ​ឱប​លុយ​មួយ​​ដុំ​​យ៉ាង​ធំ​និង​ដៃ​ឆ្វេង​ហ្វឹកហាត់​ជា​ធម្មតា។

 

 

ខាង​ក្រោម​នេះ​ជា​វីដេអូ​អំឡុង​ពេល​ហ្វឹកហាត់​នោះ៖

 

 

ចុចអាន៖Floyd ​ដាក់​ខ្លួន​លេខ​១ ឯ​ Muhammad Ali ​លេខ​៥ ​ជា​អ្នក​ប្រដាល់​ខ្លាំង​ជាង​គេ​លើ​លោក

 

 

​ប្រែ​សម្រួល៖ មុន្នី រម្យ ប្រភព៖ dailymail