រឿង​រ៉ាវឪពុក​ ភិន សុដាលីស​ ទាត់​៣​ជើង​ ប៉ែន​ ចំរុង ទាក់​ទង​អត់​បាន​តែ​បង​ប្រុស​និយាយ​ជំនួស

  • 2015-08-28 19:16:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជុំវិញ​រឿង​រ៉ាវ​ដែល​ផ្ទុះ​ឡើង​ម្សិលមិញ ដោយ​លោក អ៊ិន សុភិន បើក​​សន្និសីទ​កាសែត​​និយាយ​ថា លោក​បាន​ទាត់​ ប៉ែន ចំរុង ៣​ជើង ព្រោះ​តែ​ខឹង​ហាម​អោយ​ឈប់​ទាក់​ទងកូន​ស្រី​លោក​​មិន​ស្ដាប់​នោះ មក​ទល់​ព្រឹក​នេះ តារា​ប្រុស​រូប​នេះ នៅ​តែ​មិន​ទាន់​អាច​ទំនាក់​ទំនង​បានព្រឹក​នេះ។ ប៉ុន្តែ​បង​ប្រុស​របស់​​លោក​ បាននិយាយ​​​ជំនួស។

 

បង​ប្រុស​រូប​នោះ​​ប្រាប់ Sabay ព្រឹក​នេះ​ថា "គាត់​ចង់​ធ្វើ​រឿង​អី​ក៏​ធ្វើ​ទៅ​ចុះ​ គាត់​ថា​អី​ថា​ទៅ ​ខ្ញុំ​អត់​តតាំង​ដែរ ​ហើយ​ចង់​ឲ្យ​ប្អូន​ទៅ​ជួប​គាត់​ គឺ​គ្មាន​ពេល​ទេ​ ព្រោះ​ចំរុង​ រវល់​ស្ទើរ​តែ​ដក​ខ្លួន​មិន​បាន​ផង​ មាន​ពេល​ឯណា​ទៅ​ជួប​គាត់​ទៅ។ រឿង​ហ្នឹង​ខ្ញុំ មិន​ហ៊ាន​អារ​កាត់​ថា​ម៉េច​ទេ ទុក​ឲ្យ​ចំរុង​គេ​ជា​អ្នក​បក​ស្រាយ​ទៅ ​​"។

 

 

បង​ប្រុស របស់​ ប៉ែន ចំរុង បាន​បន្ត​ទៀត​ថា​ រឿង​​ទាំង​អស់​ដែល​បាន​កើត​ឡើង​លោក​សុំ​ឲ្យ​ទេវ​តា​ជា​អ្នក​មើល​ ទេវតា​មាន​ភ្នែក​​ពិត​ជា​បាន​ដឹង​ថា​អ្នក​ណា​ល្អ​អ្នក​ណា​អាក្រក់​ លោក​សុំមិន​បក​ស្រាយ​អ្វី​ច្រើន​ពាក់​ព័ន្ធ​នឹង​បញ្ហា​នេះ​។ ចំពោះ​រឿង​ដែល លោក​ សុភិន​ ខល​មក​ដាស់​តឿន​ ចំរុង បែរ​ជា​ត្រូវ​បងប្រុស​លើក​ជំនួស​​នោះ​ បង​ប្រុស​រូប​នេះ ទទួល​ថា​ពិត​ជា​​​​បាន​និយាយ​ចឹង​មែន។

 

 

​"ខ្ញុំ​ពិត​ជា​បាន​និយាយ​ទៅ​កាន់​​គាត់​ថា​ ឈប់​ឲ្យ​មក​​ទាក់​ទង​ប្អូន​ប្រុស​របស់​ខ្ញុំ​ទៀត​ ព្រោះ​គាត់​ជា​អ្នក​និយាយ​មុន​ថា ​ឈប់​ឲ្យ​មក​ទាក់​ទង​ជាមួយ​កូន​ស្រី​គាត់​។​​ហើយ​ខ្ញុំ​ក៏​មាន​​កូន​ស្រី​ដែរ​​ចឹង​​ខ្ញុំ​ក៏​និយាយ​ដូច​គ្នា​ថា​កុំ​ខល​មក​ប្អូន​ប្រុស​ខ្ញុំ​ដែរ​"។

 

ពាក់​ព័ន្ធ​នឹង​រឿង​​ទាត់​ធាក់​ដែល​បណ្ដាញ​សារព័ត៌មាន​បាន​ចុះ​ផ្សាយ​​​ជា​ច្រើន​កាល​ពី​ម្សិល​មិញ​បង​ប្រុស​​ប៉ែន​ ចំរុង ​ប្រាប់​ថា​លោក​មិន​បាន​ដឹង​រឿង​នេះ​ទេ ហើយ​លោក​ក៏​មិន​បាន​នៅ​ក្នុង​ហេតុ​ការណ៍​នោះ​ដែរ​ ហើយ​រឿង​ប្ដឹងផ្ដល់​ស្រេច​តែ​លើ​ប្អូន​ប្រុស។

 

​"​​និយាយ​ត្រង់​ខ្ញុំ​មិន​ចង់​ឲ្យ​មាន​រឿង​នេះ​កើត​ឡើង​ទេ​ ព្រោះ​យើង​ជា​ខ្មែរ​ដូច​គ្នា​ ណាមួយ​ត្រូវ​ជួប​អ្នក​កាសែត​ដើម្បី​ធ្វើ​ការ​បំភ្លឺ​ចុះ​ឡើង​ៗ​មិន​ចេះ​ចប់​មិន​ចេះ​ហើយ​ណា​អូន​។ បើ​សិន​ជា​អាច​ខ្ញុំ​សុំ​បញ្ចប់​ឲ្យ​បាន​ស្ងប់​ចិត្ត​ទាំង​អស់​គ្នា​ គ្រួសារ​ខ្ញុំ​ក្រី​ក្រ​គ្មាន​អី​ទៅ​តវ៉ា​ជាមួយ​គេ​នោះ​ទេ​"៕

 

អត្ថបទ​៖ ថា ម៉ាលីដា​

អត្ថបទពេញនិយម