Ronaldo៖ ភាព​ភ័យ​ខ្លាច​ធំ​បំផុត​របស់​ខ្ញុំ​គឺ...

  • 2015-08-29 16:53:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Cristiano Ronaldo កំពូល​ខ្សែ​ប្រយុទ្ធ​របស់​ក្រុម​ស្ដេច​ស Real Madrid បាន​លាត​ត្រដាង​ពី​ភាព​ភ័យ​ខ្លាច​ធំ​បំផុត​របស់​ខ្លួន​ថា​ខ្លាច​ស្លាប់​ទាំង​វ័យ​ក្មេង។ នេះ​បើ​យោង​តាម​ការ​ចុះផ្សាយ​របស់​វិបសាយ The Goal។

 

ខ្សែ​ប្រយុទ្ធ​អន្តរជាតិ​ព័រទុយហ្គាល់​រូប​នេះ គឺ​ជា​ឪពុក​របស់​របស់​ក្មេង​ប្រុស​វ័យ ៥ ឆ្នាំ​ម្នាក់ និង​បាន​ប្រាប់​ថា គ្មាន​អ្វី​សំខាន់​ជាង​គ្រួសារ និង​មិត្តភ័ក្ដិ​របស់​ខ្លួន​នោះ​ឡើយ។ CR7 ចង់​រស់​នៅ​បាន​យូរ និង​សប្បាយ​នៅ​ជុំវិញ​វិស័យ​បាល់ទាត់។

 

 

ម្ចាស់​ពាន​រង្វាន់ Ballon d'Or ៣ សម័យ ពោល​គឺ​ឆ្នាំ​២០០៨, ២០១៣ និង​២០១៤​ បាន​ប្រាប់​ថា៖ "ភាព​ភ័យ​ខ្លាច​ធំ​បំផុត​របស់​ខ្ញុំ​គឺ​ស្លាប់​ទាំង​វ័យ​ក្មេង។ ខ្ញុំ​មិន​ចង់​ស្លាប់​ទាំង​នៅ​ក្មេង​ទេ។ ខ្ញុំ​ចង់​ស្លាប់​ពេល​ចាស់​នៅ​អាយុ ៨០ ឬ ៩០​ឆ្នាំ។ ខ្ញុំ​ចង់​ធ្វើ​កិច្ចការ​សាមញ្ញៗ​សម្រាប់​គ្រួសារ មិត្តភ័ក្ដិ និង​កូន​ប្រុសៗ​របស់​ខ្ញុំ។ ខ្ញុំ​ព្យាយាម​ធ្វើ​ខ្លួន​ជា​មនុស្ស​សាមញ្ញ​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។ ពេល​វេលា​សប្បាយ​ចិត្ត​របស់​ខ្ញុំ​គឺ​នៅ​លេង​ជាមួយ​កូន​ប្រុស​ខ្ញុំ។ ខ្ញុំ​ចូលចិត្ត​លេង​បាល់​ទាត់ ហើយ​ខ្ញុំ​ក៏​ចង់​ឲ្យ fan ទាំង​អស់​រីករាយ​ដូច​ដែល​ខ្ញុំ​រីករាយ​ដែរ"។

 

តារា​ឆ្នើម​រូប​នេះ រក​គ្រាប់​បាល់​សរុប​បាន ៦១ គ្រាប់​គ្រប់​ការ​ប្រកួត​ទាំង​អស់​កាល​ពី​រដូវ​កាល​មុន៕

 

ប្រែ​សម្រួល៖ សុផាត ប្រភព៖ Goal