Fan របស់ BlackBerry បាន​ឃើញ Passport ពណ៌​ប្រាក់​ស៊េរី​ថ្មី​ហើយ​នៅ?

  • 2015-08-29 22:01:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

BlackBerry នៅ​តែ​បន្ត​ចេញ​ Smartphone ស៊េរី​ថ្មី​របស់​ខ្លួន​ដដែល បើ​ទោះ​ទីផ្សារ​ប្រកួត​ប្រជែង​អន្តរជាតិ​របស់​ក្រុម​ហ៊ុន​កាណាដា​មួយ​នេះ​ហៅ​ស្ទើរ​មិន​ឮ​ក៏​ដោយ បើ​ធៀប​នឹង Apple និង​ Samsung។

 

BlackBerry Passport Silver Edition (ស៊េរី​ពណ៌​ប្រាក់) ត្រូវ​បាន​ប្រកាស​តាំង​ពី​ដើម​ខែ​នេះ​មក​ម្ល៉េះ ប៉ុន្តែ​ទើប​តែ​ដាក់​លក់​លើ​ទីផ្សារ​អន្តរជាតិ​កាល​ពី​២​ថ្ងៃ​មុន ពោល​គឺ​ថ្ងៃ​ទី​២៧ នៅ​អង់គ្លេស។ នេះ​ជា​ការ​ឌីហ្សាញ​បន្ថែម​ថ្មី​លើ​ម៉ូដែល​ចាស់​ប៉ុណ្ណោះ ខណៈ​ដែល Passport ដែល​ចេញ​កាល​ពី​ចុង​ឆ្នាំ​២០១៤​នោះ មាន​តែ​ពណ៌ ខ្មៅ ស មាស និង​ក្រហម។

 

 

លក្ខណៈ​សម្បត្តិ៖

 

  • អេក្រង់​កញ្ចក់ Corning Gorilla Glass 3 ទំហំ 4.5 អ៊ីញ ជាមួយ resolution 1440 x 1440

  • កាមេរ៉ា​ក្រោយ 13MP, កាមេរ៉ា​មុខ 2MP

  • ប្រតិបត្តិការ BlackBerry OS 10.3.2

  • CPU Quad-core 2.26 GHz Krait 400

  • RAM 3GB

  • Memory 32GB

-តម្លៃ​នៅ​អាមេរិក​ខាង​ជើង 549 ដុល្លារ តាម​រយៈ shopblackberry.com

 

យ៉ាង​ម៉េច​ដែរ អ្នក​ស្រលាញ់ BlackBerry ពេញ​ចិត្ត​ម៉ូដែល​ពណ៌​ថ្មី​នេះ​ដែរ​ទេ?

 

ដោយ៖ សុផាត ប្រភព៖ CNN Money