Sulli រងសម្ដីរិះគន់ថា "ជាស្រីរកស៊ីផ្លូវភេទ"
- 2015-08-30 16:18:47
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Sulli រងសម្ដីរិះគន់ថា "ជាស្រីរកស៊ីផ្លូវភេទ"
ចន្លោះមិនឃើញ
ទោះបីអ្នកគាំទ្រជាច្រើនសប្បាយចិត្ត ពេលឃើញអតីតតារាចម្រៀងក្រុម f(x) នាង Sulli បើកគណនី Instagram ក៏ដោយ ប៉ុន្តែអ្នកលេងអ៊ីនធឺណិតខ្លះ បានសម្ដែងការមិនពេញចិត្ត និង ប្រើពាក្យសម្ដីមិនសមរម្យ "ស្រីរកស៊ីផ្លូវភេទ" មកលើនាង។
ក្រោយបង្ហោះរូបពីរបីសន្លឹក លើ Instagram ជាលើកដំបូង មនុស្សមួយចំនួនសរសេរ Comment អាក្រក់ៗថា " Choi Jin Ri ជាស្រីខូច សូមទៅវិញ (កន្លែងរកស៊ី) យកកូនឱ្យបានច្រើន" រួមនឹងសម្ដីមិនគួរឱ្យចង់ស្ដាប់ផ្សេងៗទៀត។
យ៉ាងណាមិញ អ្នកគាំទ្រស្មោះស្ម័គ្រ ក៏បានបញ្ចេញមតិការពារ Idol របស់ខ្លួនថា “វាជាជម្រើសផ្ទាល់ខ្លួនរបស់អ្នក ថាតើអ្នកចូលចិត្ត ឬស្អប់ Sulli តែសម្ដីទាំងនេះពិតជាអាក្រក់ខ្លាំងណាស់ ហើយអ្នក (Sulli) គួរតែប្ដឹងពួកគេ!”។
គួរបញ្ជាក់ថា កាលពីចុងខែមិថុនា ឆ្នាំ២០១៥ Sulli បានសម្រេចចិត្តដកខ្លួនពីក្រុម f(x) ជាផ្លូវការ ដោយនាងងាកមកផ្ដោតលើអាជីពសម្ដែងវិញ៕
ជំងឺភ័យខ្លាចរបស់តារាកូរ៉េ៨រូប ដែលអ្នកមិនធ្លាប់ឮពីមុនមក
ប្រែសម្រួល៖ អ៊ុំ សុភក្តិ ប្រភព៖ allkpop