ISIS ​បំផ្ទុះ​កម្ទេច​ប្រាសាទ​អាយុ​កាល​២០០០ឆ្នាំ​​មួយ​ទៀត​នៅ​ទីក្រុង​បុរាណ​

  • 2015-08-31 14:08:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម​រដ្ឋ​ឥស្លាម​ជ្រុល​និយម ISIS បាន​បំផ្ទុះ​បំផ្លាញ​ប្រាសាទ​បុរាណ​មួយ​ទៀត​ហើយ គឺ​ប្រាសាទ Bel ដែល​មាន​អាយុ​កាល​ជាង ២០០០ឆ្នាំ។

 

ប្រាសាទ Bel មុន​ពេល​កម្ទេច

 

​ប្រាសាទ​បុរាណ​ដែល​ជា​បេតិកភណ្ឌ​ដ៏​​មាន​តម្លៃ​​ដែល​មាន​ទីតាំង​នៅទីក្រុង​បុរាណ Palmyra នៃ​ប្រទេស​ស៊ីរី​នេះ ត្រូវ​បាន​ពួក ISIS បំផ្ទុះ​នា​ម៉ោង​ ១:៤៥នាទី​រសៀល​ (ម៉ោង​ក្នុង​ស្រុក) កាលពីថ្ងៃ​អាទិត្យ​ម្សិលមិញ។

 

ប្រជាជន​ក្នុង​តំបន់​ម្នាក់​ដែល​បាន​ឃើញ​ហេតុការណ៍​នេះ បាន​ប្រាប់​ឲ្យ​ដឹង​ថា៖ "វា​ជា​ការ​បំផ្លាញ​ឲ្យ​ខ្ទេច​ទាំង​ស្រុង។ ឥដ្ឋ​ និង​ជញ្ជាំង​ប្រាសាទ​បាន​រាប​ដល់​ដី។ វា​ជា​ការ​បំផ្ទុះ​ដ៏​ខ្លាំង​ដែល​សូម្បី​តែ​មនុស្ស​ថ្លង់​ក៏​អាច​ឮ​"។

 

បុរស​ដដែល​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា មាន​តែ​ជញ្ជាំង​នៅ​ជុំវិញ​ប្រាសាទ​តែ​ប៉ុណ្ណោះ ដែល​នៅ​សេសសល់​ពី​ការ​បំផ្លាញ​នេះ។

 

ប្រាសាទ​បុរាណ Bel បាន​កសាង​នៅ​លើ​កូន​ភ្នំ​មួយ​កាល​ពី​២២០០ឆ្នាំ​មុន។ មិន​ត្រឹម​តែ​កម្ទេច​ប្រាសាទ​ចោល​ទេ ពួក ISIS ក៏​បាន​​បំផ្លាញ​រូប​សំណាក​តោ​ថ្ម​​បុរាណ Lion of al-Lat​ ​ទម្ងន់​១៥តោន កម្ពស់ ៣,៥ម៉ែត្រ ដែល​​គេ​គោរព​បូជា​​ផង​ដែរ។

 

 

នេះ​មិន​មែន​ជា​លើក​ទី​១​នោះ​ទេ​ដែលក្រុម​រដ្ឋ​ឥស្លាម​ជ្រុល​និយម ISIS បាន​កម្ទេច​ប្រាសាទ​បុរាណ និង​បេតិកភណ្ឌ​នានា។ កាល​ពី​សប្ដាហ៍​មុន ក្រុម​នេះ​ក៏​បាន​បញ្ចេញ​វីដេអូ​បង្ហាញ​ពី​ការ​ដាក់​គ្រឿង​ផ្ទុះ​កម្ទេច​ប្រាសាទ​បុរាណ Baalshamin ផង​ដែរ៕

 

​​​​ចុច​អាន៖ ISIS បញ្ចេញ​រូបភាព​ដាក់​គ្រឿង​ផ្ទុះ​បំផ្លាញ​ប្រាសាទ​បុរាណនៅ​ស៊ីរី​​រាប​ដល់​ដី​

 

Baalshamin ដែល​ត្រូវ​ក្រុម ISIS ​កម្ទេច​ចោល​កាល​ពី​សប្ដាហ៍​មុន

 

ទីតាំង​សំខាន់​​នានា​នៅ​ក្នុង​ទីក្រុង​​បុរាណ​របស់​ស៊ីរី

 

ចុច​អាន៖ ISIS អះ​អាង​ថា​នឹង​មាន​អាវុធ​នុយក្លេអ៊ែរ​ក្នុង​ពេល​មួយ​ឆ្នាំ​ទៀត

 

ដោយ៖ សុវត្ថិ

ប្រភព៖ aljazeera

អត្ថបទថ្មី