មិន​ធម្មតា! សុខ ពិសី ប្រើ​ទូរសព្ទ​តម្លៃ​ជិត ១០ ០០០ ដុល្លារ?

  • 2015-08-31 20:36:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពី​ម្សិលមិញ​នេះ សុខ ពិសី  បាន​បង្ហោះ​រូបថត​ពីរ​សន្លឹក ​ដែល​បាន​បង្ហាញ​ពី​ទូរសព្ទ​ស៊េរី​ទំនើប ១ គ្រឿង​ម៉ាក VERTU តម្លៃ​ជិត ១០ ០០០ ដុល្លារ ធ្វើឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​ដល់​ទស្សនិកជន​ជាច្រើន​ចាប់អារម្មណ៍ និង​ បាន​ចោទ​ជា​ចម្ងល់​ថា តើ​នោះ​ជា​ទូរសព្ទ​របស់​នាង ​​មែន​ ឬ មិនមែន?

 

 

 

 

 

ចំពោះ​ការ​លើកឡើង​ខាង​លើ​ត្រូវ​បាន​តារា​ចម្រៀង​ដែល​ត្រូវ​បាន​អ្នក​គាំទ្រ​ហៅ​ថា "ម៉ាក់​សី” ពេញ​ៗ​មាត់​រូប​នោះ​បាន​ឲ្យ​ដឹង​ថា "អូហ៎​បង! រូប​ខ្ញុំ​បង្ហោះ​លេង​កាលពី​ម្សិលមិញ​នឹង គឺជា​ ទូរសព្ទ​របស់​បងប្អូន​មិនមែន​របស់​ខ្ញុំ​ទេ ហើយ​ខ្ញុំ​កាន់​វា​ព្រោះ​ចាប់អារម្មណ៍​នឹង​រូបរាង​ប្លែក​របស់​វា​នេះ​ឯង បន្ទាប់មក​ពួកគាត់ (បងប្អូន) ក៏​លួច​ថត ពេល​ឃើញ​រូប​ស្អាត​ខ្ញុំ​ក៏​ផុស​វា​លេង​​ទៅ។"

 

កញ្ញា​បាន​បន្ថែម​ថា​ បងប្អូន​របស់​នាង ពួកគាត់​ឲ្យ​នាង​យក​ទូរសព្ទ​នោះ​មក​ប្រើ​ដែរ តែ​នាង​បដិសេធ ព្រោះ​កម្មវិធី​របស់​វា​អត់​ត្រូវ​ចំណង់ចំណូលចិត្ត។ "គាត់​ឲ្យ​យក​មក​ទុក​ប្រើ​ដែរ ព្រោះ​បងប្អូន​ពួកខ្ញុំ​ស្និទ្ធស្នាល​គ្នា​ណាស់​របស់​គាត់​ដូច​របស់​ខ្ញុំ របស់​ខ្ញុំ​ដូច​របស់​គាត់​ដែរ។ តែ​ខ្ញុំ​អត់​ចូលចិត្ត​កម្មវិធី​របស់​វា​ទេ ព្រោះ​ខ្ញុំ​ចូលចិត្ត​លេង​ហ្គេម​ណាស់ ហើយ​ខ្ញុំ​ចូលចិត្ត​ទូរសព្ទ​ប្រភេទ​ស្មាតហ្វូន​ជាង។”

 

 

ពេល​ Sabay សួរ​​ដេញដោល​ពី​តម្លៃ​វិញ​ តារា​សាច់​ស​ខ្ចី​រូប​នេះ​បាន​ប្រាប់​ថា "ទូរសព្ទ​នេះ​គាត់​ទិញ​យូរ​ហើយ រីឯ​តម្លៃ​របស់​វា​វិញ គឺ​​ប្រហែល​ជា ៨០០០ ដុល្លារ ឬ​ប្រហែល​ជា​ជិត ១០០០០ ដុល្លារ​អី​នឹង ព្រោះ​ខ្ញុំ​ក៏​អត់​ប្រាកដ​ដែរ។"

 

ចំពោះ​មតិយោបល់​អ្នកគាំទ្រ​បាន​និយាយ​ថា សុខ ពិសី គឺជា ​តារា​ចម្រៀង និង ​ជា​តារា​សម្ដែង​ស្រី​ជួរ​មុខ​ប្រចាំ​ផលិតកម្ម​សាន់ដេ ដូចនេះ​ត្រឹម​លទ្ធភាព​ទិញ​ទូរសព្ទ​បែប​នោះ​ប្រហែល​ជា​នាង​គ្មាន​បញ្ហា​អី​ទេ៕

 

អត្ថបទ៖ទ្រី រ៉ាវី រូបថត៖Facebook