ភិន សុដាលីស ឆ្លើយ​តប​ថា ​មិន​បាន​ចេញ​ពី​ផ្ទះ​ទេ និង​ សំណូមពរ​លោក​ឪពុក...

  • 2015-09-01 17:50:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់ពី​សន្និសីទកាសែត​របស់​ លោក អ៊ិន សុភិន កាលពី​ថ្ងៃ ២៧ ខែ សីហា​រួចមក ម្ចាស់​ផលិតកម្ម​មហាហង្ស​​នេះ​ក៏​បាន​ប្ដឹងផ្ដល់​ពី​រឿង​ភិន សុដាលីស បាត់​ខ្លួន​ពី​ផ្ទះ​ ​ធ្វើឲ្យ​សាច់រឿង​មួយ​នេះ​ក្លាយ​ជា​ប្រធានបទ​ដ៏​ក្ដៅ​គគុក ពេញ​បណ្ដាញ​ប្រព័ន្ធ​ផ្សព្វផ្សាយ ហើយ​មុន​នេះ​កន្លះ​ម៉ោង ដាលីស បាន​បង្ហោះ​សារ​មួយ​ថា​​ នាង​មិន​បាន​រត់ចេញ​ពី​ផ្ទះ​ទេ។

 

 

 

“អរគុណ​ចំពោះ​ការ​បារម្ភ​របស់​អ្នក​ទាំងអស់​គ្នា ខ្ញុំ​មិន​បាន​រត់​ចេញ​ពី​ផ្ទះ​នោះ​ទេ ខ្ញុំ​មាន​ការងារ​ត្រូវ​ធ្វើ​ហើយ​ក៏​គិត​ថា​ចេញ​មក​ក្រៅ​ដើម្បី​បន្ធូរ​អារម្មណ៍ និង​អាច​រក​កន្លែង​មួយ​ស្ងប់ស្ងាត់​ជាង​នេះ។ កុំ​បារម្ភ​ពី​ខ្ញុំ​អី ខ្ញុំ​នឹង​ត្រលប់​ទៅ​វិញ​នៅ​ពេល​ដែល​រឿង​នេះ​មាន​ដំណោះ​ស្រាយ​រួចរាល់ ហើយ​ខ្ញុំ​សូម​បញ្ជាក់​ថា​ចំពោះ​ការ​ចាកចេញ​របស់​ខ្ញុំ​មិន​មាន​ការ​ពាក់ព័ន្ធ​នឹង​អ្នកណា​ទាំងអស់​នេះ​ជា​ការ​សម្រេចចិត្ត​របស់​ខ្ញុំ​ដោយ​ខ្លួនឯង សូម​សំណូមពរ​ដល់​ប៉ា​មេត្តា​ឈប់​បង្ក​បញ្ហា​ដល់​អ្នកដទៃ​ទៀត​ទៅ គ្មាន​អ្នក​ណា​ពាក់ព័ន្ធ​នឹង​រឿង​នេះ​ទេ។” នេះ​ជា​សារ​ខ្លី​ដែល​បង្ហោះ​ដោយ Page ឈ្មោះ Katy Love ដែល​ជា​គណនី​ផ្ទាល់​ខ្លួន​របស់​កូន​ស្រី​ម្ចាស់​ផលិតកម្ម​មហា​ហង្ស​រូប​នេះ។

 

 

គួរ​រំលឹក​ផង​ដែរ​ថា ​ក្រោយ​ផ្ទុះ​រឿង​ឪពុក​ ភិន សុដាលីស​ ទាត់ ប៉ែន ចំរុង ៣​ជើង​កាលពី​យប់​ថ្ងៃ ២៦  មក​ធ្វើឲ្យ សុដាលីស បាត់ខ្លួន​ពី​ផ្ទះ​តាំងពី​ថ្ងៃ ២៧ ខែ សីហា​ ដោយ​ប្រាប់​គ្រួសារ​ថា ទៅ​ថត​នៅ​ខេត្ត ដោយ​មក​ដល់​ពេល​នេះ​មាន​រយៈ​ពេល​បាត់​ខ្លួន ៦ ថ្ងៃ​ហើយ ដោយ​មិន​មាន​នរណា​ម្នាក់​ដឹង​ថា​ នាង​ទៅ​ណា​នោះ​ទេ ខណៈ​ដែល​ថ្ងៃ​អាទិត្យ​សប្ដាហ៍​មុន​ នាង​ក៏​បាន​បង្ហោះ​វីដេអូ​បរិយាយ​ពី​រឿង​ខ្លួន​ផង​ដែរ៕

 

អត្ថបទ៖ទ្រី រ៉ាវី

អត្ថបទថ្មី