គ្រូជប៉ុនប្ដេជ្ញាយកឈ្នះកម្ពុជាឲ្យបាន ដើម្បីស្ដារមុខមាត់ឡើងវិញ
- 2015-09-01 23:26:48
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គ្រូជប៉ុនប្ដេជ្ញាយកឈ្នះកម្ពុជាឲ្យបាន ដើម្បីស្ដារមុខមាត់ឡើងវិញ
ចន្លោះមិនឃើញ
គ្រូបង្វឹកក្រុមជម្រើសជាតិជប៉ុន លោក Vahid Halilhodzic បានអះអាងថានឹងធ្វើយ៉ាងណាយកឈ្នះក្រុមកម្ពុជាឲ្យបាន នៅក្នុងវគ្គជម្រុះ 2018 FIFA World Cup ជុំទី២ តំបន់អាស៊ី នាថ្ងៃ៣ ខែកញ្ញាខាងមុខនេះ។
នៅក្នុងសន្និសីទសារព័ត៌មានបង្ហាញឈ្មោះកីឡាករទាំង២៣នាក់ គ្រូបង្វឹកសញ្ជាតិបូស្នីរូបនេះ បាននិយាយថា៖ "ការប៉ះកម្ពុជា គឺជាការប្រកួតក្នុងដីលើកចុងក្រោយសម្រាប់ជប៉ុនក្នុងឆ្នាំ២០១៥។ យើងសង្ឃឹមថានឹងបញ្ចប់ឆ្នាំដោយល្អបំផុត។ យើងនឹងយកឈ្នះការប្រកួតនេះ ដើម្បីបង្កើនទំនុកចិត្តក្រុម សម្រាប់ការធ្វើដំណើរទៅប្រកួតក្រៅដី"។
លោក Vahid Halilhodzic គ្រូបង្វឹកក្រុមជម្រើសជាតិជប៉ុន
រំលឹកផងដែរថា កាលពីជំនួបបើកឆាកកាលពីខែមិថុនាកន្លងទៅ ជប៉ុនបានត្រឹមស្មើសិង្ហបុរី ០-០ នៅក្នុងដីខ្លួនឯងប៉ុណ្ណោះ។ បន្ទាប់ពីប្រកួតនោះមក ក្រុមរហស្សនាមសាំម៉ូរៃខៀវនេះ ក៏មិនបានទទួលលទ្ធផលល្អដែរ ពេលប្រកួតពានរង្វាន់ប្រចាំអាស៊ីខាងកើត East Asian Cup នៅប្រទេសចិនកាលពីដើមខែសីហា ដោយចាញ់១ និងស្មើ២ ដែលមានន័យថាក្រុមនេះមិនស្គាល់ពាក្យឈ្នះសោះក្នុង៤ប្រកួតចុងក្រោយ។
ជុំវិញលទ្ធផលមិនគាប់ប្រសើរនេះដែរ លោក Halilhodzic បាននិយាយថា៖ "នេះជាលើកដំបូងក្នុងជីវិតរបស់ខ្ញុំដែលមិនអាចដឹកនាំក្រុមឲ្យឈ្នះមួយប្រកួតណាសោះក្នុងបួនប្រកួតជាប់គ្នា។ ខ្ញុំរំពឹងថាការប៉ះកម្ពុជា គឺអាចស្រដៀងនឹងការប៉ះសិង្ហបុរីដែរ ប៉ុន្តែយើងនឹងមិនឲ្យលទ្ធផលច្រំដែលនោះឡើយ។ យើងបានត្រៀមខ្លួនរួចរាល់ ហើយយើងត្រូវការស៊ុតបញ្ចូលទី និងយកឈ្នះការប្រកួតឲ្យបាន"។
ក្រុមជប៉ុនដែលបានកោះហៅកីឡាករល្បីៗដែលកំពុងលេងនៅអឺរ៉ុប បានហ្វឹកហាត់រួមគ្នាកាលពីថ្ងៃ៣១ សីហាម្សិលមិញ និងថ្ងៃទី១ កញ្ញានេះ ដើម្បីត្រៀមខ្លួនទទួលកម្ពុជានៅកីឡដ្ឋាន Saitama Stadium 2002។ កីឡាករគួរឲ្យចាប់អារម្មណ៍រួមមានខ្សែប្រយុទ្ធ Keisuke Honda របស់ AC Milan, ខ្សែប្រយុទ្ធ Shinji Okazaki របស់ Leicester, ខ្សែបម្រើ Shinji Kagawa របស់ Dortmund និងខ្សែការពារ Yuto Nagatomo របស់ Inter Milan ជាដើម។
កីឡាករជប៉ុនល្បីៗដែលមានឈ្មោះប្រកួតជាមួយកម្ពុជា
បញ្ជីឈ្មោះកីឡាករកម្ពុជា (២២នាក់) និងជប៉ុន (២៣នាក់) |
||
តួនាទី |
កម្ពុជា |
ជប៉ុន |
អ្នកចាំទី |
ស៊ូ យ៉ាទី (បឹងកេតអង្គរ) | HIGASHIGUCHI Masaaki (Gamba Osaka) |
ប៉េង ប៊ុនឆាយ (ស្វាយរៀង) | NISHIKAWA Shusaku (Urawa Reds) | |
ប្រាក់ ភារុណ (អគ្គស្នងការនគរបាលជាតិ) | ROKUTAN Yuji (Vegalta Sendai) | |
ខ្សែការពារ |
សឿយ វិសាល (ស្វាយរៀង) | NIWA Daiki (Gamba Osaka) |
នេន សុធារ័ត្ន (ស្វាយរៀង) | NAGATOMO Yuto (Inter Milan) | |
សុខ សុវណ្ណ (បឹងកេតអង្គរ) | MAKINO Tomoaki (Urawa Reds) | |
កុក បូរីស (ភ្នំពេញក្រោន) | MORISHIGE Masato (F.C. Tokyo) | |
ហុង ផេង (បឹងកេតអង្គរ) | YONEKURA Koki (Gamba Osaka) | |
សាយ ពិសិដ្ឋ (អគ្គស្នងការនគរបាលជាតិ) | YOSHIDA Maya (Southampton) | |
ណុប តុលា (ស្វាយរៀង) | SAKAI Hiroki (Hannover 96) | |
SAKAI Gotoku (Hamburger SV) | ||
ខ្សែបម្រើ |
សំអឿន ពិដោរ (ស្វាយរៀង) | |
ឈិន ឈឿន (ក្រសួងការពារជាតិ) | HASEBE Makoto (Eintracht Frankfurt) | |
រស់ សំអឿន (បឹងកេតអង្គរ) | KAGAWA Shinji (Borussia Dortmund) | |
ស៊ុន សុវណ្ណរិទ្ធី (ណាហ្គាវើល) | YAMAGUCHI Hotaru (Cerezo Osaka) | |
សុះ ស៊ូហាណា (ភ្នំពេញក្រោន) | HARAGUCHI Genki (Hertha Berlin) | |
ទិត្យ ឌីណា (អគ្គស្នងការនគរបាលជាតិ) | SHIBASAKI Gaku (Kashima Antlers) | |
ធារី ចន្ថាប៊ីន (ភ្នំពេញក្រោន) | ENDO Wataru (Shonan Bellmare) | |
ឈុន សុធារ័ត្ន (បឹងកេតអង្គរ) | ||
គួច សុកុម្ភៈ (ណាហ្គាវើល) | ||
ខ្សែប្រយុទ្ធ |
OKAZAKI Shinji (Leicester City) | |
កែវ សុខផេង (ភ្នំពេញក្រោន) | HONDA Keisuke (AC Milan) | |
ចាន់ វឌ្ឍនាកា (បឹងកេតអង្គរ) | KOHROGI Shinzoh (Urawa Reds) | |
ឃួន ឡាបូរ៉ាវី (បឹងកេតអង្គរ) | NAGAI Kensuke (Nagoya Grampus) | |
USAMI Takashi (Gamba Osaka) | ||
MUTO Yoshinori (FSV Mainz 05) |
ការប្រកួតរវាងក្រុមម្ចាស់ផ្ទះជប៉ុន និងកម្ពុជា នឹងធ្វើឡើងនាម៉ោង៧:២៦នាទីយប់នៅជប៉ុន ត្រូវនឹងម៉ោង ៥:២៦នាទីល្ងាចនៅកម្ពុជា ថ្ងៃទី៣ ខែកញ្ញា ដោយមានផ្សាយបន្តផ្ទាល់តាមកញ្ចក់ទូរទស្សន៍ BTV។ តើការប្រកួតរវាងក្រុមចំណាត់ថ្នាក់លេខ៥៦ និងក្រុមចំណាត់ថ្នាក់លេខ១៨០ នៅ FIFA Ranking នេះ នឹងទទួលលទ្ធផលបែបណា? កុំភ្លេចតាមដានព័ត៌មានជាច្រើនទៀតទាក់ទងនឹងការប្រកួតនេះ នៅលើ Sabay៕
ដោយ៖ សុវត្ថិ
ប្រភព៖ JFA