«ស្រទន់​មន្ត​ស្នេហ៍​» ប្រលោមលោក​ល្អ​ផ្ដាច់​ប្រចាំ​ឆ្នាំ​

  • 2015-09-02 16:57:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មិត្ត​អ្នក​អាន​ធ្លាប់​បាន​ដឹង​ពី​ស្នាដៃ​ដ៏​ល្បី​​ និង​ជក់​ចិត្ត​របស់​អ្នក​និពន្ធ​ ម៉ីសន សុធារី​ រួច​មក​ហើយ ដូច​ជា​រឿង «កិច្ច​សន្យា​ស្នេហា​យើង​» និង​រឿង «ថ្ងៃ​មុន​ស្អប់ ថ្ងៃ​នេះ​ស្រលាញ់» ដែល​មាន​អ្នក​ចូល​អាន​ច្រើន​ជាង​គេ ទោះ​បី​ជា​មាន​ច្រើន​ភាគ​ក៏​ដោយ​។ សម្រាប់​ឆ្នាំ​នេះ​វិញ ប្រលោមលោក​ Sabay ក៏​នឹង​ត្រៀម​ចេញ​ផ្សាយ​រឿង​ថ្មី​មួយ​ទៀត​របស់​អ្នក​និពន្ធ​ខាង​លើ​ គឺ​រឿង «ស្រទន់​មន្ត​ស្នេហ៍»។

  រឿង​ថ្មី​ដែល​នឹង​ចេញ​ផ្សាយ​នេះ និយាយ​ដំណើរ​ជំពាក់​វាក់​វិន​ក្នុង​វិស័យ​សិល្បៈ​ខ្មែរ ទាំង​ក្នុង​បញ្ហា​ជីវិត និង​ស្នេហា​របស់​តួ​អង្គ​ទាំង​អស់​ ស្ដែង​ចេញ​ឱ្យ​ឃើញ​នូវ​ការ​ឌឺដង ​ប្រចែ​ប្រចណ្ឌ ​​ច្រណែន​ឈ្នានីស និង​ស្នេហា​ផ្អែម​ល្ហែម​ដូច​ទឹក​ឃ្មុំ​។

 

  DM Empire គឺ​ជា​ក្រុមហ៊ុន​ពិធីការ​ដ៏​ល្បី​ឈ្មោះ​មួយ​ ដោយ​មាន​នាយក​ផ្នែក​ពាណិជ្ជកម្ម​ដ៏​ស្រស់​សង្ហា​ តែ​ល្បី​ថា​ជា​ព្រាន​នារី ​មាន​សង្សារ​មិន​តិច​នាក់​។ នៅ​មិន​នៅ​ ដេត ភូមិន្ទ​ ដែល​ជា​នាយក​ដ៏​សង្ហា​ និង​ពូកែ​ខាង​កូត​ទ្រ​នោះ​បែរ​ជា​យក​ក្មេង​ស្រី​នៅ​មណ្ឌល​កុមារ​កំព្រា​ម្នាក់​ មក​ធ្វើ​ជា​មេ​ពិធីការ​ក្នុង​ក្រុមហ៊ុន ទាំង​គ្មាន​បទ​ពិសោធន៍ ឬ​ចំណេះ​ដឹង​ខាង​ការ​ងារ​នេះ​ទាល់​តែ​សោះ​។ រឿង​នេះ​បាន​ធ្វើ​ឱ្យ​អ្នក​នៅ​ក្នុង​ក្រុមហ៊ុន​ខ្សឹបខ្សៀវ​គ្នា ហើយ​ស្រី​ស្អាត​តារា​បង្ហាញ​ម៉ូដ​ល្បី​ឈ្មោះ និង​ជា​សង្សារ​របស់​ភូមិន្ទ ឆេះ​ដុំ​យ៉ាង​ខ្លាំង​។

  តើ​ក្មេង​ស្រី​ដែល​ដេត ភូមិន្ទ​ យក​មក​ធ្វើ​ការ​នោះ​ជា​អ្នក​ណា​? ហើយ​តើ​សាច់​រឿង​ខាង​ក្រោយ​ទៀត​ប្រទាក់​ក្រឡា​គ្នា និង​មាន​បញ្ហា​ចាក់ស្រេះ​ខ្លាំង​កម្រិត​ណា​? កុំ​ភ្លេច​រង់ចាំ​អាន​រឿង «ស្រទន់​មន្ត​ស្នេហ៍» ដែល​នឹង​ផ្សាយ​នៅ​ថ្ងៃ​ចន្ទ ទី​១៤ កញ្ញា​ ខាង​មុខនេះ​ហើយ​!

  ដោយ៖ សុគន្ធី​