តារាស្រីល្បីឈ្មោះច្រើនដួង ការហើយតាមស្វាមីទៅរស់នៅបរទេស
- 2015-09-03 17:22:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តារាស្រីល្បីឈ្មោះច្រើនដួង ការហើយតាមស្វាមីទៅរស់នៅបរទេស
ចន្លោះមិនឃើញ
តារាសម្តែងស្រីជាច្រើនដួងបានសម្រេចចិត្តទៅរួមរស់ជាមួយស្វាមីនៅបរទេសបន្ទាប់ពីរៀបការរូច ។ ក្នុងនោះមានដូចជា សារ៉ាយ សក្កណា នី មុល្លីកា គឹម លីហ្សា ដាញ់ ម៉ូនីកា វ៉េត រតនា និង ឈួន ស្រីម៉ៅ ជាដើម។
១. គឹម លីហ្សា៖តារាសម្ដែងរាងតូចច្រឡឹងសប្បុរសដូចពងមាន់បក គឹម លីហ្សា បានដឹកដៃគ្រូពេទ្យអាណិកជនខ្មែរអូស្ត្រាលីលោក គីវ វុឌ្ឍី ចូលរោងការកាលពីថ្ងៃទី១៨ ធ្នូ ឆ្នាំ២០១៣។
២. វេត រតនា៖រៀបការនៅអំឡុងឆ្នាំ ២០០៦ ជាមួយលោក តឹក វណ្ឌី ជាអាណិកជនខ្មែររស់នៅរដ្ឋញូវយ៉ក សហរដ្ឋអាមេរិក។
៣.នី មុល្លីកា៖បានចូលរោងការជាមួយលោក គឹម ប៊ុណ្ណា ជាវិស្វករមានអាយុ ៣៩ ឆ្នាំរស់នៅរដ្ឋអូហៃយ៉ូ សហរដ្ឋអាមេរិក កាលពីថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ ២០១១នៅសណ្ឋាគារអ៊ិនធើកុងទីណង់តាល់។ បន្ទាប់ពីរៀបការរួច នី មុល្លីកា ក៏ត្រូវបានស្វាមីធានាចេញទៅរស់នៅជាមួយភ្លាមៗតែម្តង ។
៤.ដាញ់ ម៉ូនីកា៖រៀបការនៅថ្ងៃទី ២៤ គុម្ភៈ ២០១០ ស្វាមីឈ្មោះ ប៊ុន ថែល ជាអនិកជនខ្មែរអូស្រ្តាលី។
៥. ឈួន ស្រីម៉ៅ៖រៀបការថ្ងៃ១៤ វិច្ឆិកា ២០១៤ ជាមួយលោក អ៊ុំ ម៉ាន់ឌី មានវ័យ២៧ឆ្នាំ មានមុខរបរជាបុគ្គលិកក្រុមហ៊ុនបញ្ញើដឹកជញ្ជូន រស់នៅក្នុងរដ្ឋមីនីសូតា សហរដ្ឋអាមេរិក។
៦.សារ៉ាយ សក្ខណា៖រៀបការនៅថ្ងៃទី ១២ ធ្នូ ឆ្នាំ២០១៣ ស្វាមីលោក កែវ មេត្រី ជាមេធាវីម្នាក់នៅអាមេរិក ។
រូបថត៖ FB
អត្ថបទ៖ ថា ម៉ាលីដា