Pep Guardiola ​សង្ឃឹម​ថា​នឹង​អាច​ដឹក​នាំ​ Man Utd ​នៅ​ថ្ងៃ​ណា​មួយ

  • 2014-10-16 21:53:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Pep Guardiola ​ដែល​សព្វ​ថ្ងៃ​ជា​អ្នក​ចាត់​ការ​ក្លិប​ Bayern Munich ​បាន​បង្ហើប​គោល​បំណង​របស់​លោក​ទៅ​ថ្ងៃ​អនាគត​ថា ​ថ្ងៃ​ណា​មួយ​លោក​អាច​នឹង​មាន​ឱកាស​ទៅ​ដឹក​នាំ​ក្លិប​បិសាច​ក្រហម​ Manchester United ។

 

 

Guadiola ​បាន​និយាយ​រៀប​រាប់​ពី​អតីត​កាល​របស់​លោក​ដែល​ជ្រើស​រើស​យក​ក្លិប​យក្ស​អាល្លឺម៉ង់​ Bayern Munich ​និង​គោល​ដៅ​របស់​លោក​ទៅ​ថ្ងៃ​អនាគត​ថា៖ “កាល​ពី​ខ្ញុំ​ចាកចេញ​ពី Barcelona ​ឆ្នាំ​២០១២ ​មាន​ក្លិប​៣​ចង់​បាន​ខ្ញុំ​ទៅ​ធ្វើ​ការ​ជាមួយ​ ពោល​គឺ​ Bayern Munich, Chelsea, Manchester City។ លោក Roman Abramovich ​ម្ចាស់​ក្លិប​តោ​ខៀវ​ធ្លាប់​បាន​មក​និយាយ​ជាមួយ​ខ្ញុំ​រឿង​ទៅ​អង់គ្លេស​ហើយ​លោក​ Txiki Begiristain ​ប្រធាន​ក្លិប​ Manchester City ​ក៏​ធ្លាប់​ជួប​ខ្ញុំ​និយាយ​ពី​រឿង​នេះ​ដែរ។ ប៉ុន្តែ​នេះ​មិន​មែន​ជា​គោល​ដៅ​របស់​ខ្ញុំ​ទេ"។

 

​អ្នក​ចាត់ការ​ដែល​​ជា​អតីត​​កីឡាករ​ជម្រើស​ជាតិ​អេស្ប៉ាញ​រូប​នេះ​​ បាន​បន្ថែម​ទៀត​ថា៖ "ការ​ទៅ​ដឹក​នាំ​ Bayern Munich ​ជា​ជំហាន​មួយ​របស់​ខ្ញុំ​បន្ទាប់​ពី​ចាកចេញ​ពី​អេស្ប៉ាញ។ រឿង​ទៅ​ដឹក​នាំ​ក្រុម​នៅ​ប្រទេស​អង់គ្លេស​ជា​រឿង​មិន​យូរ​មិន​ឆាប់​ទេ​សម្រាប់​ខ្ញុំ​ហើយ​ខ្ញុំ​សង្ឃឹម​ថា​ ​ក្លិប​ដំបូង​របស់​ខ្ញុំ​នៅ​អង់គ្លេស​នោះ​គឺ​ Manchester United”។

 

 

អ្នក​ចាត់​ការ​វ័យ​៤៣​ឆ្នាំ​រូប​នេះ​ធ្លាប់​បាន​ដឹក​នាំ​ក្លិប​ Barcelona ​ទាំង​ឈុត​ B ​និង​ឈុត​ធំ​តាំង​ពី​ឆ្នាំ​២០០៧​ដល់​២០១២​ ហើយ​បន្ទាប់​ពី​ចាក​ចេញ​ពី​អេស្ប៉ាញ​គឺ​ Bayern Munich ​។ អ្វី​ដែល​ចម្លែក​សម្រាប់​អ្នក​ចាត់​ការ​ដើម​កំណើត​​កាតាឡាន់​​រូប​នេះ​ គឺ​កូន​ទាំង​៣​របស់​លោក​មិន​បាន​រៀន​ភាសា​អេស្ប៉ាញ​ទេ​ ពោល​គឺ​ពួក​គេ​រៀន​ភាសា​អង់គ្លេស​តាំង​ពី​តូចៗ​មក​ម៉្លេះ៕

 

អត្ថបទ​ទាក់ទង៖ Guardiola ​ថា​ Man Utd ​មិន​អាច​ទិញ​កីឡាករ​ពី​ Bayern ​បាន​ទេ​

 

ចុច​អាន៖ Hazard ថា​មាន​​តែ​កីឡាករ​​៥នាក់​​​ប៉ុណ្ណោះ​ដែល​ខ្លាំង​ជាង​ខ្លួន គឺ…

 

តាមដាន​កីឡា​បាល់ទាត់​អន្តរជាតិ ចុច​ត្រង់​នេះ

 

ប្រែ​សម្រួល៖ មុន្នី រម្យ

ប្រភព៖ dailymail