ដឹងអត់ តារាកូរ៉េមានតម្លៃខ្លួនប៉ុន្មាន ពេលថតរឿងមួយភាគ?
- 2015-09-05 15:40:17
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដឹងអត់ តារាកូរ៉េមានតម្លៃខ្លួនប៉ុន្មាន ពេលថតរឿងមួយភាគ?
ចន្លោះមិនឃើញ
វិស័យភាពយន្តកូរ៉េខាងត្បូងមានការលូតលាស់លឿងខ្លាំង ព្រោះថាមានអ្នកគាំទ្រច្រើននិងតារាម្នាក់ៗសម្ដែងចូលតួល្អហើយមានមុខមាត់ស្រស់សង្ហា។ ចុះបើម្នាក់ៗសុទ្ធតែស្អាតអីចឹង តើពួកគេស៊ីថ្លៃប៉ុន្មានដែរទៅពេលថតរឿងម្ដងៗ? ខាងក្រោមនេះជាបញ្ជីឈ្មោះតម្លៃខ្លួនរបស់តារាសម្ដែងល្បីៗរបស់កូរ៉េខាងត្បូង៖
១. Park Hyung Sik, Yook Sungjae និង Lee Joon
តារា៣នាក់នេះស៊ីថ្លៃ ៨ ៤០០ដុល្លារក្នុងមួយភាគ។
២. Kim Woo Bin, Joo Won និង Ji Chang Wook
តារា៣នាក់នេះស៊ីថ្លៃ ៤២ ០០០ដុល្លារក្នុងមួយភាគ។
៣. Song Joong Ki និង Lee Jong Suk
តារា២នាក់នេះស៊ីថ្លៃ ៥០ ៣០០ដុល្លារក្នុងមួយភាគ។
៤. Yoo Ah In, Lee Min Ho និង Lee Seung Gi
តារា៣នាក់នេះស៊ីថ្លៃ ៥៨ ៧០០ដុល្លារក្នុងមួយភាគ។
៥. Kim Soo Hyun និង Hyun Bin
តារា២នាក់នេះស៊ីថ្លៃ ៨៣ ៩០០ដុល្លារក្នុងមួយភាគ៕
ប្រែសម្រួល៖ មុន្នី រម្យ ប្រភព៖ soompi