ឡាន​ទំនើប​៥​ម៉ូដែល​ ធ្វើ​ឲ្យ​អតិថិជន​រំជួល​ចង់​បាន​ តែ​មិន​ដែល​ឃើញ​លក់​លើ​ទី​ផ្សារ

  • 2015-09-07 20:23:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​បាន​បង្ហាញ​រូបរាង​ និង​ឈ្មោះ​ភ្លាម ​រថយន្ត​ទំនើបៗ​​ដែល​មានការ​រចនា​​យ៉ាង​​ស្អាត​ៗ​​ខាង​ក្រោម​​នេះ​​​បាន​ធ្វើ​ឲ្យ​អ្នក​​ប្រើប្រាស់​ជា​ច្រើន​ពិត​ជា​ចង់​​​ទិញយក​មក​ប្រើប្រាស់។ ​ប៉ុន្តែ​ការ​ទន្ទឹង​រង់​ចាំ​របស់​ពួក​គេ​ចេះ​តែ​បន្ត​ ព្រោះ​រហូត​មក​ដល់​ពេល​នេះ​​​ គេ​មិន​ទាន់​ឃើញ​វត្តមាន​របស់​រថយន្ត​ទាំង​​នេះ​​នៅ​លើ​ទីផ្សារ​នៅ​ឡើយ​​ទេ។

 

 

Lotus Esprit​

 

​Lotus Esprit​ គឺ​ជា​ឡាន​ស្ព័រ​​ទំនើប​មួយ​ម៉ូដែល​ ដែល​មាន​ឈ្មោះ​បោះ​សំឡេង​យ៉ាង​ខ្លាំង​ក្នុង​ទីក្រុង​ប៉ារីស​​​កាល​ពី​៥​ឆ្នាំ​មុន។ ​​​រថយន្ត​ម៉ូដែល​នេះ​គឺ​ត្រូវ​បាន​រំពឹង​ទុក​ថា​​ នឹង​ដាក់​លក់​​នៅ​លើ​ទីផ្សារ​ក្នុង​ឆ្នាំ ២០១២ ប៉ុន្តែ​​អ្នក​ប្រើប្រាស់​បាន​តែ​ទន្ទឹង​រង់​ចាំ​តែ​ប៉ុណ្ណោះ ​ព្រោះ​រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ​គឺ​មិន​ទាន់​ឃើញ​មាន​វត្តមាន​នៅ​លើ​ទីផ្សារ​នៅ​ឡើយ​នោះ​ទេ។

 

 

Elise

 

 

 

​មិន​ខុស​ពី​ Lotus Esprit​ នោះ​ទេ​​រថយន្ត​ម៉ូដែល Elise ​នេះ​​គឺ​ត្រូវ​បាន​រំពឹង​ទុក​ថា ​នឹង​មាន​វត្តមាន​នៅ​លើ​ទីផ្សារ​នៅ​ពាក់​កណ្ដាល​ឆ្នាំ ២០១៥ នេះ។ តែ​មក​ដល់​ពេល​នេះ​ គេ​ពុំ​ទាន់​ឃើញ​​ Elise  ​​ត្រូវ​បាន​ប្រើ​ប្រាស់​ដោយ​អតិថិជន​ម្នាក់​ណា​នោះ​ទេ។

 

Dodge Circuit EV

 

 

Dodge Circuit EV ​គឺ​ជា​ប្រភេទ​រថយន្ត​អគ្គិសនី​មួយ​ដែល​បំពាក់​ដោយ​​ម៉ូទ័រ​អគ្គិសនី​​ ​មាន​កម្លាំង​ដល់​ទៅ ២៦៨សេះ​ ហើយ​ក្រុមហ៊ុន​ផលិត​ឡាន​របស់​អាមេរិក​ដែល​បាន​បង្ហាញ​រថយន្ត​ម៉ូដែល​នេះ​ត្រូវ​បាន​រំពឹង​ទុក​ថា ​​នឹង​ដំណើរការ​លក់​​​រថយន្ត​ម៉ូដែល​នេះ​នៅ​លើ​ទីផ្សារ​​តាំង​ពី​​ចុង​ឆ្នាំ​ ២០០០ ​មក​ម៉្លេះ។ ​​ប៉ុន្តែ​​​រហូត​មក​ដល់​ពេល​នេះ​ ​Dodge Circuit EV  នៅ​តែ​​ស្ថិត​ក្នុង​ការ​រំពឹង​​ទុក​ដដែល។

 

 

Jaguar C-X75

 

Jaguar C-X75 ​គឺ​ត្រូវ​បាន​លេច​រូបរាង​គំរូ​ឡើង​​​​ក្នុង​ឆ្នាំ ២០១០​ ហើយ​វត្តមាន​របស់​វា​គឺ​មាន​​​គោល​បំណង​​ប្រកួត​ប្រជែង​ជា​មួយ​នឹង​រថយន្ត​ទំនើប​ដូច​ជា​ Porsche 918 Spyder​, Ferrari LaFerrari, ឬ McLaren P1។ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ​គឺ​មិន​ទាន់​ឃើញ​ស្រមោល​របស់​ Jaguar C-X75 ដាក់​លក់​នៅ​លើ​ទីផ្សារ​នៅ​ឡើយ​នោះ​ទេ។

 

 

Fisker Atlantic

 

 

Fisker Atlantic ​គឺ​ជា​​ប្រភេទ​រថយន្ត​ Hybrid ​ដែល​ជា​គូ​ប្រជែង​ជា​មួយ​នឹង​ម៉ូដែល​ Tesla Model 3។ ​រថយន្ត​ម៉ូដែល​នេះ​គឺ​ត្រូវ​បាន​គេ​រំពឹង​ទុក​ថា ​នឹង​ដាក់​លក់​នៅ​លើ​ទីផ្សារ​នៅ​ចុង​ឆ្នាំ ២០១០ ​ហើយ​កាល​បរិច្ឆេទ​នៃ​ការ​ដាក់​លក់​ចេះ​តែ​ពន្យារ​ពេល​ដល់​ឆ្នាំ ២០១៣ , ២០១៤ ហើយ​ក៏​បន្ត​រហូត​មក​ដល់​សព្វថ្ងៃ​នេះ៕

 

 

អា​នបន្ត៖ រថយន្ត​ស៊េរី​ចាស់ ​រាង​សាមញ្ញ តែ​តម្លៃ​មិន​ក្រោម​១០​លាន​ដុល្លារ

 

 

ប្រែ​សម្រួល៖ សំនៀង ប្រភព៖ laodong

អត្ថបទថ្មី