ឡាន​ ​Range Rover​ ពិសេស ​គ្រាប់​កាំ​ភ្លើង​បាញ់​​អត់​ធ្លុះ​​ តម្លៃ​ជិត​កន្លះ​លាន

  • 2015-09-08 21:51:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ផលិត​រថយន្ត​ Land Rover​ បាន​បង្ហាញ​នូវ​ឡាន​ Range Rover ស៊េរី​ពិសេស​មួយ​ ដែល​មាន​សមត្ថភាព​អាច​ការពារ​គ្រាប់​កាំ​ភ្លើង​ និង​ការ​បំផ្ទុះ​គ្រាប់​បែក​បាន។

 

​ រថយន្ត​ដែល​ក្រុមហ៊ុន​បាន​បង្ហាញ​នោះ​គឺ ​​​​​​​​​​​​Range Rover Sentinel​ ផលិត​ឡើង​ដោយ​មាន​បំពាក់​នូវ​ប្រព័ន្ធ​ការពារ​ពិសេសៗ​លើស​ពី​រថយន្ត​​ធម្មតា។ បើ​មើល​ពី​រូបរាង​ខាង​ក្រៅ​ទៅ​គឺ​​មាន​លក្ខណៈ​ដូច​គ្នា​បេះ​បិទ​ទៅ​នឹង​រថយន្ត​ Range Rover​ ធម្មតា​ដោយ​គ្រាន់​តែ​ខុស​គ្នា​ត្រង់​សមត្ថភាព​ការពារ​តែ​ប៉ុណ្ណោះ។

 

ក្រុមហ៊ុន​បាន​ធ្វើ​ការ​បំពាក់​នូវ​ប្រព័ន្ធ​ការពារ​មួយ​ចំនួន​ដូច​ជា​ ធុង​សាំង​ធន់​នឹង​ការ​ធ្លុះ​ធ្លាយ​ និង​មាន​ប្រភេទ​កង់​​ឡាន​ដែល​អាច​បរ​ទៅ​មុខ​បាន​ ទោះ​បី​កង់​នោះ​បែក​ក៏​ដោយ។ មិន​តែ​ប៉ុណ្ណោះ​សម្បក​និង​កញ្ចក់​របស់​រថយន្ត​គឺ​​​អាច​ការពារ​គ្រាប់​កាំ​ភ្លើង​បាន​ ហើយ​វា​ក៏​អាច​ទប់​ទល់​នឹង​កម្លាំង​បំផ្ទុះ​របស់​គ្រាប់​បែក​ដៃ​ទាំង​ផ្នែក​ខាង​លើ​និង​ខាង​ក្រោម​នៃ​រថយន្ត​ ព្រមទាំង​អាច​ទ្រទ្រង់​នឹង​គ្រាប់​បែក​ TNT​​ ទម្ងន់​១៥​គីឡូក្រាម​បាន​ផង​ដែរ។ ក្នុង​ករណី​ដែល​ទ្វារ​ចេញ​ចូល​របស់​រថយន្ត​បើក​មិន​បាន​ដោយ​សារ​គ្រោះ​ថ្នាក់​អ្វី​មួយ​ អ្នក​បើក​បរ​អាច​ប្រើ​ប្រាស់​ប្រព័ន្ធ​ Emergency Escape System​ ដើម្បី​ចេញ​តាម​ច្រក​ខាង​ក្រោយ​បាន។

​​​

 

 

 

 

 

 

 

 

 

សម្រាប់​រថយន្ត​នេះ​ផង​ដែរ​ គឺ​មាន​ប្រើ​ប្រាស់​ម៉ាស៊ីន​ប្រភេទ​ V6​ ទំហំ​ ៣​លីត្រ​ ដែល​មាន​កម្លាំង​ ៣៤០​សេះ​ ហើយ​​លោក​អ្នក​អាច​កុម្ម៉ង់​ទិញ ​​​​​​​​​​​​​Range Rover Sentinel​ នេះ​បាន​ចាប់​ផ្ដើម​ពី​ខែ​ក្រោយ​នេះ​ក្នុង​តម្លៃ​ប្រមាណ​ ៤៤៦ ០០០​ដុល្លារ។

​ ​​

-ចុច​អាន៖ ឡាន​ទំនើប​៥​ម៉ូដែល​ ធ្វើ​ឲ្យ​អតិថិជន​រំជួល​ចង់​បាន​ តែ​មិន​ដែល​ឃើញ​លក់​លើ​ទី​ផ្សារ

 

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង​ ប្រភព៖ autoevolution, mirror, businessinsider

អត្ថបទថ្មី